ជំនឿ និង ហោរាសាស្ត្រ

អស្ចារ្យ មាន​ដល់​ទៅ ៧ (ជូត ខាល ថោះ ម្សាញ់ វក រកា និង កុរ) ឆ្នាំ មាន​រាសី​ឡើង​ខ្ពស់​ត្រដែត ថ្ងៃនេះ ស៊ែរ​ចេញ​នាំ​សំណាង​ចូល!!



តាមការទស្សន៍ទាយ ក្នុងថ្ងៃនេះ (០៦/០៧/២០១៧) ឆ្នាំដែលមានរាសីឡើងខ្ពស់ដល់ទៅ ៧ ឆ្នាំ គឺ រួមមាន ឆ្នាំជូត ខាល ថោះ ម្សាញ់ វក រកា និង កុរ ដូច្នេះ សូមបារមីវត្ថុ ស័ក្តសិទ្ធិ ព្រះអង្គគ្រប់ព្រះអង្គ និង ទេវត្តាឆ្នាំថ្មី ព្រមទាំងទេវត្តាតាមថែរក្សាឆ្នាំទាំង ១២ តាមជួយប្រោសព្រំពួកគេ ដែលបានស៊ែរទៅ ក្នុងរយៈពេល ៩០ វិនាទី ឲ្យ សម្រេចបាន ជោគជ័យ និងសម្រេចរាល់ បំណងរបស់គេផងចុះ ព្រមទាំងធ្វើឲ្យ ការទស្សន៍ទាយខាងក្រោម ឆុតបាន ១០០% ផងដែរ ! សាធុ...សាធុ...សាធុ...
ឆ្នាំជូត រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃ​នេះ​បើ​លោកអ្នក​ចង់​ពឹងពាក់​ឬ​ខ្ចី​របស់​អ្វី​មួយ​ពី​អ្នកដទៃ​តែង​សម្រេច​ជោគជ័យ​ផង​។​ក្រៅពី​នេះ​បើ​លោក​អ្នក​ប្រកប​កិច្ចការ​អ្វី​មាន​តែ​ក្រុម​មនុស្ស​ជួយ​ជ្រោមជ្រែង​ឱ្យ​រួច​ចាក​ផុត​ពី​គ្រា​លំបាកៗ​ទាំងពួង​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាស​ល្អ​ក្នុង​ការផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួបតែ​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ល្អ​ប្រពៃ​៕

​ឆ្នាំខាល រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នកទំនាក់ទំនង​ការងារ​ការបណ្តាក់ទុន​ចរចា​ឬ​ធ្វើ​កិច្ចសន្យា​អ្វី​មួយ​ផង​។​ទោះបី​យ៉ាងណា​សម្រាប់​ស្ត្រី​នាពេល​នេះ​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះ​ថា​ផល​អាក្រក់​ងាយ​កើតឡើង​ណាស់​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​បើ​ចង់​ជួញ​ឆ្ងាយ​ទៀត​សោត​ក៏​ហុច​ផ្លែផ្កា​និង​សុខដុម​ល្អ​ប្រពៃ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​លោក​អ្នក​មិនទាន់​មាន​គូគាប់​ពេលនេះ​ជា​ឱកាសល្អ​ក្នុង​ការស្វែងរក​បំផុត​៕

ឆ្នាំថោះ រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ភ្លឺ​ថ្លា​ហើយ​ធ្វើ​អ្វី​ក៏​ឃើញ​ថា​តែង​មាន​ភាពរលូន​ល្អ​និង​មានជោគ​មានជ័យ​ត្រឡប់មកវិញ​ផង​។​សម្រាប់​កិច្ច​ការងារ​វិញ​ឃើញថា​មាន​ការ​ចម្រើន​លូតលាស់​ច្រើន​រឿង​ពិសេស​ធ្វើ​តិច​ទទួលបាន​ផល​ច្រើន​ថែមទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់​ខុស​អ្វី​ទេ​តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិន​ត្រូវ​អសា​បង់​ប្រាក់​កាស​ដោយ​ប្រការ​ណាមួយ​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ការស្រុះស្រួល​និង​ផ្អែមល្ហែម​ល្អ​ប្រពៃ​៕

ឆ្នាំម្សាញ់ រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ឃើញ​ថា​តែង​សម្រេច​ជោគជ័យ​និង​អាច​ទម្លុះទម្លាយ​ចប់​ចុង​ចប់​ដើម​ថែម​ទៀត​។​លោកអ្នក​អាច​សម្រុក​ការងារ​តូចធំ​បាន​យ៉ាង​ពេញទី​ពីព្រោះ​ឈាន​ដល់​ខែ​ក្រោយ​នេះ​ផល​ល្អៗ​នឹង​ចាំ​ហុច​ឱ្យ​ជានិច្ច​។​ចំពោះ​លោក​អ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផល​កម្រៃ​គ្រាន់​ហូរ​ចូល​តក់ៗ​សម្រាប់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​ចង់​រៀបចំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់​៕

ឆ្នាំវក រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃ​នេះ​ទោះ​លោក​អ្នក​ប្រកប​កិច្ចការ​អ្វី​ក៏ដោយ​ក៏​អាច​ចាប់ផ្តើម​ពេញដៃពេញជើង​ហើយ​សម្រេច​ជោគជ័យ​គួរសម​ផង​។​ក្រៅពី​នេះ​ទាំង​បញ្ហា​សុខភាព​និង​ប្រាក់កាស​មិន​ចោទ​ជា​បញ្ហា​ទេ​និង​បើ​មានការ​ឈ្មុសឈ្មុល​តែង​ជួប​សេចក្តីសម្រេច​ដូច​គាប់​បំណង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មាន​ការ​ប្រជែង​គ្នា​ច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ឆាប់​ប្រទាំង​ប្រទើស​គ្នា​បន្តិច​ដូចនេះ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ឡើង​៕

ឆ្នាំរកា រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃ​នេះ​បើ​លោកអ្នក​ចង់​ពឹងពាក់​ឬ​ខ្ចី​របស់​អ្វី​មួយ​ពី​អ្នកដទៃ​តែង​សម្រេច​ជោគជ័យ​ផង​។​ក្រៅពី​នេះ​បើ​លោក​អ្នក​ប្រកប​កិច្ចការ​អ្វី​មាន​តែ​ក្រុម​មនុស្ស​ជួយ​ជ្រោមជ្រែង​ឱ្យ​រួច​ចាក​ផុត​ពី​គ្រា​លំបាកៗ​ទាំងពួង​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាស​ល្អ​ក្នុង​ការផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួបតែ​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ល្អ​ប្រពៃ​៕

ឆ្នាំកុរ ​រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​ប្រកប​ការងារ​ឬ​ចរចា​អ្វីមួយ​ពីព្រោះ​ថា​ផល​ល្អៗ​តែង​ឆ្លើយ​តប​មក​វិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូ​សព្វមួយដង​។​ ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំ​ទាន់​មាន​គូគាប់​ពេលនេះ​ជា​ឱកាសល្អ​ក្នុង​ការស្វែងរក​បំផុត​៕

Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.