ចង់ដឹងថា មានរោគសញ្ញាអ្វីខ្លះនោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោមទាំងអស់គ្នា!
១. ដុះប្រជ្រុយធំទៅៗ ៖ ប្រជុយដែលមានរូបរាងមិនស្មើ មានពណ៌មិនប្រក្រតី និងទំហំលើសពី ៦ មីលីម៉ែត្រ លើរាងកាយកុមារ គឺជាសញ្ញាដែលអ្នកត្រូវនាំពួកគេទៅសាកសួរគ្រូពេទ្យជាបន្ទាន់។

២. ជ្រុះសក់ ៖ នេះអាចបណ្តាលមកពីបញ្ហាខាងក្នុងរបស់កុមារ ភាគច្រើនបណ្តាលមកពីខ្វះវីតាមីន ប៉ុន្តែប្រសិនបើចង់ច្បាស់ សូមអ្នកបញ្ជូនកុមារទៅជួបគ្រូពេទ្យឲ្យបានឆាប់។

៣. ក្បាលឡើងធំ ៖ ក្នុងករណីដែលក្បាលរបស់កុមារ ហាក់ដូចជារីកធំឡើងៗ ខុសពីធម្មតា វាអាចបណ្តាលមកពីជំងឺមួយចំនួន ហេតុនេះសូមអ្នកប្រញាប់ជូនកុមារ ទៅជួបជាមួយគ្រូពេទ្យឲ្យបានលឿនបំផុត។

៤. ធ្ងន់ត្រចៀក ៖ ប្រសិនបើកុមារ ប្រែជាស្តាប់មិនសូវបាន បើទោះជាហៅឈ្មោះចំយ៉ាងណាក៏ដោយនោះ ពួកគេអាចនឹងមានបញ្ហាត្រចៀកហើយ ហេតុនេះ សូមអ្នកនាំពួកគេទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជាបន្ទាន់។

៥. មានទម្លាប់ខុសពីធម្មតា ៖ ក្នុងករណីស្រាប់តែកុមារនោះ លែងឃ្លាន លែងចង់ទទួលទានអាហារ មានបញ្ហាគេង និងមិនសូវជាសកម្ម ខុសពីធម្មតា នោះអ្នកត្រូវតែនាំពួកគេទៅបន្ទីពេទ្យភ្លាមៗ ដើម្បីស្វែងរកមូលហេតុច្បាស់លាស់។

៦. ស្រេកទឹកជាប់រហូត ៖ ការដែលក្មេងតូច ទាមទារផឹកញឹកញាប់ពេក ខុសប្លែកពីរាល់ដង នោះគឺអាចបណ្តាលមកពីបញ្ហាធ្ងន់ធ្ងរមួយចំនួន ហេតុនេះអ្នកត្រូវនាំពួកគេទៅជួបពេទ្យជំនាញជាបន្ទាន់។

៧. ស្រមុកឮខ្លាំង ៖ ស្រមុកតិចៗ មិនមែនជាបញ្ហាគ្រោះថ្នាក់អ្វីទេ ប៉ុន្តែប្រសិនបើក្មេងតូចស្រមុកឮខ្លាំងពេក វាអាចបណ្តាលមកពីបញ្ហាផ្លូវដង្ហើម។ អ្នកមិនត្រូវមើលរំលងនោះទេ ពីព្រោះវាអាចជាការឆ្លងមេរោគធ្ងន់ធ្ងរសម្រាប់កុមារ៕
ប្រភពពី៖ Samboads.com
0 comments:
Post a Comment