យោងតាមសម្ដីរបស់អ្នកនិពន្ធសៀវភៅ The Happiness Project បាននិយាយថា នេះហាក់ដូចជាគ្មានអ្វីពិបាកនោះទេ ប៉ុន្ដែមនុស្សចូលចិត្ដ តែភ្លេចធ្វើវាជាប្រចាំនោះ គឺការញញឹមអាចធ្វើអោយលោកអ្នកកាន់តែមានភាពរាក់ទាក់ទ្វេឡើងនៅពេលដែលមនុស្សទាក់ទាញអារម្មណ៍គ្នាទៅវិញទៅមក។ ដូច្នេះប្រសិនបើអ្នកញញឹមអ្នកហាក់ដូចជាត្រូវបានទទួលនូវការញញឹមត្រឡប់មកវិញដែលអាចធ្វើអោយការសន្ទនាកាន់តែមានភាពរីករាយ។
តាមការស្រាវជ្រាវបានបង្ហាញថា សកម្មភាពនៃការញញឹមអាចជួយលើកស្ទួយនូវអារម្មណ៍របស់លោកអ្នកបានយ៉ាងពិតប្រាកដ។ ប្រសិនបើអ្នកកំពុងមានអារម្មណ៍មួរហ្មងអ្នកគួរតែព្យាយាមញញឹមចេញមកខាងក្រៅ ហើយប្រសិនបើអ្នកបានទទួលការញញឹមត្រឡប់មកវិញពីនរណាម្នាក់ នោះវានឹងជួយធ្វើអោយអារម្មណ៍របស់អ្នកបានប្រសើរឡើងមួយរំពេច។
-ធ្វើជាអ្នកស្ដាប់ដ៏ប្រសើរ ៖
វាពិតជាងាយខ្លាំងណាស់នឹងធ្វើអោយមានអារម្មណ៍តឹងតែងដើម្បីសម្របខ្លួនជាមួយនរណាម្នាក់ដែលអ្នកទើបនឹងជួបលើកដំបូងដើម្បីអោយពួកគេចូលចិត្ដ នឹងចាប់អារម្មណ៍ជាមួយអ្នក។ ដូច្នេះអ្នកមិនចាំបាច់ព្រួយបារម្ភក្នុងការរករឿងមកនិយាយនោះទេ ប៉ុន្ដែគួរជំនួសដោយការយកចិត្ដទុកដាក់ក្នុងការស្ដាប់ដើម្បីឆ្លើយតបវិញ។
-ចែករំលែករឿងរ៉ាវរបស់ខ្លួនអ្នកផ្ទាល់ ៖
នៅពេលដែលលោកអ្នកទើបនឹងស្គាល់ជាមួយនរណាម្នាក់ជាលើកដំបូងវាជារឿងធម្មតាដែលការសន្ទនានឹងទាក់ទិនដោយសំណួរ និងចម្លើយជាច្រើន។ វាពិតណាស់ខណៈនេះអ្នកមិនគួរនិយាយប៉ប៉ាច់ប៉ប៉ោចនោះទេ តែគួរលើកយករឿងរ៉ាវរបស់អ្នកមកចែករំលែកជាមួយគ្នាវិញផងដែរ នោះវាធ្វើអោយការសន្ទនានោះមិនមានត្រឹមតែម្ខាង។
-រៀបចំខ្លួនអោយបានត្រឹមត្រូវ ៖
អត្ដចរិតរបស់អ្នកអាចគួបផ្សំ ឬក៏អាចជាបញ្ហាផងដែរ ព្រោះវាជាចំណុចដែលមនុស្សកត់សម្គាល់។ វាចង្អុលប្រាប់ពីចំណាប់អារម្មណ៍ផ្សេងទៀតរបស់អ្នក ដូច្នេះភាសាកាយវិការដែលអ្នកធ្វើអោយមនុស្សជុំវិញខ្លួនអ្នកដឹងថា អ្នករីករាយជាមួយគេ។ ភាសាកាយវិការដើម្បីបញ្ចៀសនូវការវាយតម្លៃផ្សេងៗដូចជា មើលរកមនុស្សម្នា នៅពេលដែលនរណាម្នាក់កំពុងនិយាយជាមួយអ្នក៕
ប្រភពពី៖ Knowledge
0 comments:
Post a Comment