ជំនឿ និង ហោរាសាស្ត្រ

ប៉ុន្មានថ្ងៃទៀត​ជាថ្ងៃពិសេស របស់​ឆ្នាំ ថោះ រោង វក និង រកា តើ​ពិសេស​យ៉ាង​ម៉េច​ទៅ?


តាម​ការ​ទស្សន៍​ទាយ ក្នុង​ពេល​ឆាប់ៗ​នេះ ប្រមាណ​ជា​យ៉ាង​យូរ ២ សប្តាហ៍ នឹង​មាន​ឆ្នាំ​បួន ដែល​នឹង​ទទួល​បាន​ពរ​សិរី ពី​អស់​វត្ថុ​ស័ក្ត ព្រៃ​ព្រឹក្សា ព្រះគង្គារ ព្រះធរណី និង បារមី​នានា ដើម្បី​អោយ​គេ​​មាន​ជោគ មាន​សំណាង​ មាន​ភាព​រុង​រឿង​ក្នុង​ជីវិត​រស់​នៅ​របស់​គេ ដូច​ខាង​ក្រោម​នេះ ៖

១.ឆ្នាំថោះ៖
មិនយូរ​ទៀត​ទេ​អ្នក​នឹង​ទទួល​បាន​លាភ​សំណាង រឿង​ល្អ​ចូល​ក្នុង​ជីវិត​រកស៊ី របស់​អ្នក​ជាក់​ជា​មិន​ខាន មួយ​វិញ​ទៀត​អ្នក​នឹង​ជួប​មនុស្ស​ស្រី ដែល​មាន​ចិត្ត​មេត្តា​ សណ្តោស និង មាន​ចរិក​មាយាទថ្លៃ​ថ្នូរ​ម្នាក់​ចូល​មក​ជា​ទីប្រឹក្សា​ក្នុង​ជីវិត​របស់​អ្នក (ចំណាំ​គេ​គឺ​ជា​មិត្ត ឬក៏ ជំនួយ​ការ​ប៉ុណ្ណោះ) ។



២.ឆ្នាំរោង៖
យ៉ាង​យូរ ២ សប្តាហ៍​ក្រោយ អ្នក​នឹង​ទទួល​បាន​ដំណឹង​ល្អ ២ គឺ​មួយទាក់​ទងនឹង លុយកាក់ និង ពីរ​ទាក់​ទង​នឹង​មិត្ត​ចាស់ ដែល​បាត់​ដំណឹង​ ឬក៏ គ្មាន​ទំនាក់​ទំនង​ជា​យូរ​មក​ហើយ តែ ដោយ​សារ​តែ នា ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នោះ អ្នក​មាន​រាសី​ល្អ ដូច្នេះ​ហើយ​ ដំណឹង​អ្ន​ក​ទាំង២ យ៉ាង​នោះ សុទ្ធ​តែ​នាំ​មក​នូវ​ផល​ល្អ​ដល់​អ្នក​ជា​និច្ច ។



៣.ឆ្នាំវក៖
សប្តាហ៍ក្រោយៗ រាប់​ចាប់​ពី​ចុង​សប្តាហ៍​ទី១ នៃ​ខែ​កក្កដា​នេះ អ្នក​នឹង​ទទួល​បាន​រឿងល្អៗ ជា​ច្រើន​ចូល​មក​ក្នុង​ជីវិតរស់នៅ និង រកស៊ី របស់​អ្នក​ជាក់​ជា​មិន​ខាន ហើយ​ទន្ទឹម​នឹង​នោះ អ្នក​នឹង​មាន​លាភ​ចេញ ពីធរណី និង ខ្យល់ ដែល​វា​អាច​ជា​ចំណេញពីការ​ប្រកប​របរ​ពាក់​ព័ន្ធ​នឹង​ដី ឬ​ខ្យល់​ជាដើម ។ តែមួយវិញទៀត នឹង​មាន​មនុស្ស​ប្រុស​ចំណាស់​វ័យ​ប្រហែល​ជា​ខ្ទង់ ៥០​ឡើង នឹង​នាំ​ដំណឹង​ល្អ​ដល់​អ្នក​ផង​ដែរ ។



៤.​ឆ្នាំរកា៖
នៅ​ក្នុង​សប្តាហ៍ទី ២ ឬក៏ ទី៣ នៃ​ខែកក្កដា​នេះ អ្នក​នឹង​ទទួលបាន​ដំណឹង​បណ្តាក់ទុនថ្មីៗ និងដំណឹង​ដែល​នាំ​លោក​អ្នក​​អោយ​ទទួល​ជោគជ័យ​ក្នុង​រឿង​អ្វី​មួយ ដោយ​រឿង​នោះ ពាក់​ព័ន្ធ នឹង​ការងារ​របស់​អ្នក ឬក៏​ក្រុម​គ្រួសារ​របស់​អ្នក ដែល​លោក​អ្នក​មិន​បាន​ចាប់​អារម្មណ៍​សូម្បី​តែ​បន្តិច ហើយ​ក្នុង​នោះ អ្នក​នឹង​ទទួល​បាន​ការ​កោត​សរសើរ​ពី​មនុស្ស​នៅជុំវិញ​ខ្លួន​ផង​ដែរ ។



ប្រភព៖ CHINESE 12 Plus

0 comments:

Post a Comment

Powered by Blogger.