ជាដំបូងក្បួនបុរាណចិន បានធ្វើការបែងចែក សម្បុរមនុស្ស ជាពីរប្រភេទ គឺ សម្បុរ.ភ្លឺ និង សម្បុរ.ស្រអាប់ ដែល ក្នុងសម្បុរ.ភ្លឺ មាន ស្បែក.ស, និង លឿង ហើយ ក្នុងសម្បុរ.ស្រអាប់ មាន ស្បែក.ខ្មៅ និង ក្រហម ។ ដើម្បីអោយបាជាក់ច្បាស់សូមអានការទស្សន៍ទាយខាងក្រោម៖
១. មនុស្សសម្បុរ.ភ្លឺ (ស្បែក.ស, លឿង)
មនុស្សសម្បុរនេះ គឺមានចរិកកំណើតរឹងប៉ឹង អង់អាច មានគំនិតជ្រៅជ្រះ មានមនស្សការ ខ្ពង់ខ្ពស់ មានគំនិតពង្រីកគំនិត ដែលគេមានស្រាប់ មានឆន្ទះដឹកនាំមនុស្សនៅក្បែរខ្លួន មានភាពលោភលន់ និង ចូលចិត្តផ្លូវកាមគុណ ប៉ុន្តែក៏មានមួយចំនួនតូចដែលឈ្លក់វង្វែងនឹងកត្តាកាមគុណនេះផងដែរ ។ មនុស្សនេះ មិនងាយលង់នឹងពាក្យសម្តីអ្នកដទៃ និយាយប្រាប់ឡើង ដរាបណាភ្នែកទាំងសងខាងគេ មិនទាន់បានឃើញប្រាកដ ។ នាថ្ងៃមុខគេគួរតែធ្វើ ជាអ្នករកស៊ី អ្នកសិល្បៈ គ្រូពេទ្យ ឬក៏ អ្នកសរសេរគ្រោងការជាដើម ទើបធ្វើអោយជីវិតរបស់ គេមានសំណាងខ្ពស់ និង មានលាភ ១០០% ប៉ុន្តែ បើអ្នកកំពុងតែប្រកបការងារផ្សេងពីនេះ ក៏មិនថ្វីដែរ តែលាភបានត្រឹមតែ ៩០% ឬ ៨០% ចុះក្រោមប៉ុណ្ណោះ ។
ទម្រង់សំណាង៖
-លេខសំណាង: ៣, ៤, ៨
-ពណ៌សំណាង: ប្រផេះ លឿង និង ក្រម៉ៅ
-បំរាមទិសរកស៊ី: អាគ្នេយ៍ និង ពាយព្យ
-ទិសសំណាង: ឧត្តរ ឦសាន្ត និង បូព៌
-ថ្ងៃសំណាង: អាទិត្យ ព្រហស្បតិ៍ និង សុក្រ
-ថ្ងៃរាសីអន់: អង្គារ

២. មនុស្សសម្បុរ.ស្រអាប់ (ស្បែក.ខ្មៅ, ក្រហម)
មនុស្សសម្បុរនេះ ភាគច្រើនមានចរិកទន់ខ្សោយខាងផ្លូវចិត្ត មានគំនិតមធ្យម ព្រោះឆាប់ខឹង ឆាប់បាត់ ពិចារណាលឿនៗ មិនបានគិតពីកំហុស អោយគ្រប់ជ្រុង តែជាមនុស្សមានឆន្ទះខ្ពស់ មានភាពលោភលន់ចង់បានភាពមានបាន តែមិនទៅបំពានអ្នកដទៃ មានសម្តីត្រង់ ប្រកាន់សច្ចៈ និង មានកម្រិតមធ្យមខាងចំណង់ផ្លូវកាមគុណ ។ មនុស្សនេះ មានចំណុចខ្សោយ ត្រង់ ទុកចិត្តមនុស្សក្បែរខ្លួន និង មានទំនោរយ៉ាងម៉េច និយាយចេញទៅយ៉ាងហ្នឹង ដែលធ្វើឲ្យ មានមនុស្សស្រលាញ់ច្រើន តែស្អប់ក៏ច្រើន ។ ថ្ងៃមុខមនុស្សសម្បុរច្រើនធ្វើជាអ្នកដឹកនាំ អ្នករាជការ រឺ ក៏ អ្នកប្រឹក្សាយោបល់ វានឹងផ្តល់នូវលាភសក្ការៈច្រើនដល់គេ ប៉ុន្តែបើគេធ្វើការងារផ្សេងបានលាភត្រឹមតែ ៩០% ចុះក្រោមប៉ុណ្ណោះ ។
ទម្រង់សំណាង៖
-លេខសំណាង: ២, ៥, ៧, ៩
-ពណ៌សំណាង: ស បៃតង ត្រាវ និង ខៀវ
-បំរាមទិសរកស៊ី: ទិសនីរតី និង ទក្សិណ
-ទិសសំណាង: អាគ្នេយ៍ បូព៌ ឧត្តរ និង ពាយព្យ
-ថ្ងៃសំណាង: ចន្ទ ព្រហស្បតិ៍ និង អាទិត្យ
-ថ្ងៃរាសីអន់: អាទិត្យ

***ចំណាំ៖ ការទស្សន៍ទាយ គ្រាន់តែការផ្តល់យោបល់ ប្រាប់ជាដំណឹង និង ព្យាករណ៍ រឿងមួយចំនួនក្នុងជីវិតមនុស្សទូទៅ ប៉ុណ្ណោះ បើចង់អោយ មានភាពច្បាស់លាស់ ជាងនេះ យ៉ាងហោចណាស់ ក៏ត្រូវយក ថ្ងៃខែឆ្នាំកំណើត ម៉ោងកំណើត ទម្រង់មុខ បូកជាមួយនឹង ការរស់នៅប្រចាំថ្ងៃ (ឧទាហរណ៍ ការរៀបកុងម៉ា ហ៊ឹងព្រះ ជំនៀង ក្នុងផ្ទះ ។ល។) ទើបធ្វើ អោយដឹង ពីជោគវាសនា អ្នកច្បាស់ប្រសើរជាងនេះ ?
ឧបត្ថម្ភដោយ៖ ENTRUST ME


ព័ត៌មានបន្ថែមពី៖ Entrust Me: https//www.facebook.com/entrustsme
_______________
Copyrighted: Moha Sneha
0 comments:
Post a Comment