សម្រាប់នារីដែលមានប្រជ្រុយនៅត្រង់ម្ដុំនេះ ជាប្រជ្រុយដែលពុំសូវល្អប៉ុន្មានឡើយ ព្រោះវាជាប្រជ្រុយដែលរស់នៅដោយសារអ្នកដទៃ ជាប្រជ្រុយដែលពុំចេះរកខ្លួនឯង ជាប្រជ្រុយដែលពុំចេះរកខ្លួនឯង ត្រូវពឹងគេជានិច្ច។
មិនតែប៉ុណ្ណោះជាមនុស្សពូកែចាយវាយទៀតផង រួមទាំងលក្ខណៈដែលមិនល្អទៀត នោះគឺជាមនុស្សដែលចង់បានអ្វី ហើយពុំសូវពិចារណា ឬគិតពីមូលហេតុអ្វីឡើយ បើចង់បានហើយ គឺត្រូវតែយកឲ្យបាន ហើយរកគ្រប់វិធីទាំងអស់។ ប្រាក់ដែលបានមកពីអ្នកដទៃយកទៅចាយវាយ យ៉ាងគ្មានប្រយោជន៍អត្តចរិតជាមនុស្សពូកែអង្វរធ្វើឲ្យគេអាណិតតែរឹងរូសរកអ្វីផ្ទឹមពុំបានឡើយ។
គូរស្រករគេ ជាមនុស្សសំបូរស្នេហ៍ម្នាក់ដែរ មានមនុស្សជាច្រើនសម្លឹងគេមិនដាក់ភ្នែកដែរ តែពុំសូវបានសម្រេចក្នុងរឿងគូអនាគតឡើយ ភាគច្រើនសុទ្ធតែជាគូកម្មប៉ុណ្ណោះ។ តែទោះជាយ៉ាងណា នេះគ្រាន់តែជាតម្រាពីដើមប៉ុណ្ណោះ។ មិនប្រាកដថា ត្រឹមត្រូវ១០០ភាគរយឡើយ៕ ប៉ុន្តែទោះជាយ៉ាងនេះ មែនពិត ក៏ដោយ ក៏មិនមែនអស់ ផ្លូវក្នុងការកែប្រែដួងរាសី អោយ ក្លាយ ជាមនុស្សដែលជួប នឹងគូគាប់ចិន្តាបានដែរ ។ សូមអនុវត្តតាមវិធី ខាងក្រោម៖
វិធីទី១ តាមបែបវិទ្យាសាស្រ្ត៖ អ្នកត្រូវតែកាត់ប្រជ្រុយនោះ ចោល អោយដល់ ឬសគល់ របស់វា មិនមែន កាត់លំៗ ដែលនាំវាអាចដុះ មកវិញ នោះទេ!
វិធីទី២ តាមបែបជំនឿ៖ អ្នកគួរណាតែ រកមនុស្សចាស់ ៧ នាក់ មកប្រទានពរ ហើយមូរស្លឹក ម្លូរ ជាមួយនឹងស្លាក្រៀម ចូលគ្នា បន្ទាប់មកយក អំបោះរុំវាអោយជាប់ ប្រគល់អោយទៅ ចាស់ៗ ទាំង ៧ នាក់ នោះ យក កន្ត្រៃ ឬក៏ កាំបិត ជ្រឹបកាត់ វា ម្នាក់មួយច្រឹបៗ ទាល់ តែដាច់ជាច្រើន កង់ អស់ ហើយអ្នកយក វាទៅបោះចោល ក្នុងទឹក ទន្លេ ដោយ និយាយថា សូមអោយ "គ្រោះកាច គ្រោះកម្ម គ្រោះខែ គ្រោះឆ្នាំ គ្រោះចាប់ គ្រោះចង និង គ្រោះទាំងអម្បាលម៉ាន ក្នុងជាតិនេះ សូមអោយ រលាយ" ជាការស្រេច ។
ប្រភពពី៖ Facebook ជំនឿខ្មែរ
0 comments:
Post a Comment