យោងតាមហោរាសាស្រ្តប្រចាំថ្ងៃស្អែក ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០១៧ បានប្រាប់ឲ្យដឹងថា មាន ឆ្នាំចំនួន ៧ (ខាល ថោះ រោង ម្សាញ់ មមី មមែ និង វក) ដែលមានរាសីមិនសូវល្អ ពោលគឺស្រុតចុះយ៉ាងខ្លាំង និង ល្អមធ្យម ហេតុដូចនេះ ដើម្បីយិតយោងរាសីឲ្យបានប្រសើរឡើងវិញ ឆ្នាំទាំង ៧ នេះ ដាច់ខាតត្រូវតែបួងសួង និងបន់ស្រន់ មុនពេលចូលគេង ហេតុនេះលោកអ្នកត្រូវតែស៊ែរចេញ ក្នុងរយៈពេល ៩៩វិនាទី ក្នុងយប់នេះ ឬព្រឹកស្អែកដើម្បីឲ្យអ្វីៗប្រែជាល្អប្រសើរ ដូចខាងក្រោម៖
សូមឲ្យឆ្នាំទាំង ៧ ខាងលើ មានឆ្នាំ ខាល ថោះ រោង ម្សាញ់ មមី មមែ និង វក មានរាសីឡើងខ្ពស់ត្រដែត ហើយមានលាភធំឆាប់ចូលមកដល់ និង មានសំណាងជាហូរហែរ ម្តងហើយ ម្តងទៀត ព្រមទាំងមានតែរឿងល្អៗ ចូលក្នុងជីវិត មានតែមនុស្សល្អៗចាំជួយជ្រុមជ្រែង និង មានលុយកាក់ចាយវាយ បរិបូណ៌ ។ ហើយម៉្យាងទៀតសូមឲ្យរឿងស្នេហា គ្រួសារ ជួបតែសុភមង្គល កុំបីខានឡើយ ។
ខាងក្រោមគឺជាមូលហេតុដែលឆ្នាំទាំងអស់ខាងលើត្រូវស៊ែរចេញក្នុងយប់នេះ ឬក៏ ព្រឹកស្អែក ដើម្បីប្តូរយកសំណាងចូលមកវិញ!!!
ឆ្នាំខាល រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតស្ត្រីល្អប្រសើរប្រពៃណាស់ហើយធ្វើអ្វីឃើញថាជឿនលឿននិងមានភាពសុខដុមគួរសម។ការរស់នៅលោកអ្នកគប្បីមានការបើកចិត្តឱ្យទូលាយហើយមិនត្រូវយកបញ្ហាអ្នកដទៃទុកខ្លួនច្រើនឡើយនាំតែកើតរឿងសៅហ្មងតែប៉ុណ្ណោះ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបលើផលលំបាកច្រើនព្រោះផលចំណូលរកបានដោយតានតឹងនិងភាគច្រើនលាភហេងធំៗច្រើនបោលហួសជានិច្ច។ រីឯបញ្ហាស្នេហាកំលោះក្រមុំបើមានបញ្ហាអ្វីបើលោកអ្នកមិនចេះដោះស្រាយទេបញ្ហារកាំរកូសពិតជាកើតឡើងពុំខាន ៕
ឆ្នាំថោះ រាសីស្រុតចុះ។ នៅថ្ងៃនេះបើលោកអ្នកមានបំពេញកិច្ចការងារអ្វីមួយគឺមិនអាចធ្វេសប្រហែសឬធ្វើទាំងមិនស្វែងរកភាពរីកចម្រើនបានឡើយបើពុំនោះទេដំណើរជីវិតលោកអ្នកនឹងជួបផលលំបាកនៅគ្រាខាងមុខណាមួយជាក់ជាពុំខាន។ការរស់នៅក្នុងរង្វង់គ្រួសារមានភាពសុខដុមនិងកំពុងស្រស់ស្រាយប្រពៃ។ចំពោះការប្រកបរបររកស៊ីជួញដូរការជួញឆ្ងាយឱ្យប្រយ័ត្នបន្តិចព្រោះសំបូរក្រុមមនុស្សបោកប្រាស់ច្រើនឯការជួញជិតការរកចំណូលជួបផលលំបាកបន្តិចហើយអ្នកខ្លះរកបង្គ្រប់ឆ្នាំងបាយសឹងមិនគ្រាន់ផង។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
ឆ្នាំរោង រាសីស្រុតចុះ។ នៅថ្ងៃនេះបើទោះបីដួងរាសីស្រុតចុះពិតមែនប៉ុន្តែលោកអ្នកត្រូវចងចាំពាក្យចាស់មួយឃ្លាដែរថា”បើអ្នកអង្គុយរង់ចាំតែជោគវាសនាក៏មិនប្រសើរដែរ ហេតុនេះទាល់តែពឹងលើជំហរខ្លួនឯងនោះទើបជោគសំណាងធ្លាក់មកដល់ដៃទៅរួច”។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរមានការដាច់មួយៗគ្រាន់បំពេញបំពង់តែផលចំណូលធំដុំនោះមិនងាយរកនិងជួបផលលំបាកបំផុត។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំលោកអ្នកមិនគប្បីបង្កជម្លោះបង្កើតរឿងប្រចែប្រច័ណ្ឌឡើយប្រយ័ត្នឥតការអ្វីសោះនាំរឿងរាវឈានដល់ការបែកបាក់៕
