ក្បួនខាងក្រោមនេះ ស្រាវជ្រាវដោយលោកបណ្ឌិតមីសែលត្រាណេ និងមានបោះពុម្ព ផ្សាយនៅក្នុងសៀវភៅ“វប្បធ៌មខ្មែរសុរិន្ទ្រ-ភាគទីមួយ”។ តាមការរៀបរាប់របស់លោកបណ្ឌិតក្បួននេះចងក្រងឡើងតាមការស្រាវជ្រាវ និងសម្ភាសន៍មួយចំនួនដូចជា៖ តម្រាព្រះគ្រូភ្រីងមេធំករោ ចៅអធិការវត្តបានតាណាំង, តម្រារបស់ព្រះគ្រូបនពូជិតោជាចៅ អធិការវត្តបានឃោកពុ សង្កាត់ថ្ម ស្រុកប្រាសាទ ខេត្តសុរិន្ទ្រ និងកិច្ចសម្ភាសន៍ជាមួយ លោកអុំឥន្ទ្រ ក្លាញីងនៅភូមិបុទុម។
១-ខែសង់ផ្ទះ
-ខែមួយនិងខែពីរ ៖ ពីរខែនេះមានលាភល្អសួស្តី
-ខែបី ៖ បុរាណលោកហាមមិនល្អឡើយ
-ខែបួន ៖ ខែនេះល្អមានសេចក្តីសុខសប្បាយ, លាភយសនឹងកើតមានយ៉ាងច្រើនសន្ធឹកសន្ធាប់។
-ខែប្រាំ ៖ មិនល្អទេ នឹងមានទុក្ខក្តៅក្រហាយ
-ខែប្រាំមួយ ៖ ល្អ មានសេចក្តីសុខទាំងកាយសប្បាយទាំងចិត្ត
-ខែប្រាំពីរ ៖ មិនល្អទេនឹងវិនាសអន្តរាយ អស់ទ្រព្យសម្បត្តិ
-ខែប្រាំបី ៖ មិនល្អឡើយ នឹងកើតទុក្ខក្តៅក្រហាយទាំងកាយទាំងចិត្ត
-ខែប្រាំបួន ៖ ល្អប្រសើរណាស់ សក្តិយសមាំមួនពន់ពេក
-ខែដប់ ៖ នឹងបាត់បង់លង់គំនិត មិនល្អ
-ខែដប់មួយ៖ ប្រយ័ត្នក្រែងមានជនអន្ធពាលចូលបង្កាច់ឲ្យកើតរឿងគ្រោះកាច
-ខែដប់ពីរ ៖ នឹងថ្កើងថ្កុំប្រមូលផ្តុំអស់ទ្រព្យផងទាំងឡាយ ទាសាទាសីមានច្រើនជាបរិវារ
២-ថ្ងៃសង់ផ្ទះ
-ថ្ងៃអាទិត្យ ៖ ទុក្ខតាមស្អិតមិនល្អឡើយ
-ថ្ងៃចន្ទ ៖ លាភច្រើនក្រៃ
-ថ្ងៃអង្គារ ៖ ព្យាធិបៀតបៀនមានរោគភ័យ
-ថ្ងៃពុធ៖ ប្រពៃចំរើនផលផ្តល់ភោគច្រើន
-ថ្ងៃព្រហស្បតិ៍ ៖ ឥតទាស់ សុខសម្រាន្តបានមកដល់
-ថ្ងៃសុក្រ ៖ ទុក្ខនិងសុខលាយស្មើគ្នា
-ថ្ងៃសៅរ៍៖ ឲ្យដកឃ្លា ឲ្យលើកពេលកុំមាក់ងាយ មិនល្អឡើយ

ប្រភពដើមពី៖ CEN.com.kh
0 comments:
Post a Comment