ជំនឿ និង ហោរាសាស្ត្រ

ហោរា​សាស្រ្ត​ប្រចាំ​ថ្ងៃ​ស្អែក ថ្ងៃ​ព្រហស្បតិ៍ ទី​០៦ ខែ​កក្កដា ឆ្នាំ​២០១៧


សូមជូន​ហោរា​សាស្រ្ត​ប្រចាំ​ថ្ងៃ​ស្អែក ថ្ងៃ​ព្រហស្បតិ៍ ទី​០៦ ខែ​កក្កដា ឆ្នាំ​២០១៧ ៖

ឆ្នាំជូត រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃ​នេះ​បើ​លោកអ្នក​ចង់​ពឹងពាក់​ឬ​ខ្ចី​របស់​អ្វី​មួយ​ពី​អ្នកដទៃ​តែង​សម្រេច​ជោគជ័យ​ផង​។​ក្រៅពី​នេះ​បើ​លោក​អ្នក​ប្រកប​កិច្ចការ​អ្វី​មាន​តែ​ក្រុម​មនុស្ស​ជួយ​ជ្រោមជ្រែង​ឱ្យ​រួច​ចាក​ផុត​ពី​គ្រា​លំបាកៗ​ទាំងពួង​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាស​ល្អ​ក្នុង​ការផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួបតែ​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ល្អ​ប្រពៃ​៕

ឆ្នាំឆ្លូវ រាសី​ល្អ​ជា​មធ្យម​។ ​នៅ​ថ្ងៃនេះ​លោក​អ្នក​ធ្វើ​អ្វី​ក៏ដោយ​មិនមាន​អ្វី​ចូល​មក​បង្ក​បញ្ហា​នាំឱ្យ​ត្រូវ​ពិបាក​រែកពន់​ទេ​គឺ​តែង​មាន​ភាព​សុខដុម​ដូច​សព្វមួយដង​។​ការប្រកប​ការងារ​បើ​មិន​ទាន់​បញ្ចប់​ពេលនេះ​គប្បី​រួសរាន់​បញ្ចប់​ទាន់ពេលវេលា​អំណោយផល​នៅឡើយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​តោង​មានការ​រវាសរវៃ​ញាប់ដៃ​ញាប់ជើង​ហើយ​ពិសេស​ការប្រកប​របរ​រយះពេល​ខ្លីៗ​ទើប​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​មកវិញ​។ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​នា​គ្រា​ខាង​មុខ​ហើយ​ត្រូវ​មក​ដេក​សោកស្តាយ​ក្រោយ​៕

​ឆ្នាំខាល រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នកទំនាក់ទំនង​ការងារ​ការបណ្តាក់ទុន​ចរចា​ឬ​ធ្វើ​កិច្ចសន្យា​អ្វី​មួយ​ផង​។​ទោះបី​យ៉ាងណា​សម្រាប់​ស្ត្រី​នាពេល​នេះ​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះ​ថា​ផល​អាក្រក់​ងាយ​កើតឡើង​ណាស់​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​បើ​ចង់​ជួញ​ឆ្ងាយ​ទៀត​សោត​ក៏​ហុច​ផ្លែផ្កា​និង​សុខដុម​ល្អ​ប្រពៃ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​លោក​អ្នក​មិនទាន់​មាន​គូគាប់​ពេលនេះ​ជា​ឱកាសល្អ​ក្នុង​ការស្វែងរក​បំផុត​៕

ឆ្នាំថោះ រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ភ្លឺ​ថ្លា​ហើយ​ធ្វើ​អ្វី​ក៏​ឃើញ​ថា​តែង​មាន​ភាពរលូន​ល្អ​និង​មានជោគ​មានជ័យ​ត្រឡប់មកវិញ​ផង​។​សម្រាប់​កិច្ច​ការងារ​វិញ​ឃើញថា​មាន​ការ​ចម្រើន​លូតលាស់​ច្រើន​រឿង​ពិសេស​ធ្វើ​តិច​ទទួលបាន​ផល​ច្រើន​ថែមទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់​ខុស​អ្វី​ទេ​តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិន​ត្រូវ​អសា​បង់​ប្រាក់​កាស​ដោយ​ប្រការ​ណាមួយ​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ការស្រុះស្រួល​និង​ផ្អែមល្ហែម​ល្អ​ប្រពៃ​៕

