ជំនឿ និង ហោរាសាស្ត្រ

ការព្យាករណ៍​សុបិន្ត​តាម​ថ្ងៃ​នីមួយៗ ក្នុង​១​សប្តាហ៍


យល់សប្តិថ្ងៃអាទិត្យ = ផលល្អ ឬអាក្រក់រមែងបានដល់ស្តេច ឬចៅហ្វាយនាយ ។
យល់សប្តិថ្ងៃចន្ទ = បានដល់បងឬប្អូន​ ។
យល់សប្តិថ្ងៃអង្គារ៍ = បានដល់មាតាបិតាបង្កើត ឬក្មេក ។
យល់សប្តិថ្ងៃពុធ = បានដល់កូន ឬក្មួយ ឬចៅឯណាមួយ ។
យល់សប្តិថ្ងៃព្រហស្បតិ៍ = បានដល់គ្រូបាធ្យាយ ។
យល់សប្តិថ្ងៃសុក្រ = បានដល់សត្វចិញ្ចឹម ។
យល់សប្តិថ្ងៃសៅរ៍ = បានដល់ខ្លួនឯង ។


ការដែលកំណត់ថ្ងៃដូច្នេះ នរជនគប្បីដឹងថា "​ មានទៀងជាច្រើន ប៉ុន្តែមិនមែនសុទញធតែទៀងទាំងអស់នោះទេ " ។ រឿងយល់សប្តិដែលនឹងពិពណ៌នាទៅនេះ បុរាណាចារ្យលោកបានសង្កេតមកឃើញពិតជាច្រើន ទើបលោករួបរួមចងជាបាឋគាថាហៅថា " សុបិន្តព្យាការណ៍ " សម្រាប់ឱ្យអ្នកចេះបាលីស្វាធ្យាយងាយចាំ ក៏មានរួបរួមជាសម្រាយហៅថា " ទំនាយសុបិន្តនិមិត្ត " ក៏មានពោលតទៅខាងមុខនេះ....


(ដកស្រង់ចេញពីសៀវភៅព្យាករណ៍សាស្ត្រ)

ប្រភពអត្ថបទពី៖ jupi
Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.