បុរសជាច្រើនពេលដែលកំពុងតែស្រឡាញ់អ្នកយ៉ាងងប់ងល់ ហើយមានបំណងសុំរៀបការជាមួយតែងតែសុខចិត្តធ្វើអ្វីៗដែលគេអាចធ្វើបានដើម្បីផ្គាប់ចិត្តអ្នកដូចជា÷
១. ទោះជាមមាញឹកក្នុងការងារក្ដី គេតែងឆ្លៀតឱកាសកំដរអ្នក
បុរស ដែលស្រឡាញ់អ្នកងប់ងល់គឺតែងតែចង់នៅរួមរស់កៀកកើយជាមួយអ្នកក្នុងថ្ងៃឈប់សម្រាក ។ ដូច្នេះគេអាចបោះបង់ចោលការណាត់ជួបរបស់មិត្តភក្តិ ឬក៏បោះបង់ចោលឱកាសជួបជុំគ្នាក្នុងគ្រួសារខ្លួនងងផ្ទាល់ ព្រោះតែចង់នៅកៀកកើយ និងចង់នៅជូបមុខអ្នកតែប៉ុណ្ណោះ។
២. តែងតែណែនាំអ្នកឲ្យមិត្តភក្តិ ឬក្រុមគ្រួរសារបានស្គាល់
ប្រសិនបើមានការអញ្ជើញឲ្យអ្នកទៅចូលរួមក្នុងសកម្មភាពសង្គមដ៏សំខាន់មួយ គេមិនដែលប្រកែកឡើយ ដោយផ្ដោតក្ដីសង្ឃឹមថា នឹងបានឮមិត្តភក្តិអួតសរសើរថា គេពិតជាមានកែវភ្នែកមុតមែន ឬក៏សង្ឃឹមថា នឹងមានការអួតសរសើរពីសម្រស់ ស្រស់ស្អាតរបស់អ្នក ហើយពេលនោះអ្នក នឹងសង្កេតឃើញថា គេកំពុងតែសប្បាយរីករាយខុសធម្មតា។
៣. ជាច្រើនលើកបានអញ្ជើញអ្នកឲ្យទៅចូលរួមក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់មិត្តភក្តិគេ
ការដែលគេអញ្ជើញអ្នកធ្វើជាមិត្តស្រីរបស់គេឲ្យទៅចូលរួមក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់មិត្តភក្តិគេ អាចបញ្ជាក់ថា គេមានក្ដីបំណងផ្ដោតក្ដីសង្ឃឹមថា គួអាពាហ៍ពិពាហ៍លើកក្រោយគឺ ប្រហែលជាពួកយើងហើយ។
៤. ឧស្សាហ៍ភ្លាត់មាត់ថា "ពួកយើង" ឬ"គ្រួសារយើង"
ពេលនៅតែពីរនាក់ ប្រសិនបើគេឧស្សាហ៍ភ្លាត់មាត់ជាញឹកញាប់ថា តើពួកយើង នឹងទៅជាយ៉ាងណា? ឬក៏និយាយថា គេបានប្រដូចអ្នកជាគូអាពាហ៍ពិពាហ៍រួចទៅហើយ ពីព្រោះតាមធម្មតា បុរសនៅចំពោះស្ត្រីចម្លែកគេមិនដែលហ៊ាននិយាយពីរឿង"កូន" និងរឿង “ផ្ទះសម្បែងឡើយ”។
៥. ដើរផ្សារ និងដើរលេងជាមួយអ្នកគេរ៉ាប់រងចំណាយប្រាក់
ពិតមែនតែយើងទាំងអស់គ្នាយល់ឃើញថា កាលបើក្មេងប្រុស និងក្មេងស្រីដើរផ្សារ ឬដើរលេងជាមួយគ្នា បន្ទុកនៃការចំណាយប្រាក់ត្រូវធ្លាក់លើក្មេងប្រុស តែករណីបែបនេះដែលអាចធ្វើបានពិតប្រាកដនោះមានតិចតួចណាស់។ ប៉ុន្តែបើពួកគេបានក្លាយជាសង្សារនឹងគ្នា ទើបការចំណាយផ្សេងៗ ភាគច្រើនជាបន្ទុករបស់ក្មេងប្រុស ពីព្រោះគេសង្ឃឹមថា អ្នកអាចក្លាយជាតួអង្គនៃអាពាហ៍ពិពាហ៍របស់គេ។
៦. យំនៅចំពោះមុខអ្នកដូចកូនក្មេង
មិនថានៅទីកន្លែណានោះទេ ប្រសិនបើគេស្រក់ទឹកភ្នែកនៅចំពោះមុខអ្នក នោះអាចបញ្ជាក់បានថា គេសម្ដែងចេញពីទឹកចិត្តបរិសុទ្ធ សុខចិត្តនៅកំដរអ្នកដើម្បីរួមរស់ជាមួយគ្នាក្រោមព្យុះភ្លៀង។
៧. ពិគ្រោះជាមួយអ្នកពីរឿងឡើងតួនាទី ឬប្រាក់សន្សំនៅក្នុងធនាគារ
ធម្មតាបុរសមិនដែលរាប់ប្រាក់កាក់ចាយវាយថា តើគ្រប់ ឬមិនគ្រប់ នៅចំពោះមុខស្ត្រី ឬក៏និយាយត្អូញត្អែរ ពីជីវភាពរស់នៅប្រចាំថ្ងៃ ដែលចោទបញ្ហាធ្ងន់នោះឡើយ។ ដូច្នេះបើមានបុរសណាម្នាក់ សុខចិត្តពិគ្រោះពីរឿងឡើងមុខតំណែង ឡើងប្រាក់បៀវត្សរ៍ ឬស្រាប់តែយកចិត្តទុកដាក់ពីប្រាក់សន្សំនៅក្នុងធនាគារថា តើចំណាយគ្រប់ដែរ ឬក៏អត់? នោះអាចបញ្ជាក់បានថា គេកំពុង តែចាប់ផ្ដើមគិតគូរពីជីវិតអាពាហ៍ពិពាហ៍ រួចជាស្រេចទៅហើយ៕
ប្រភពដើមពី៖ CEN.com.kh
0 comments:
Post a Comment