ឆ្នាំរោង រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃ​នេះ​បើ​លោក​អ្នក​សម្រេចចិត្ត​អ្វី​គប្បី​មាន​ការប្រយ័ត្នប្រយែង​ពីព្រោះ​ថា​អាច​អូសបន្លាយ​ពេល​ដល់​ច្រើន​ថ្ងៃ​ទៀត​ផង​។​ទាំង​ស្ត្រី​បុរស​មិន​ត្រូវ​នាំ​យក​រឿង​រាវ​ដាក់ខ្លួន​ឡើយ​ជាពិសេស​ក្រុម​មនុស្ស​ដែល​ថា​ស្តីឱ្យ​រឿង​រាវ​អាក្រក់ៗ​ដាក់​ចំ​ពោះ​យើង​គប្បី​ធ្វើ​គ​ធ្វើ​ថ្លង់​ខ្លួន​ទើប​ប្រសើរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​មាន​ការរីកលូតលាស់​យឺត​ហើយ​បើ​ជួញ​ឆ្ងាយ​ទៀតសោត​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​កើត​មាន​ភាព​ប្រទាំង​ប្រទើស​ដោយសារ​ក្រុម​មនុស្ស​បង្ក​បញ្ហា​ទុកឱ្យ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ចាប់កំហុស​គ្នា​ដែល​ងាយ​កើត​ជម្លោះ​វិវាទ​ជា​ង​ផ្អែមល្ហែម​ផង​៕

ឆ្នាំម្សាញ់ រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ឃើញ​ថា​តែង​សម្រេច​ជោគជ័យ​និង​អាច​ទម្លុះទម្លាយ​ចប់​ចុង​ចប់​ដើម​ថែម​ទៀត​។​លោកអ្នក​អាច​សម្រុក​ការងារ​តូចធំ​បាន​យ៉ាង​ពេញទី​ពីព្រោះ​ឈាន​ដល់​ខែ​ក្រោយ​នេះ​ផល​ល្អៗ​នឹង​ចាំ​ហុច​ឱ្យ​ជានិច្ច​។​ចំពោះ​លោក​អ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផល​កម្រៃ​គ្រាន់​ហូរ​ចូល​តក់ៗ​សម្រាប់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​ចង់​រៀបចំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់​៕

ឆ្នាំមមី រាសី​ល្អ​ជា​មធ្យម​។ ​នៅ​ថ្ងៃ​នេះ​លោកអ្នក​បើ​សម្រេចចិត្ត​អ្វី​គប្បី​មាន​ការប្រយ័ត្នប្រយែង​ពីព្រោះ​ផល​មិន​ល្អ​នោះ​ក៏​មាន​ចំពោះ​មុខ​ច្រើន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួល​ជោគជ័យ​ជំនួញ​ធំៗ​ទៅ​កើត​។​ការធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ​លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​សម្តី​បន្តិចបន្តួច​ដោយ​សារ​កា​រ​មិន​ចុះសម្រុង​គ្នា​ឬ​ការប្រឆាំង​គ្នា​ដោយ​ប្រការ​ណាមួយ​កើត​ទ្បើង​ជាមួយ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ដំណើរថ​យ​ក្រោយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

