ចំណេះដឹងថ្មីៗ

វិធី​បំបាត់​ស្លាកស្នាម ដោយសារ​មុន ​បាន​លឿន​បំផុត​!


ប​ញ្ហ​មុន អាច​ជា​ដើមហេតុ នាំឲ្យ​មាន​ការឈឺចាប់​ខ្លាំង និង​បង្ក​ជំងឺ​លើ​ស្បែក​គួរ​ឲ្យ​ខ្មាស​អៀន ហើយ​ក៏​បង្កើត​ជា​ស្លាកស្នាម ក្រោយ​ពី​ជំងឺ​មុន​ជា​ទៅ​វិញ​ដែរ​។ ខណៈពេល​ដែល​ស្លាកស្នាម​របស់​វា ភាគច្រើន​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង ក្នុង​រយៈពេល​ច្រើន​ខែ​ក្រោយ​នោះ វា​ក៏​មាន​រឿង​ជាច្រើន ដែល​អ្នក​អាច​ធ្វើបាន ដើម្បី​បង្កើន​ល្បឿន​របស់​វា ហើយ​ក៏​គួរ​ចៀសវាង ការ​មាន​ស្នាម​ពណ៌​ខ្លាំង​បន្ថែមទៀត​ដែរ​។ ការពិត​នោះ​គឺថា អ្នក​នឹង​មិន​អាច​ធ្វើឲ្យ​ស្លាកស្នាម​ដោយសារ​ជំងឺ​មុន បាត់​ទៅ​វិញ​ក្នុង​រយៈពេល​តែ​មួយ​យប់​នោះ​ទេ តែ​ការព្យាបាល​ដោយ​ខ្លួនឯង អាច​នឹង​ជួយ​ដល់​អ្នក​បាន​។

​លាបទឹក​ក្រូចឆ្មា​ស្រស់ៗ​
​ទឹក​ក្រូចឆ្មារ មាន​សមាសធាតុ ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​តាម​បែប​ធម្មជាតិ ហើយក៏​អាច​ជួយ​ផ្តល់​ភាព​ស​ស្អាត​វិញ ទៅលើ​ស្លាកស្នាម​ដោយសារ​ជំងឺ​មុន​ដែរ​។ ចូ​រលាយ​ទឹក​ក្រូចឆ្មារ​នឹង​ទឹក​ធម្មតា ហើយ​យក​វា​មក​លាប​លើ​ស្នាម​ទាំងនោះ​ដោយ​ផ្ទាល់​ទៅ ប៉ុន្តែ ចូរ​ចៀសវាង​ស្បែក​ធម្មតា ដែល​នៅ​ជុំវិញ​នោះ​ផង​។ ចូរ​លាងជម្រះ​ចេញ ក្រោយ​ពី​លាប​បាន ១៥ ទៅ ២០ នាទី ឬ​អ្នក​ក៏​អាច​ប្រើ​ទឹក​ក្រូចឆ្មារ ធ្វើ​ជា​ម៉ាស​បិទមុខ​ពេញ​មួយ​យប់​ក៏​បាន​ដែរ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ដោយសារ​តែ​ទឹក​ក្រូចឆ្មារ​មាន​កម្រិត pH ២ ហើយ pH របស់​ស្បែក មាន​រហូត​ដល់ ៤ ទៅ ៧ ដូច្នេះ បើសិនជា​លាប​ទឹកក្រូច​ឆ្មារ​លើ​ស្បែក​យូរពេក វា​អាច​នឹង​បង្ក​ឲ្យមាន​ការ​រលាក​ស្បែក​បាន​។ ទឹក​ផ្លែឈើ​ដែល​មាន​រសជាតិ​ជូរៗ មាន​សារធាតុ​គីមី​ម្យ៉ាង​ឈ្មោះថា Bergapten ដែល​ទៅ​តោង​ភ្ជាប់​នឹង DNA ហើយ​ក៏​អនុញ្ញាតិ​ឲ្យ​កាំរស្មី UV អាច​បំផ្លាញ​ស្បែក​បាន​យ៉ាង​ងាយ​។ ចូរ​ចាំ​ថា ត្រូវ​ផ្តល់​សំណើម​ដល់​ស្បែក​ភ្លាមៗ ក្រោយ​ពី​លាងជម្រះ​ទឹក​ក្រូចឆ្មារ​រួច ព្រោះ​សារធាតុ Citric Acid ក្នុង​ទឹក​ក្រូចឆ្មារ អាច​ធ្វើឲ្យ​ស្បែក​ស្ងួតខ្លាំង​បាន​។​