ឆ្នាំម្សាញ់ រាសីស្រុតចុះ។ នៅថ្ងៃនេះក្នុងហៅប៉ៅគឺប្រាក់កាសជួបបញ្ហាលំបាកនិងបើមានការគិតបញ្ហាអ្វីក៏តែងជួបនូវការរាំងស្ទះផ្លូវចិត្តច្រើនទៀតផង។អ្នកប្រកបរបររកស៊ីជួញដូរមានការខ្សត់ខ្សោយក្នុ្ងងការរកចំណូលហើយការជួញទីជិតឆ្ងាយទៀតសោតងាយមានជម្លោះថែមទៀតដូចនេះគួរយកភាពខន្តីដាក់ខ្លួនឱ្យបានច្រើនទើបប្រសើរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំ កុំចង់ទុំមុនស្រគាលប្រយ័ត្តកើតរឿងធំគ្មាននរណាជួយកើត៕
ឆ្នាំមមី រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីគឺងាយទទួលរងការប៉ះទង្គិចនិងកើតបញ្ហាល្អក់កករជាមួយអ្នកដទៃណាស់គប្បីប្រយ័ត្នប្រយែង។អ្នកប្រកបរបររកស៊ីជួញដូរក្នុងពេលនេះមានការប្រែប្រួលប្តូរផ្លាស់ឥតឈប់ឈរហើយថ្ងៃនេះមានការដាំក្បាលចុះខ្លាំងដូច្នេះហើយត្រូវប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបអាចចៀសផុតពីជម្លោះពាក្យសម្តីទាំងពួងទៅរួច។ចំណែកអ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនក្តីមានភាពប្រទាំងប្រទើសច្រើនព្រោះក្រុមមនុស្សចាំចាប់កំហុសនិងព្យាបាទយាយីនោះក៏មានច្រើន។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំសូវយករឿងចាស់មកនិយាយច្រំដែលច្រើនប្រយ័ត្នកើតជម្លោះវិវាទនៅក្បែរគ្នាមិនកើត ៕
ឆ្នាំមមែ រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមិនត្រូវយករឿងសំខាន់ធ្វើច្រើនពេកឡើយពីព្រោះថាផលប៉ះពាល់នៅពេលក្រោយនោះឃើញថាមានច្រើនចំពោះមុខណាស់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការរីកលូតលាស់ទៅមុខគួរសមតែយ៉ាងណាលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងចំពោះការឱ្យអតិថិជនជំពាក់ប្រាក់កាសបន្តិចព្រោះងាយត្រូវគេបោកប្រាស់ណាស់ផង។ការធ្វើដំណើរឆ្ងាយជិតជួបនូវបញ្ហាប្រទាំងប្រទើសនិងរឿងរាវច្រើន។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការងាយទាំងផ្អែមល្ហែមនិងជម្លោះវិវាទ៕
ឆ្នាំវក រាសីល្អជាមធ្យម។ នៅថ្ងៃនេះទាំងស្ត្រីបុរសបើចង់ធ្វើអ្វីមួយក៏ដោយតែងជួបលើកំណាត់ផ្លូវតានតឹងដោយមានសភាពពិបាករុលទៅមុខព្រោះជួបតែភាពប្រទាំងប្រទើសហើយក្រុមមនុស្សនៅជុំវិញខ្លួនចាំតែឈ្នានីសនិងមើលបំណាំងបង្ករឿង។ការរស់នៅលោកអ្នកមានបញ្ហាច្រើនលើបញ្ហាប្រាក់កាសដូច្នេះចូរប្រយ័ត្នការកើតមានជម្លោះណាមួយព្រោះតែបញ្ហានេះ។អ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសមិនស្ទើរដែរទេ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនល្អជួនអាក្រក់នាំឱ្យខ្វាយខ្វល់ជាញឹកញាប់ ៕
Copyrighted: Moha Sneha
0 comments:
Post a Comment