ផ្អែកលើការទស្សន៍ទាយរបស់ Taiiwan Secret បានប្រាប់អោយដឹងថា មនុស្សកើតឆ្នាំមមែជាប្រភេទមនុស្ស ស្លូត តែ ម៉ត់ចត់ ចរិកថ្លៃថ្នូរ ហើយចូលចិត្តគិតគូរវែងឆ្ងាយ តែចំពោះរឿងស្នេហា គេតែងតែគិតខុស ពីមួយលើក ទៅមួយលើកទៅវិញ ទោះជាយ៉ាងណាក៏ដោយ មនុស្សឆ្នាំនេះ មានចំណុចល្អមិនតិចទេ គឺ ក្លាហាន ម៉ឺងម៉ាត់ ស្ងប់ស្ងាត់ គួរឲ្យទុកចិត្ត គួរឲ្យស្រលាញ់ និង ងាយស្រួលឲ្យគេពឹងពាក់ ចូលចិត្តមនុស្សលួងលោម តែខ្លួនគេមិនចេះ អែបអបចាក់ខ្សែ ទៅខាងណាឡើយ ។ គេជាមនុស្សប្រកាន់ជំហរ ស្មោះត្រង់ ជាគោល ជានិច្ច ។ ស្របជាមួយគ្នានេះដែរ មនុស្សប្រុសស្រីដែលកើតឆ្នាំនេះ ពូកែមានរឿងគិតច្រើន អន់ចិត្តច្រើន មមើមមាយច្រើន លោភលន់ច្រើន និង អផ្សុកច្រើន ហើយគេ មានក្តីស្រម៉ៃ និង ក្តីសង្ឃឹមក្នុងខ្លួនជានិច្ចថា គេនឹងក្លាយជាអ្នកមាន នាថ្ងៃណាមួយជាក់ជាមិនខាន ។
ដោយសារតែបែបនេះហើយ កាលបើគ្រួសារមួយ មានឆ្នាំមមែ នេះ ជាសមាជិក គ្រួសារនោះ (ប្រហាក់ប្រហែលនឹងឆ្នាំរោងដែរ) នឹងមានរឿងល្អកើតឡើងជានិច្ច គឺត្រង់ថាឆ្នាំមមែនេះ ជាថ្លៃថ្នូរជានិច្ច មានសមត្ថភាពខ្ពស់ និង មានគំនិតស៊ីជម្រៅ ដែល អាចជួយ ជ្រុមជ្រែងគ្រួសារ របស់គេ ឲ្យឈានឆ្ពោះ ទៅរក ផ្លូវ មក ដែលមាន តែភាពជោគជ័យ និង កេរ្តិ៍ឈ្មោះ ល្បីរន្ទឺរ មិនថាក្នុងស្រុកភូមិ ឬ ក្រៅតំបន់ទេ ។ មនុស្សឆ្នាំមមែ នេះ គឺជាសមាជិក មួយរូបដែលចង់បានការសរសើរ ពីក្រុមគ្រួសារ ចំពោះ ភាពក្លាហាន ការហ៊ានលះបង់គ្រប់បែបយ៉ាង និង ភាពមិនចេះច្រណែនឈ្នានីស អ្នកដទៃ របស់គេ ហើយរាល់អ្វីដែល គេខំប្រឹងធ្វើសព្វថ្ងៃ ទោះជាមិនបានច្រើន តែគេ មិនដែលភ្លេច ក្រុមគ្រួសាររបស់គេឡើយ មួយវិញទៀត គ្រប់យ៉ាងដែលគេធ្វើ គឺដើម្បីឲ្យតែក្រុមគ្រួសារ របស់គេ រីកចម្រើនទៅមុខ មានសេចក្តីសុខ និង មានសុភមង្គល ជានិច្ចនិរន្តតទៅ ។
នាថ្ងៃអនាគត គេនឹងក្លាយជាបុគ្គលដ៏ឆ្នើមម្នាក់ អ្នកកាសែត ឬក៏ មេធាវី ប៉ុនវោហា ឬ អ្នកប្រកបជំនួញជោគជ័យ ជាមួយនឹងទ្រព្យធន មាសប្រាក់ យ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ តែបើគេជាអ្នកធ្វើការរាជការ នឹងបានក្លាយជាអ្នកធំ ផងដែរ ។
ត្រណមម្យ៉ាងចំពោះ មនុស្សឆ្នាំមមែ គឺមិនត្រូវសេពគប់ មនុស្សដែលឪពុកម្តាយ សាច់ញាតិ ឬក៏ មិត្តសម្លាញ់ជិតស្និទ្ធិ ហាមប្រាមឡើយ និង មិនត្រូវប្រកបរបរណា ដែលកេងប្រវ័ណ្ឌ បំភ័ន្ត បោកប្រាស់ ឬក៏ ល្បែងស៊ីសង នោះឡើយ ព្រោះ នឹងនាំនូវសំណាង អាក្រក់មកវិញ ៕
Copyrighted: Moha Sneha
Source: Taiiwan Secret
0 comments:
Post a Comment