១. ជីវ៉ាន់ស៊ុយ
វាជារុក្ខជាតិដែលអាចយកទៅធ្វើជាថ្នាំបាន ហើយក៏មិនចាំបាច់ត្រូវការដីធំក្នុងការដាំផងដែរ។ អ្នកគ្រាន់តែមានផើងមួយជាការស្រេច។ ជីវ៉ាន់ស៊ុយមិនត្រឹមតែផ្តល់ឳជារសដល់ម្ហូបអាហារប៉ុណ្ណោះទេ ប៉ុន្តែវាជំនួយដល់ការរំលាយអាហារផងដែរ។ លើសពីនេះទៀត, ជីវ៉ាន់ស៊ុយក៏មានប្រយោជន៍ក្នុងការព្យាបាលបញ្ហាជាច្រើនផ្សេងទៀតដូចជារាគ, បញ្ហាស្បែក, កូឡេស្តេរ៉ូល, ដំបៅមាត់, ជំងឺស្លេកស្លាំង និង បញ្ហាការរំលាយអាហារ។ វាថែមទាំងប្រឆាំងនឹងការឈឺចាបើ និង ការរលាកផងដែរ។ ដូច្នេះប្រសិនបើអ្នកមានបញ្ហាណាមួយដូចបានរៀបរាប់ខាងលើ អ្នកគួរតែញុំាវាអោយបានញឹកញាប់។ វាក៏សំបូរទៅដោយជាតិដែកផងដែរ។ ហើយវាក៏មិនពិបាកក្នុងការដាំដែរ។
២. ជីនាងវង
រុក្ខជាតិដាំដាក់ផើងដែលយើងលើកយកមកនិយាយនេះគឺជីនាងវង។ វាក៏ជារុក្ខជាតិតូចដែលមានអត្ថប្រយោជន៍ជាច្រើនផងដែរ។ វាក៏ជួយបង្កើនឳជារសនៅក្នុងម្ហូបអាហារផងដែរ។ លើសពីនេះវាជួយប្រឆាំងនឹងការឆ្លងមេរោគក្នុងបំពង់កទៅជាជំងឺគ្រុន។ ជីនាងវងត្រូវបានជ្រើសរើសយកទៅប្រើប្រាស់នៅក្នុងដំណើរការព្យាបាល Ayurveda។ វាសំបូរទៅដោយជាតិសរសៃហើយវាប្រឆាំងនឹងការរំលាយអាហារបានយ៉ាងល្អ។
៣. ជីអង្កាម
តើអ្នកដឹងទេថាញុំាជីអង្កាមតែ ២ ស្លាបព្រាកាហ្វេ អ្នកនឹងទទួលបានមាតិកាជាតិវីតាមីន A ដែលរាងកាយរបស់មនុស្សយើងត្រូវការជាចាំបាច់ប្រចាំថ្ងៃ? វាជារឿងពិត ហើយនេះជាហេតុផលដែលអ្នកត្រូវដាំវានៅក្នុងសួរច្បាររបស់អ្នក។ ជីអង្កាមក៏ផ្តល់ក្លិនឈ្ងុយដល់ម្ហូបអាហារផងដែរ។ វាប្រឆាំងនឹងខ្យល់ដង្ហើមមិនល្អ ហើយវាក៏អាចធ្វើជាភេសជ្ជៈសម្រាប់ផឹកផងដែរ។
ដូច្នេះរុក្ខជាតិដាំដាក់ផើងទាំង ៣ នេះគួរតែមាននៅក្នុងសួនច្បាររបស់អ្នក៕
0 comments:
Post a Comment