ជំនឿ និង ហោរាសាស្ត្រ

ជូត ខាល ម្សាញ់ មមី រកា និង ច តម្រូវ​ឲ្យ​ស៊ែរ​ចេញ​​ដើម្បី​​រួច​ផុត​ទុក្ខ និង​បាន​លាភ​ធំ​ចូល​មក​វិញ!



យោងតាមហោរាសាស្រ្ត​ប្រចាំថ្ងៃស្អែក ថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០១៧ បានប្រាប់ឲ្យដឹងថា មាន ឆ្នាំចំនួន ៦ (ជូត​ ខាល ម្សាញ់ មមី រកា និង ច) ដែលមានរាសីមិនសូវល្អ ពោលគឺស្រុតចុះយ៉ាងខ្លាំង ហេតុដូចនេះ ដើម្បីយិត​យោងរាសីឲ្យបានប្រសើរឡើងវិញ ឆ្នាំទាំង ៦ នេះ ដាច់ខាតត្រូវតែបួងសួង និងបន់ស្រន់ មុនពេលចូលគេង ហេតុនេះលោកអ្នកត្រូវតែស៊ែរចេញ ក្នុងរយៈពេល ៩៩ វិនាទី ក្នុងយប់នេះ ឬព្រឹកស្អែក ដើម្បីឲ្យអ្វីៗប្រែជាល្អប្រសើរ និងមានលាភ ហូរចូរក្នុងជីវិត ដូចខាងក្រោម៖

សូមឲ្យឆ្នាំទាំង ៦ ខាងលើ មានឆ្នាំ ជូត​ ខាល ម្សាញ់ មមី រកា និង ច មានរាសីឡើងខ្ពស់ត្រដែត មានតែរឿងល្អៗ ចូលក្នុងជីវិត មានមនុស្សម្នាជាច្រើននាំគ្នាស្រលាញ់រាប់អាន សារទរ និង អបអររាល់រឿងរ៉ាវដែលអ្នកបំពេញ ព្រមទាំង មានតែមនុស្សល្អៗចាំជួយជ្រុមជ្រែង គ្រប់កាលៈទេសៈ ។ ម្យ៉ាងវិញទៀត សូមឲ្យជីវិតរបស់អ្នកកើតឆ្នាំទាំង ៦ នេះ ឆាប់ មានលាភធំៗ ហូរចូលក្នុងជីវិតរស់នៅរបស់គេ ផងចុះ ។ ចំពោះរឿងលុយកាក់វិញ សូមកុំឲ្យខ្វះខាត គឺមានតែចាយវាយបរិបូណ៌ មិនចេះអស់ ។ ហើយម៉្យាងទៀតសូមឲ្យរឿងស្នេហា គ្រួសារ ជួបតែ ស្នាមញញឹម និង សុភមង្គល កុំបីខានឡើយ ។


ខាងក្រោមគឺជាមូលហេតុដែល ឆ្នាំខាងលើ ត្រូវស៊ែរដើម្បីបួងសួង អោយបាន​ល្អប្រសើរ ដោយ​យោងតាម​ហោរាសាស្រ្តប្រចាំស្អែក ថ្ងៃ​អង្គារ ទី០៤ ខែកក្កដា ឆ្នាំ ២០១៧៖

1. ឆ្នាំជូត រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃ​នេះ​បើ​លោក​អ្នក​សម្រេចចិត្ត​អ្វី​គប្បី​មាន​ការប្រយ័ត្នប្រយែង​ពីព្រោះ​ថា​អាច​អូសបន្លាយ​ពេល​ដល់​ច្រើន​ថ្ងៃ​ទៀត​ផង​។​ទាំង​ស្ត្រី​បុរស​មិន​ត្រូវ​នាំ​យក​រឿង​រាវ​ដាក់ខ្លួន​ឡើយ​ជាពិសេស​ក្រុម​មនុស្ស​ដែល​ថា​ស្តីឱ្យ​រឿង​រាវ​អាក្រក់ៗ​ដាក់​ចំ​ពោះ​យើង​គប្បី​ធ្វើ​គ​ធ្វើ​ថ្លង់​ខ្លួន​ទើប​ប្រសើរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​មាន​ការរីកលូតលាស់​យឺត​ហើយ​បើ​ជួញ​ឆ្ងាយ​ទៀតសោត​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​កើត​មាន​ភាព​ប្រទាំង​ប្រទើស​ដោយសារ​ក្រុម​មនុស្ស​បង្ក​បញ្ហា​ទុកឱ្យ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ចាប់កំហុស​គ្នា​ដែល​ងាយ​កើត​ជម្លោះ​វិវាទ​ជា​ង​ផ្អែមល្ហែម​ផង​៕



2. ឆ្នាំខាល រាសី​ល្អ​ជា​មធ្យម​។ ​នៅ​ថ្ងៃ​នេះ​លោកអ្នក​បើ​សម្រេចចិត្ត​អ្វី​គប្បី​មាន​ការប្រយ័ត្នប្រយែង​ពីព្រោះ​ផល​មិន​ល្អ​នោះ​ក៏​មាន​ចំពោះ​មុខ​ច្រើន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួល​ជោគជ័យ​ជំនួញ​ធំៗ​ទៅ​កើត​។​ការធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ​លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​សម្តី​បន្តិចបន្តួច​ដោយ​សារ​កា​រ​មិន​ចុះសម្រុង​គ្នា​ឬ​ការប្រឆាំង​គ្នា​ដោយ​ប្រការ​ណាមួយ​កើត​ទ្បើង​ជាមួយ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ដំណើរថ​យ​ក្រោយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕



