ជំនឿ និង ហោរាសាស្ត្រ

ដើម​លុយ​ នាំ​លាភ​សំណាង​ ដល់​គេហដ្ឋាន​ និង​កន្លែងធ្វើការ​




នៅក្នុង​ប្រទេស​ចិន​ការដាំ​រុក្ខជាតិ​នាំមក​នូវ​លាភ​សំណាង​នេះ គឺ​ពួកគេ​មាន​ជំនឿ​អស់​រយៈកាល​រាប់រយ​ឆ្នាំ​មកហើយ ជាពិសេស គឺ​រុក្ខជាតិ​តូច​តែ​ដុះ​លូតលាស់​មក​មាន ភាពរឹងមាំ និង​មាន​អាយុកាល​យូរអង្វែង​ងាយស្រួល​ដាំ ព្រោះតែ​ពួកគេ​ជឿថា ការលូតលាស់​របស់​រុក្ខជាតិ​ទាំងនោះ គឺ​ប្រៀប​ដូចជា​នាំ​ឱ្យ​អ្នក​ដាំ​វា​លូតលាស់​ទៅមុខ​ដូច្នោះ​ដែរ ។ មាន​រុក្ខជាតិ​ច្រើន​ប្រភេទ​ត្រូវបាន​គេ​ជឿ​ថា​ជា​ប្រភេទ​រុក្ខជាតិ នាំមក​នូវ​ភាពរុងរឿង​នាំ​យក​លុយកាក់ ចូល​គេហដ្ឋាន និង លាភ​សំណាងល្អ​នៅក្នុង​ជីវិត ។

ក្នុងនោះ​ក៏​មាន​ប្រភេទ​រុក្ខជាតិ ដែល​មានឈ្មោះ​ជា​វិទ្យាសាស្ត្រ​ថា Braided Money Tree Plant វា​ជា​ប្រភេទ​រុក្ខជាតិ​ក្រិន មាន​ដើម​ទាប ដែល​មាន​ដើមកំណើត​ដំបូង​គេ នៅក្នុង​តំបន់​ត្រូពិក​នៃ​អាមេរិក​កណ្តាល ។ វា​ត្រូវ​បាន​ល្បី​ថា​ជា​រុក្ខជាតិ​ដែល​នាំមក​នូវ ទ្រព្យ និង​លុយកាក់​ដល់ មនុស្ស​គ្រប់រូប​ដែល​ថែរក្សា​វា ហើយ​ភាគច្រើន​គេ​តែងតែ​ដាំ វា​នៅ​មាត់ទ្វារ​ចូល​នៃ​អគារ ឬ​គេហដ្ឋាន ។ រុក្ខជាតិ​នេះ​មាន ស្លឹក​ញែក​ជា​៥​នៅក្នុង​ទង​តែ​មួយ​មាន​ពណ៌​បៃតង​ស្រស់ គឺ​វា​ប្រៀបដូចជា​ម្រាមដៃ​របស់​មនុស្ស​ដែល​មាន​ម្រាម​៥​ដែរ ហើយ​ភាគច្រើន​រុក្ខជាតិ​នេះ​ក្នុង​មួយ​ផើង គេ​តែងតែ​រុំ​វាពី​៣-៥​ដើម ឱ្យ​ដុះ​វេញ​គ្នា​តែ​មួយ​បញ្ជាក់​ពី​ភាពរឹងមាំ​កាន់តែ​ខ្លាំង​ឡើង ។ រុក្ខជាតិ​មួយ​ប្រភេទ​នេះ គឺជា​អំណោយ​ពិសេស​ណាស់​សម្រាប់ អ្នក​ធ្វើ​មុខ​ជំនួញ​ថ្មី គេហដ្ឋាន​ថ្មី ការិយាល័យ និង​សម្រាប់​លើក ហុងស៊ុយ​នៅក្នុង​ផ្ទះ​ដើម្បី​នាំ​លុយ​ឱ្យ​ចូល​ផ្ទះ ។​



ចំពោះ​ទីតាំង​ដាំ​ការថែទាំ​មិន​ពិបាក​នោះទេ គឺ​គេ​ច្រើន ដាំ​នៅ​មាត់ទ្វារ​ក្នុង​អគារ​នានា ។ ចំណែក​ការដាំ គឺ​ត្រូវ​យក ចិត្ត​ទុកដាក់​បន្តិច គឺ​ធ្វើ​យ៉ាងណា​កុំឱ្យ​រលួយ​ឫស​ត្រូវ​ដាក់​នៅ ទីតាំង​ណា​ដែល​មាន​ពន្លឺព្រះអាទិត្យ​ជះ​ចំ និង​ស្រោច​ទឹក​ឱ្យ​ទៀត​ទាត់ មិន​ត្រូវ​ឱ្យ​ជោរ​ពេក ឬ​ស្ងួត​ពេក ដើម្បី​ឱ្យ​វា​លូតលាស់​បានល្អ ។ បើសិនជា​មាន​ការដាំ និង​ថែទាំ​បាន​ល្អ​នោះ​រុក្ខជាតិ នោះ​នឹង​នាំមក​នូវ​លាភ​និង​សំណាងល្អ​ដល់​ទីកន្លែង​ដូចជា គេហដ្ឋាន ឬ​ការិយាល័យ​របស់​គេ ។ ការលូតលាស់​ស្លឹក​បានល្អ វា​ជា​និមិត្តរូប​នៃ​ការនាំមក​នូវ​ដំណឹង​ល្អ​នាពេល​ឆាប់ៗ ។​



Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.