យោងតាមហោរាសាស្រ្តប្រចាំថ្ងៃស្អែក ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៧ បានប្រាប់ឲ្យដឹងថា មាន ឆ្នាំចំនួន ៤ (ឆ្លូវ មមែ វក និង រកា) ដែលមានរាសីមិនសូវល្អ ពោលគឺស្រុតចុះយ៉ាងខ្លាំង ហេតុដូចនេះ ដើម្បីយិតយោងរាសីឲ្យបានប្រសើរឡើងវិញ ឆ្នាំទាំង ៤ នេះ ដាច់ខាតត្រូវតែបួងសួង និងបន់ស្រន់ មុនពេលចូលគេង ដើម្បីឲ្យលោកអ្នកមានបុណ្យកុសល្យបន្ថែម ហេតុនេះលោកអ្នកត្រូវតែស៊ែរចេញ ក្នុងរយៈពេល ៩៩វិនាទី ក្នុងយប់នេះ ឬព្រឹកស្អែក ដើម្បីឲ្យអ្វីៗប្រែជាល្អប្រសើរ ដូចខាងក្រោម៖
សូមឲ្យឆ្នាំទាំង ៤ ខាងលើ មានឆ្នាំ ឆ្លូវ មមែ វក និង រកា មានរាសីឡើងខ្ពស់ត្រដែត មានតែរឿងល្អៗ ចូលក្នុងជីវិត មានមនុស្សម្នាជាច្រើននាំគ្នាស្រលាញ់រាប់អាន សារទរ និង អបអររាល់រឿងរ៉ាវដែលអ្នកបំពេញ ព្រមទាំង មានតែមនុស្សល្អៗចាំជួយជ្រុមជ្រែង គ្រប់កាលៈទេសៈ ។ ចំពោះរឿងលុយកាក់វិញ សូមកុំឲ្យខ្វះខាត គឺមានតែចាយវាយបរិបូណ៌ មិនចេះអស់ ។ ទៅទីជិតទីឆ្ងាយ ជួបតែសុខ ជួបតែរឿងសប្បាយ បើមានសត្រូវមកពីមុខ សូមអោយរំលង បើមក ពីក្រោយខ្នង សូមអោយវិនាស បើមានអ្នកណាក្តីប៉ងអាក្រក់ មកលើអ្នក សូមអោយ ធ្លាក់ ទៅលើរូបគេវិញចុះ ។ ហើយម៉្យាងទៀតសូមឲ្យរឿងស្នេហា គ្រួសារ ជួបតែ ស្នាមញញឹម និង សុភមង្គល កុំបីខានឡើយ ។ សាធុ...សាធុ...សាធុ...
___________________________
ខាងក្រោមនេះ ជាមូលហេតុដែល ឆ្លូវ មមែ វក និង រកា ត្រូវស៊ែរ ដើម្បីបួងសួង!!
___________________________
ហោរាសាស្រ្តប្រចាំថ្ងៃស្អែក ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៧ របស់ឆ្នាំខាងលើ៖
ឆ្នាំឆ្លូវ រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកមិនត្រូវធ្វើអ្វីដែលសំខាន់ឡើយ ពីព្រោះថាផលមិនល្អតែងងាយកើតឡើងផង។ក្នុងអំឡុងពេលនេះដែរលោកអ្នកត្រូវចេះសន្សំប្រាក់កាសខ្លះទើបប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរលាភតូចធំពុំសូវមានសំបូរទេព្រោះបើមិនបោលហួសក៏ត្រូវអ្នកដទៃដណ្តើមយកអស់ៗមុនដែរ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នទិសឧត្តរបន្តិចព្រោះងាយជួបឧប្បត្តិហេតុជាងសព្វមួយដង។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការឆាប់ទាំងប្រេះឆាហើយក៏ឆាប់ត្រូវគ្នាវិញដែរ៕

ឆ្នាំមមែ រាសីស្រុតចុះ។ នៅថ្ងៃនេះបើទោះបីដួងរាសីស្រុតចុះប៉ុន្តែការប្រកបកិច្ចការងារបើលោកអ្នកមានការពុះពារនិងខិតខំប្រឹងប្រែងនោះតែងសម្រេចជោគជ័យត្រឡប់មកវិញផងដែរ។ការរស់នៅវិញ លោកអ្នកមិនគប្បីចាប់កំហុស ឬរិះគន់អ្នកដ ទៃច្រើនឡើយ ប្រយ័ត្នឥតការអ្វីសោះនាំគេគុំគួនហើយជួបផលលំបាកដល់អាត្មាខ្លួននៅគ្រាក្រោយ។អ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញទីជិតឆ្ងាយមិនហុចផ្លែផ្កាដូចជាទីគាប់ចិត្តទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់ចាយវាយ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការបង្ករឿងឥតហេតុផលច្រើនព្រោះតែការមិនសូវទុកចិត្តគ្នាទៅវិញទៅមក៕

ឆ្នាំវក រាសីស្រុតចុះ។ នៅថ្ងៃនេះឃើញថាដំណើរជិវិតរបស់លោកអ្នកមិនល្អប្រសើរទេហេតុនេះបើឃើញស្ថានការណ៍ណាមួយមិនល្អគប្បីចៀសឱ្យឆ្ងាយហើយដាច់ខាតមិនត្រូវធ្វើចេះដឹងរឿងអ្នកដទៃពេកឡើយមិនដូច្នេះប្រយ័ត្នបានគ្រោះភ័យមកវិញ។សម្រាប់លោកអ្នកប្រកបរបររកស៊ីជួញដូរគប្បីមានការប្រយ័ត្នប្រយែងក្រុមមនុស្សសម្តីផ្អែមល្ហែមតែសំបកក្រៅប៉ុន្តែខាងក្នុងដូចផ្លែល្វាចាំតែឆ្លៀតឱកាសដើម្បីដណ្តើមផលប្រយោជន៍អ្វីមួយ។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមដូចសព្វមួយដង។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំវិញហាក់ដូចជាធ្លាក់ទាបចុះហើយមានការប្រឆាំងគ្នាច្រើនទៀតផង៕

ឆ្នាំរកា រាសីស្រុតចុះ។ នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីមិនអាចមើលរំលងពីបញ្ហាសុវត្តិភាពបានទេពិសេសងាយកើតរឿងរាវចំបែងចិត្តណាស់ផង។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរធ្វើអ្វីមិនអាចលោភលន់បានដែរត្រូវចេះធ្វើដោយក្តីសន្សឹមៗហើយ គិតផលប្រយោជន៍អ្នកដទៃខ្លះទើបការប្រកបជំនួញគ្មានរឿងរ៉ាវប្រទាំងប្រទើសកើតឡើងទៅរួច។ រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ជ្រើសរើសគូស្រករត្រូវចេះពិនិត្យពិច័យបន្តិចទើបមិនកម្មក្រាសនៅគ្រាខាងមុខ៕

Copyrighted: Moha Sneha
0 comments:
Post a Comment