​ប្រើ​ទឹកឃ្មុំ​
​ទឹកឃ្មុំ គឺជា​សូលុយស្យុង​ធម្មជាតិ​ដ៏​ល្អ​មួយ សម្រាប់​លាង​ជម្រុះ​ស្នាម​មុន និង​កាត់បន្ថយ​កន្ទួល​ក្រហមៗ ដែល​សល់​ពី​ជំងឺ​មុន​។ នេះ​ដោយសារ​តែ​ទឹកឃ្មុំ ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​បាក់តេរី និង​អាច​ជួយ​សម្អាត​ដល់​ស្បែក និង​កាត់បន្ថយ​ការ​រលាក​បាន​។ ទឹកឃ្មុំ គឺជា​ជម្រើស​ដ៏​ល្អ​មួយ សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ស្បែក ព្រោះ​វា​អាច​ជួយ​ផ្តល់​សំណើម​ដល់​ស្បែក និង​មិន​បង្ក​ការ​រលាក​ទៀត​។

សាកល្បង​ជា​មួយ​ប្រទាល​កន្ទុយក្រពើ​
​រុក្ខជាតិ​ប្រភេទ​ប្រទាល​កន្ទុយក្រពើ​នេះ គឺជា​សារធាតុ​លាង​សម្អាត​បែប​ធម្មជាតិ​មួយ ដែល​អាច​បំបាត់​ស្លាកស្នាម ចាប់តាំងពី​ការ​រលាក រហូត​ដល់​របួស ដោយសារ​ជំងឺ​មុន​ទៀត​ផង​។ វា​ជួយ​បង្កើន​កោសិកា​ស្បែក​ឡើងវិញ និង​ផ្តល់​សំណើម​ដល់​ស្បែក ជំរុញ​ដល់​ការលុបបំបាត់​ស្លាកស្នាម​ដោយសារ​ជំងឺ​មុន​។ អ្នក​ក៏​អាច​យក​ទឹក​ប្រទាល​កន្ទុយក្រពើ​នេះ លាប​លើ​ស្នាម​មុន ដោយ​មិនបាច់​លាងជម្រះ​ចេញ​ក៏​បាន​ដែរ​។​

​ប្រើ​ដុំ​ទឹក​កបួន​ជ្រុង​​ដុំ​ទឹកកក គឺជា​របៀប​ព្យាបាល​ដោយ​ខ្លួនឯង បែប​សាមញ្ញ​បំផុត ដែល​អាច​ជួយ​អ្នក​លុបបំបាត់​ស្លាកស្នាម ដោយសារ​ជំងឺ​មុន​បាន តាមរយៈ​លុបបំបាត់​ស្បែក​ដែល​រលាក និង​កាត់បន្ថយ​ភាព​ឡើង​ក្រហម​។ ដើម្បី​អាច​ប្រើប្រាស់​វា​បាន អ្នក​គ្រាន់តែ​ខ្ចប់​ដុំ​ទឹកកក​បួន​ជ្រុង ក្នុង​ក្រណាត់​ស្អាត​មួយ ហើយ​យក​វា​ទៅ​ស្អំ លើ​ស្បែក​ដែល​មាន​ស្នាម រយៈពេល​មួយ​ទៅ​ពីរ​នាទី រហូតដល់​មាន​អារម្មណ៍​ថា កន្លែង​នោះ​ស្ពឹក​។ អ្នក​ក៏​អាច​យក​ទឹកតែ​បៃតង​ក្លាសេ​ឲ្យ​កក ហើយ​ធ្វើ​ដូច​គ្នា​ក៏​បាន​ដែរ ព្រោះតែ​បៃតង មាន​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក ដែល​អាច​ផ្តល់​ប្រសិទ្ធភាព​កាន់តែ​ល្អ​៕


0 comments:

Post a Comment

Powered by Blogger.