វិជ្ជាធ្វើម្ហូប

វិជ្ជាធ្វើម្ហូប៖ ស៊ុប ស៊ុត​ប៉េងប៉ោះ រសជាតិ​ឆ្ងាញ់



ខាង​ក្រោម​នេះ គឺ​ជា​វិធី​ធ្វើ​ ស៊ុប ស៊ុតប៉េងប៉ោះ អោយ​មាន​ឱជារស​ឈ្ងុយឆ្ងាញ់ ពិសារ សម្រាប់ក្រុម​គ្រួសារ​ ក៏ ដូច​ជាស​ម្រាប់ទទួល​ក្នុង​ពិធី​នានា​ផង​ដែរ ។


+ គ្រឿងផ្សំ៖

- ស៊ុត​ ២គ្រាប់គោះ​ដាក់​ក្នុង​ចាន
- ប៉េងប៉ោះ ២ផ្លែចិតសំបកចេញហាន់តូចៗ
- ខ្ទឹមសចិញ្ច្រាំ ១កន្លះស្លាបព្រាបាយ
- ប្រេងឆា ១ស្លាបព្រាបាយ
- ទឹកស៊ុបមាន់ ១លីត្រ
- ទឹកស៊ីអ៊ីវ ១ស្លាបព្រាកាហ្វេ
- ទឹកម្សៅមី ១ស្លាបព្រាបាយ
- ស្លឹកខ្ទឹមហាន់ កន្លះស្លាបព្រាបាយ

+ វិធីធ្វើ

១. ដំបូង​ដាក់​ប្រេង​ឆា​ចូល​ក្នុង​ឆ្នាំង​ដាក់​ភ្លើង​ឲ្យ​ក្តៅបន្តិច​សិន​ចាំ​ដាក់​ខ្ទឹមស​ចូល​ឆា​ឲ្យឈ្ងុយ។
២. បន្ទាប់​មក​ដាក់​ទឹក​ស៊ុប​មាន់​ចូល​រួច​ដាំ​វា​ឲ្យ​ពុះ​ទើប​ដាក់​ប៉េង​ប៉ោះ និង​ទឹក​ស៊ីអ៊ីវ​​ចូល​។
៣. បន្ទាប់​មក​ទៀត​ដាក់​ភ្លើង​តិច​ៗ​រំងាស់វា​ប្រហែល​ជា​ កន្លះ​ម៉ោង​​​ទើប​បិទភ្លើង​។
៤. បន្ទាប់​ពី​បិទ​ភ្លើង​ភ្លា​ម​ត្រូវ​ដាក់​ស៊ុត​ចូល​​ភ្លាម ​(ពេល​ដាក់​បណ្តើរ​កូរ​បណ្តើរ​​) ​រួច​ដាក់​ទឹក​ម្សៅ​មី​ចូល​កូរ​បញ្ចូល​គ្នា​ឲ្យ​សព្វ​ បង់ស្លឹក​ខ្ទឹម​តាមក្រោយ​ជា​ការ​ស្រេច៕

ដោយ៖ សុខឡៃ
ប្រភពមកពីៈ មង្គលការ

0 comments:

Post a Comment

Powered by Blogger.