ជំនឿ និង ហោរាសាស្ត្រ

ការ​ទស្សន៍​ទាយ​អំពី​ប្រវែង​ម្រាម​ជើង របស់​មនុស្ស​ម្នាក់ៗ!



1. រូបភាពនៃម្រាមជើងទី១

ប្រសិនបើមេជើងរបស់អ្នក វែងជាងម្រាមជើងផ្សេង វាមានន័យថា អ្នកជាមនុស្សប្រកបដោយការច្នៃប្រឌិត។ អ្នកអាចដោះស្រាយបញ្ហាប្រកបដោយការច្នៃប្រឌិត និងអាចស្វែងរកវិធីសាស្ត្រថ្មីៗបានយ៉ាងងាយ។ ប៉ុន្តែ អ្នកជាមនុស្សងាយនឹងបោះបង់នូវគម្រោងផ្សេងៗ។ ប្រសិនបើមេជើងរបស់អ្នកខ្លីជើងម្រាមជើងផ្សេងទៀត វាបង្ហាញពីចំណុចផ្ទុយពីនេះ។ អ្នកជាមនុស្សអាចធ្វើការងារច្រើនដ៏មានប្រសិទ្ធិភាព ប៉ុន្តែ មិនមានការច្នៃប្រឌិតឡើយ។



2. រូបភាពនៃម្រាមជើងទី២

ប្រសិនបើម្រាមជើងទី២របស់អ្នកវែងជាងគេ អ្នកកើតមកជាមេដឹកនាំ។ អ្នកមានទេពកោសល្យដ៏អស្ចារ្យក្នុងការគ្រប់គ្រងមនុស្ស និងសម្របសម្រួលលើបញ្ហាផ្សេងៗ។ អ្នកមានអំណាច និងប្រកបដោយចំណេះដឹងក្នុងការធ្វើឲ្យអ្នកមានការជឿជាក់។ ប្រសិនបើម្រាមជើងទី២របស់អ្នកខ្លីជាងគេ វាមានន័យថា អ្នកមានការលំបាកក្នុងការដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់អ្នក។

3. រូបភាពនៃម្រាមជើងទី៣

ប្រសិនបើម្រាមជើងទី៣ ឬម្រាមកណ្តាលរបស់អ្នក វែងជាងគេ អ្នកមានបុគ្គលក្ខណៈយ៉ាងពិសេស និងមានភាពជោគជ័យក្នុងការងាររបស់អ្នក។ ម្រាមនេះ មានទំនាក់ទំនងទៅនឹងថាមពល ក៏ដូចជាការខិតខំព្យាយាមរបស់អ្នក។ ប៉ុន្តែ ប្រសិនបើម្រាមនេះខ្លីជាងគេវិញ អ្នកជាមនុស្សរស់ក្នុងជីវិតដ៏សាមញ្ញ និងពេញចិត្តទៅលើការងារតូចៗ។

4. រូបភាពនៃម្រាមជើងទី៤

ប្រសិនបើម្រាមជើងទី៤របស់អ្នកវែង និងត្រង់ អ្នកជាមនុស្សចូលចិត្តយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើជិវិតក្រុមគ្រួសាររបស់អ្នក។ អ្នកជាមនុស្សមានហេតុផល និងស្តាប់មតិរបស់អ្នកផ្សេងទៀត។ ក្រុមគ្រួសាររបស់អ្នកគឺជាកម្លាំងចិត្តរបស់អ្នក។ ប្រសិនបើម្រាមជើងទី៤ ខ្លីជាងកេ អ្នកជាមនុស្សមិនសូវខ្វល់ច្រើនឡើយ ប៉ុន្តែ ជាអ្នកធ្វើឲ្យក្រុមគ្រួសារខ្វល់ទៅវិញ។

5. រូបភាពនៃម្រាមកូន

ប្រសិនបើម្រាមកូនជើងរបស់អ្នកតូច វាអាចបង្ហាញថា អ្នកមិនមែនជាមនុស្សដោះស្រាយបញ្ហាប្រកបដោយការទទួលខុសត្រូវឡើយ ហើយអ្នកជាមនុស្សឆាប់ធុញទ្រាន់នឹងអ្វីមួយ និងបាត់បង់ការផ្តោតអារម្មណ៍យ៉ាងងាយ។ អ្នកជាមនុស្សចូលចិត្តនិយាយកំប្លែង ប៉ុន្តែ ការទទួលខុសត្រូវមិនមែនជាជំនាញរបស់អ្នកឡើយ។ ប្រសិនបើម្រាមកូនជើងរបស់អ្នកស្ថិតជាប់ម្រាមជើងផ្សេង វាបង្ហាញថា អ្នកជាមនុស្សមានការផ្សងព្រេង និងជាមនុស្សមានសម្រស់ស្អាត៕




ប្រភព៖ Thecoverage

0 comments:

Post a Comment

Powered by Blogger.