ឆ្នាំមមែ ​រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃនេះ​លោក​អ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​មាន​ការប្រយ័ត្នប្រយែង​និង​យកចិត្ត​ត្រជាក់​ដាក់​ខ្លួន​ឱ្យ​បាន​កម្រិត​ខ្ពស់​ទើប​មិន​មាន​បញ្ហា​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ​ពុំនោះ​បើ​ជួប​រឿង​ស៊យ​អស់​ប្រាក់​កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​ពុំខាន​។​ការធ្វើដំណើរ​ទៅ​ទិសឦសាន​ឱ្យ​ប្រយ័ត្ន​បញ្ហា​អាក្រក់​ចូល​យាយី​បន្តិច​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ប្រែប្រួល​ប្តូរផ្លាស់​ពី​ព្រោះ​ងាយ​ទាំង​ផ្អែមល្ហែម​ហើយ​ក៏​ងាយ​ទាស់ទែង​គ្នា​ដែរ​៕

ឆ្នាំវក រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃ​នេះ​ទោះ​លោក​អ្នក​ប្រកប​កិច្ចការ​អ្វី​ក៏ដោយ​ក៏​អាច​ចាប់ផ្តើម​ពេញដៃពេញជើង​ហើយ​សម្រេច​ជោគជ័យ​គួរសម​ផង​។​ក្រៅពី​នេះ​ទាំង​បញ្ហា​សុខភាព​និង​ប្រាក់កាស​មិន​ចោទ​ជា​បញ្ហា​ទេ​និង​បើ​មានការ​ឈ្មុសឈ្មុល​តែង​ជួប​សេចក្តីសម្រេច​ដូច​គាប់​បំណង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មាន​ការ​ប្រជែង​គ្នា​ច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ឆាប់​ប្រទាំង​ប្រទើស​គ្នា​បន្តិច​ដូចនេះ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ឡើង​៕

ឆ្នាំរកា រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃ​នេះ​បើ​លោកអ្នក​ចង់​ពឹងពាក់​ឬ​ខ្ចី​របស់​អ្វី​មួយ​ពី​អ្នកដទៃ​តែង​សម្រេច​ជោគជ័យ​ផង​។​ក្រៅពី​នេះ​បើ​លោក​អ្នក​ប្រកប​កិច្ចការ​អ្វី​មាន​តែ​ក្រុម​មនុស្ស​ជួយ​ជ្រោមជ្រែង​ឱ្យ​រួច​ចាក​ផុត​ពី​គ្រា​លំបាកៗ​ទាំងពួង​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាស​ល្អ​ក្នុង​ការផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួបតែ​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ល្អ​ប្រពៃ​៕

ឆ្នាំច ​រាសី​ស្រុតចុះ​។ ​នៅ​ថ្ងៃនេះ​លោក​អ្នក​ធ្វើ​អ្វី​តែង​រាំងស្ទះ​និង​មាន​បញ្ហា​យាយី​ច្រើន​គប្បី​ប្រយ័ត្នប្រយែង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ផល​ចំណូល​ជួល​ការលំបាក​ច្រើន​ឬ​អាច​និយាយបាន​ថា​គឺ​លាភ​ប្រាក់កាស​ច្រើន​បោល​ហួស​ចាប់​ពុំ​សូវ​ជាប់​ឡើយ ។​ការធ្វើដំំណើរ​ឆ្ងាយ​ជិត​មិន​សូវ​មាន​សុវត្តិ​ភាព​ទេ​គប្បី​ប្រយ័ត្នប្រយែង​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​សោះកក្រោះ​និង​រកាំចិត្ត​ចំពោះ​គ្នា​ពីព្រោះ​តែ​ការ​មិន​ចេះ​អត់ឱន​ឱ្យ​គ្នា​នោះ​តែម្តង​៕

ឆ្នាំកុរ ​រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​ប្រកប​ការងារ​ឬ​ចរចា​អ្វីមួយ​ពីព្រោះ​ថា​ផល​ល្អៗ​តែង​ឆ្លើយ​តប​មក​វិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូ​សព្វមួយដង​។​ ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំ​ទាន់​មាន​គូគាប់​ពេលនេះ​ជា​ឱកាសល្អ​ក្នុង​ការស្វែងរក​បំផុត​៕

Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.