តាមក្បួនតារាសាស្រ្តចិន សូមបកស្រាយពី មនុស្សស្រីដែលមានឆ្នាំជូត និង ឆ្នាំច ដូចតទៅនេះ៖
១. មនុស្សស្រីកើតឆ្នាំជូត៖
- រាសីទូទៅនាថ្ងៃអនាគត: ល្អណាស់ ។
- ពណ៌សំណាងនាំលាភជាប់លាប់: ត្នោត និង ស ។
- សំណាងក្នុងរឿងស្នេហា: គូស្នេហ៍យល់ចិត្តគ្នាជាធម្មតា និង ចូលចិត្តផ្តល់សុភមង្គលដល់គ្នា ទៅវិញទៅមក មិនខ្វល់ពីអ្នករិះគន់ក្បែរខ្លួន ។
- សំណាងក្នុងរឿងការងារ និងការរកស៊ី: ចង់ប្រកបអ្វីក៏បាន តែត្រូវស្វាហាប់ស្ទុះស្ទារ និង គិតគូរអោយជាប់លាប់ ព្រោះអ្នកកាន់តែប្រឹងលាភចូលកាន់តែធំ ។
- សំណាងក្នុងរឿងប្រាក់កាសនាថ្ងៃមុខ: ល្អប្រសើរសមប្រកប ទទួលបានរបស់ក្នុងក្តីស្រម៉ៃដល់ទៅ ៩០% ឡើង ។
ជីវិតរបស់អ្នកតាំងពីកុមារមកអ្នកបានជួបនិងរឿងលំបាកៗច្រើនគួរសមដែរហើយនោះក៏ព្រោះតែអ្នកមានចរិកទៀងត្រង់ខ្លាំងពេក មិនសូវចេះបទបែនតាមកាលៈទេសៈ។ ឪពុកនិងម្តាយរបស់អ្នកមានក្តីសង្ឃឹមយ៉ាងខ្លាំងចំពោះអ្នក ពួកគាត់ថែមទាំងរំពឺងថាអ្នកនឹងបានរៀបការជាមួយនឹងបុរសល្អម្នាក់។ ក្តីស្រម៉ៃរបស់ពួកគាត់ពិតជាត្រឹមត្រូវណាស់ព្រោះតាមការទស្សន៍ទាយបានបង្ហាញឱ្យឃើញថាអ្នកនឹងបានជួបនឹងគូជីវិតដែលល្អនឹងស្រឡាញ់មើលថែអ្នកខ្លាំងបំផុតមិនតែប៉ុណ្ណោះទាំងសាច់ថ្លៃរបស់អ្នកក៏មានចិត្តអាណិតស្រឡាញ់អ្នកមិនតិចឡើយ ដូចនេះអ្នកគួរតែអភិវឌ្ឍខ្លួនឯងឱ្យមានភាពវៃឆ្លាតនឹងរហ័សរហួនជាងនេះបន្តិចទើបជួយឱ្យជីវិតគ្រួសាររបស់អ្នកកាន់តែល្អប្រសើរឡើង។

២. មនុស្សស្រីកើតឆ្នាំច៖
- រាសីទូទៅនាថ្ងៃអនាគត: ល្អប្រសើរគួរអោយកត់សម្គាល់ ។
- ពណ៌សំណាងនាំលាភជាប់លាប់: ខ្មៅ ខៀវ និង ស ។
- សំណាងក្នុងរឿងស្នេហា: គូស្នេហ៍ចូលចិត្តប្រចន្នគ្នាបន្តិចបន្តួច ប៉ុន្តែក្តីស្រលាញ់មានធំ រវាងគ្នាមិនងាយសាបសូន្យឡើយ ពេលមានកូន កូននោះល្អតាមគន្លងធម៌ ជានិច្ច ។
- សំណាងក្នុងរឿងការងារ និងការរកស៊ី: មាត់លឺៗពេកនាំអោយ លាភធំប្រែជាបង្គួរ លាភបង្គួរប្រែជាតូច យល់ល្អ ត្រូវមាត់.ក តិចៗ ឬក៏ ល្មមៗ ទើបហៅលាភធំចូលក្នុងជីវិតបានឆាប់ៗ ។
- សំណាងក្នុងរឿងប្រាក់កាសនាថ្ងៃមុខ: ល្អប្រសើរសមប្រកប ទទួលបានរបស់ក្នុងក្តីស្រម៉ៃ ចន្លោះពី ៧០% ទៅ ៩០% ឡើង ។
អ្នកជាមនុស្សដ៏រឹងមាំម្នាក់ អាចនិយាយបានថាជានារីម្នាក់ដែលមានអត្តចរិកល្អនិងមានចិត្តគំនិតវិជ្ជមានចំពោះមនុស្សគ្រប់គ្នា។ បន្ទាប់ពីអ្នករៀបមង្គលការមានគ្រួសារខ្លួនឯងហើយនោះឪពុកម្តាយ របស់អ្នកប្រាកដជាមិនមានការព្រួយបារម្ភចំពោះអ្នកទៀតឡើយ ព្រោះជីវិតរបស់អ្នកក្រោយពេលរៀបអាពាហ៍ពិពាហ៍រួចហើយនឹងពោរពេញទៅដោយសុភមង្គល ជោគរារីឡើងដូចជាកាំជណ្តើរអញ្ចឹង ពិសេសនោះគឺគូជីវិតរបស់អ្នកមានភាពយកចិត្តទុកដាក់មើលថែអ្នកយ៉ាងខ្លាំង អាចនិយាយបានថាអ្នកជាមនុស្សស្រីដែលមានសំណាងម្នាក់ដែលអាចមានជីវិតប្រកបដោយសុខដុមរមនា ហេតុនេះអ្នកត្រូវតែចេះរក្សាសុភមង្គលមួយនេះឱ្យបានល្អ។

Copyrighted: Moha Sneha
0 comments:
Post a Comment