3. ឆ្នាំម្សាញ់ រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃ​នេះ​បើ​ទោះបី​ដួង​រាសី​ស្រុតចុះ​ប៉ុន្តែ​ការប្រកប​កិច្ច​ការងារ​បើ​លោក​អ្នក​មាន​ការពុះពារ​និង​ខិតខំ​ប្រឹងប្រែង​នោះ​តែង​សម្រេច​ជោគជ័យ​ត្រឡប់​មក​វិញ​ផង​ដែរ​។​ការរស់នៅ​វិញ លោក​អ្នក​មិន​គប្បី​ចាប់​កំហុស ឬ​រិះគន់​អ្នក​ដ​ ​ទៃ​ច្រើន​ឡើយ ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​គេ​គុំគួន​ហើយ​ជួបផល​លំបាក​ដល់​អាត្មា​ខ្លួន​នៅ​គ្រាក្រោយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​ហុច​ផ្លែផ្កា​ដូចជា​ទី​គាប់ចិត្ត​ទេ​ឬ​អាចនិយាយបាន​ថា​គ្រាន់​មួយ​ទប់ទល់​ចាយវាយ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​បង្ករឿង​ឥត​ហេតុផល​ច្រើន​ព្រោះតែ​ការ​មិនសូវ​ទុកចិត្ត​គ្នា​ទៅវិញទៅមក​៕



4. ឆ្នាំមមី រាសី​ស្រុតចុះ​។ ​នៅ​ថ្ងៃ​នេះ​ឃើញថា​ដំណើរ​ជិវិត​របស់​លោក​អ្នក​មិន​ល្អ​ប្រសើរ​ទេ​ហេតុ​នេះ​បើ​ឃើញ​ស្ថានការណ៍​ណាមួយ​មិន​ល្អ​គប្បី​ចៀស​ឱ្យ​ឆ្ងាយ​ហើយ​ដាច់ខាត​មិន​ត្រូវ​ធ្វើ​ចេះ​ដឹង​រឿង​អ្នកដទៃ​ពេក​ឡើយ​មិន​ដូច្នេះ​ប្រយ័ត្ន​បាន​គ្រោះភ័យ​មកវិញ​។​សម្រាប់​លោក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​គប្បី​មាន​ការប្រយ័ត្នប្រយែង​ក្រុម​មនុស្ស​សម្តី​ផ្អែមល្ហែម​តែ​សំបក​ក្រៅ​ប៉ុន្តែ​ខាងក្នុង​ដូច​ផ្លែ​ល្វា​ចាំតែ​ឆ្លៀតឱកាស​ដើម្បី​ដណ្តើម​ផលប្រយោជន៍​អ្វី​មួយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​វិញ​ហាក់ដូចជា​ធ្លាក់​ទាប​ចុះ​ហើយ​មាន​ការប្រឆាំង​គ្នា​ច្រើន​ទៀតផង​៕



5. ​ឆ្នាំរកា រាសី​ល្អ​ជា​មធ្យម​។ ​នៅ​ថ្ងៃនេះ​លោក​អ្នក​ធ្វើ​អ្វី​ក៏ដោយ​មិនមាន​អ្វី​ចូល​មក​បង្ក​បញ្ហា​នាំឱ្យ​ត្រូវ​ពិបាក​រែកពន់​ទេ​គឺ​តែង​មាន​ភាព​សុខដុម​ដូច​សព្វមួយដង​។​ការប្រកប​ការងារ​បើ​មិន​ទាន់​បញ្ចប់​ពេលនេះ​គប្បី​រួសរាន់​បញ្ចប់​ទាន់ពេលវេលា​អំណោយផល​នៅឡើយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​តោង​មានការ​រវាសរវៃ​ញាប់ដៃ​ញាប់ជើង​ហើយ​ពិសេស​ការប្រកប​របរ​រយះពេល​ខ្លីៗ​ទើប​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​មកវិញ​។ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​នា​គ្រា​ខាង​មុខ​ហើយ​ត្រូវ​មក​ដេក​សោកស្តាយ​ក្រោយ​៕



6. ​ឆ្នាំច រាសី​ល្អ​ជា​មធ្យម​។​ នៅ​ថ្ងៃ​នេះ​លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​សម្តី​បន្តិចបន្តួច​ដោយ​សារ​កា​រ​មិន​ចុះសម្រុង​គ្នា​ឬ​ការប្រឆាំង​គ្នា​ទាំង​នៅ​ផ្ទះសម្បែង​ឬ​នៅ​ផ្នែក​ខាងក្រៅ​ដោយ​ប្រការ​ណាមួយ​កើត​ទ្បើង​។​ចំពោះ​ការប្រកប​ការងារ​លោក​អ្នក​ទោះ​ធ្វើ​អ្វី​ក៏​ដោយ​គឺ​ជារឿយៗ​ពុំ​សូវ​ដំណើរការ​បាន​ស្រួល​ទេ​ព្រោះ​តែង​មាន​រឿងរ៉ាវ​មក​យាយី​អុក​ទ្បុ​ក​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ថ្ងៃនេះ​ដែរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​និង​ក្រុម​បាបមិត្ត​តាម​ឈ្នានីស​ព្យាបាទ​យាយី​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​សូវ​ល្អ​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើន​ជាង​គូព្រេង​៕



Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.