ជំនឿ និង ហោរាសាស្ត្រ

ក្បួនទស្សន៍ទាយ​ឥណ្ឌា ៖ បក​ស្រាយ​ពី ទម្រង់មុខកាត់ទៅរក ឪពុក ម្តាយ ឬក៏ ឯករាជ្យ!


យោងចេញពី គេហទំព័រហោរាសាស្រ្តឥណ្ឌា INDUSLADIES បានប្រាប់អោយដឹងថា អ្នកដែល មានទម្រង់មុខកាត់ទៅរកឪពុក មានទម្រង់មុខកាត់ទៅរកម្តាយ និង មានទម្រង់មុខឯករាជ្យ មានបុគ្គលិកលក្ខណៈ និង និស្ស័យខាងទ្រព្យសំណាង ដូចខាងក្រោម ៖

ត្រូវ ឬក៏ខុស សូមផ្ទៀងផ្ទាត់ តាមជាក់ស្តែង មហាស្នេហា សូមបកប្រែជូនលម្អិត ប៉ុន្តែ មិនសូវហ៊ានធានាថា ត្រូវ ១០០% ព្រោះ វាជាការទស្សន៍ទាយ បែបថ្មី ដែលអ្នក និង ខ្ញុំ មិនធ្លាប់ ដឹង ប៉ុន្តែគ្រាន់តែក្រុមយើងខ្ញុំ ត្រូវបានទាយទៅ ត្រូវគ្រប់គ្នា !



1-អ្នកដែលមានទម្រង់មុខកាត់ទៅរកឪពុក

-អត្ថន័យ៖ អ្នកដែលមានទម្រង់មុខកាត់ទៅរកឪពុក គឺសំដៅដល់បុគ្គល​ទាំងឡាយ ណា ដែលមានទម្រង់មុខពីកំណើត កាត់ទៅរកឪពុក ឬក៏សាច់ញាតិខាងឪពុក ណាម្នាក់ ។

-និស្ស័យខាងទ្រព្យសំណាង៖ បុគ្គលនេះ នឹងមានសំណាងធំ បើគេចេញ ទៅប្រកបរបរ នៅ ទិស បូព៌ ឦសាន្ត និង ឧត្តរ ។ ទ្រព្យនាថ្ងៃមុខ គឺពេញក្តីបំណង បើអ្នកទិសនោះ មានមនុស្ស ស្រី ជួយជ្រុំជ្រែង ការងារ ។

-បុគ្គលិកលក្ខណៈ ៖ ជាប្រភេទមនុស្ស ស្អាត សង្ហារ សិចស៊ី គួរឱ្យទាក់ទាញ ពូកែអៀនខ្មាស់ ពូកែស្រគត់ស្រគុំមានអាថ៌កំបាំងច្រើន ។ ប៉ុន្តែទោះជាយ៉ាងណា មនុស្សនេះមានភាពស្មោះត្រង់ និងសប្បុរស ធម៌តាំងពីកំណើតមកម្ល៉េះ ហើយគេជាមនុស្សស្រឡាញ់សន្តិភាព និងភាពស្ងប់ស្ងាត់ និង មិនចេះប្រកាន់ខ្លួនតូច ឬធំទេ ។ គ្រប់ពេលគេជាមនុស្សចូលចិត្តយកអាសារអ្នកដទៃ ប៉ុន្តែ ឆាប់ខឹងបន្តិច ទោះជាបែបនេះ គេនៅតែជាប្រភេទមនុស្សជំពូកលើ ដែលគួរឲ្យទុកចិត្តបាន ។ ចំពោះគ្រួសារ បងប្អូន សាច់ញាតិវិញ គេជាមនុស្ស កតញ្ញូ និងគួរឲ្យរាប់អានបំផុត។ គេចូលចិត្តសង្កេត និងវាយតម្លៃអ្នកដទៃ ហើយបើអ្នកណាធ្វើអាក្រក់ដាក់គេ គេក៏ពូកែសងសឹក ទៅវិញភ្លាមៗដែរ ប៉ុន្តែមនុស្សនេះមិនចេះគុំយូរទេ ។ កំណើតមនុស្សកើតខែនេះ គឺមានទេពកោសល្យ ពីធម្មជាតិដូចជា ពូកែជ្រើសរើសដៃគូជីវិត ពូកែតន្ត្រី ពូកែច្នៃប្រឌិត និងពូកែធ្វើអ្វី ដែលគេមិនអាចធ្វើបាន ។ ប៉ុន្តែមនុស្សនេះជាប្រភេទមនុស្សរៀងប្រើអារម្មណ៍បន្តិចហើយ ។

2-អ្នកដែលមានទម្រង់មុខកាត់ទៅរកម្តាយ

-អត្ថន័យ៖ អ្នកដែលមានទម្រង់មុខកាត់ទៅរកម្តាយ គឺសំដៅដល់បុគ្គល​ទាំងឡាយ ណា ដែលមានទម្រង់មុខពីកំណើត កាត់ទៅរកម្តាយ ឬក៏សាច់ញាតិខាងម្តាយ ណាម្នាក់ ។

