១. បុគ្គលឆ្នាំច
ចុងសប្តាហ៍នេះ វាគឺជាថ្ងៃដែលអ្នកអាចទទួលបានដំណឹងល្អច្រើន ពីគ្រប់ច្រកល្ហក ដោយសារតែអ្នក មានបុណ្យកុសលច្រើន បន្សល់ទុកមកកាល ពីបុព្វជាតិ ។ ជាពិសេស អ្នកក៏មានអារម្មណ៍ល្អដើម្បីបំពេញការងារផ្សេងៗដែរ ហើយការងារនោះនឹង នាំអ្នកទៅរក ភាពជោគជ័យ ដែលអ្នកកំពុងរំពឹង ។

២. បុគ្គលឆ្នាំកុរ
ចុងសប្តាហ៍នេះ វាគឺជាថ្ងៃដែលអ្នកមានលាភឡើងខ្ពស់ ដោយមានជំនឿចិត្តពេញខ្លួន និង មានមនុស្សល្អៗ ជាច្រើនចាំជួយជ្រុំជ្រែង ។ ជាហេតុដែលធ្វើឲ្យអ្នកអាចសម្រេចបានផែនការគ្រប់បែបយ៉ាង ដោយរលូន និង មានសេចក្តីសុខជាទីបំផុត ៕
៣. បុគ្គលឆ្នាំវក
ចុងសប្តាហ៍នេះ អ្នកមានផ្កាយសំណាងនៅជិតខ្លួន ថែមទាំងធ្វើអោយមានសមត្ថភាពខ្ពស់ ជាហេតុដែលធ្វើឲ្យការងារ និងជីវភាពរស់នៅអ្នកអាចដើរទៅមុខយ៉ាងរលូន។ ជាពិសេស អ្នងនឹងអាចទទួលបានការភ្ញាក់ផ្អើរច្រើនក្នុងចុងសប្តាហ៍នេះ ផងដែរ ។

Copyrighted: Moha Sneha
0 comments:
Post a Comment