-និស្ស័យខាងទ្រព្យសំណាង៖ បុគ្គលនេះ នឹងមានសំណាងធំ បើគេចេញ ទៅប្រកបរបរ នៅ ទិស ទស្សិណ អាគ្នេយ៍ និង បូព៌ ។ ទ្រព្យនាថ្ងៃមុខ គឺល្អប្រសើរខ្លាំង បើអ្នកធ្វើការជាក្រុម ជាពិសេស ជាមួយនឹងសាច់ញាតិ ។

-បុគ្គលិកលក្ខណៈ ៖ ជាប្រភេទមនុស្សគួរឲ្យចង់សើច និងធ្វើឲ្យគេមិនងាយយល់ពីចិត្ត តាំងពីកំណើត ។ គេជាមនុស្សស្ងប់ស្ងាត់ លុះត្រាតែមានការរំភើបអ្វីមួយកើតឡើងដល់គេ ។ គេចូលចិត្តចំណាយពេលមោទនភាពទៅលើខ្លួនឯង ជាជាងអ្នកដទៃ ។ គេមនុស្សមានកេរ្តិ៍ឈ្មោះ ប៉ុន្តែងាយស្រួលឲ្យគេលួងលោមប្រើមែនទែន ។ ពីធម្មជាតិគេមានភាពស្មោះត្រង់ ការព្រួយបារម្ភអំពីអារម្មណ៍អ្នកដទៃ ព្រោះខ្លាចថាធ្វើឱ្យគេទាស់ចិត្ដ ។ មនុស្សនេះមានជំនាញពិសេសខាងដឹក នាំមនុស្ស បង្ហាត់បង្រៀនមនុស្ស ដោយប្រុងប្រយ័ត្ន ។ គេស្រលាញ់មនុស្សស្មើៗគ្នា មិនលម្អៀងចិត្តឡើយ ។ ជម្ងឺដែលគេងាយនឹងជួបប្រទះគឺពាក់ព័ន្ធនឹងក្រពះ ។ ចំពោះស្នេហា គេងាយនឹងរងគ្រោះ ឈឺចាប់ ហើយត្រូវប្រើពេលវេលាច្រើនដើម្បីព្យាបាលឲ្យសះវិញ ។

3-អ្នកដែលមានទម្រង់មុខឯករាជ្យ

-អត្ថន័យ៖ អ្នកដែលមានទម្រង់មុខឯករាជ្យ គឺសំដៅដល់ មនុស្សប្រុស ស្រីទាំង ឡាយ ណា ដែលកើត មក មានមុខ មិនដូច ឪពុក ឬក៏ម្តាយ ឬក៏សាច់ញាតិ ណាមួយ ។

-និស្ស័យខាងទ្រព្យសំណាង៖ បុគ្គលនេះ នឹងមានសំណាងធំ បើគេចេញ ទៅប្រកបរបរ នៅ ទិស ពាយព្យ ឧត្តរ និង និរតី ទស្សិណ។ ទ្រព្យនាថ្ងៃមុខ គឺល្អបំផុត សម្រាប់ការសម្រុក រកស៊ីធ្វើការនាទិស ពាយ្យព និង ឧត្តរ រីឯ និរតី និងទស្សិណ បានត្រឹម ៨០% ទៅ ៩០% ប៉ុណ្ណោះ ។

-បុគ្គលិកលក្ខណៈ ៖ ជាប្រភេទមនុស្សដែលទទួលបានការស្ងើចសរសើរ ព្រោះតែភាពប្រយ័ត្នប្រយ៉ែង និងការរៀបចំដ៏ល្អរបស់គេ ។ គេជាមនុស្សចូលចិត្តបង្ហាញអំពីកំហុសរបស់អ្នកដទៃ ហើយរិះគន់គេ ចំៗមុខ ដើម្បីឲ្យគេកែតម្រូវ ។ ទន្ទឹមនឹងនេះ គេក៏ជាមនុស្សរឹងរូស មិនសូវមាត់ក ប៉ុន្តែជាដៃគូពិភាក្សាដ៏ល្អទៅវិញ ហើយគេជាមនុស្សដែលមានចិត្តល្អ អាណិតអាសូរគេឯង មានទំនុកចិត្តលើខ្លួនឯង ឆេវឆាវម្តងម៉្កាល គិតគូជួយគេជួយឯង មានការចងចាំល្អ ឆ្លាត មានចំណេះដឹងច្រើន ចូលចិត្តមើលព័ត៌មាន ចេះគ្រប់គ្រងខ្លួនឯងកុំឲ្យអ្នកដទៃរិះគន់ ចេះអភិវឌ្ឍខ្លួនឯងជានិច្ច ចូលចិត្តមានអាថ៌កំបាំង ។ មនុស្សនេះមិនងាយឈឺផ្តេសផ្តាសទេ ។ គេជាមនុស្សចិត្តដាច់ម៉ាំងៗ និងមានជម្រើសច្រើនក្នុងរឿងស្នេហា ។




Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.