”រូបំ ទុក្ខំ” មានន័យថា មានរូបមានទុក្ខ។ ដូច្នេះហើយយើងមិនអាចជៀសវាងអ្វី
ដែលនឹងកើតឡើងនៅចំពោះមុខបានទេ។ វាមិនសំខាន់ចំពោះអ្វីនឹងកើតឡើង
នោះទេ គឺវាសំខាន់ត្រង់ថាតើយើងនឹងប្រឈមមុខនឹងអ្វីដែលនឹងកើតឡើងយ៉ាង
ម៉េច? រាល់បញ្ហាតែងតែមានដំណោះស្រាយយ៉ាងណាមិញចំពោះការបរាជ័យនៅ
ក្នុងឆាកជីវិតក៏អាចកែខៃ រៀនសូត្រពីវាបានដែរដើម្បីបញ្ជៀសការកើតឡើងម្តង
ទៀត។ ដោយសារតែបែបនេះ មហាស្នេហា សូមលើកយក ឆ្នាំចំនួន ៥ ដែលរមែង កើតទុក្ខមុន ហើយទើប អាចបានទទួលលាភសំណាង ជាក្រោយ ក្នុងជីវិត របស់ពួកគេ ។ តើមានឆ្នាំណាខ្លះ មានរឿងបែបនេះ? សូមអានការទស្សន៍ទាយ របស់ លោកគ្រូ Xiao Lixin របស់គេហទំព័រ ហោរាសាស្រ្តដ៏ធំ មួយរបស់ចិន បន្តិចមើល!
១. ឆ្នាំជូត៖
អ្នកកើតឆ្នាំនេះ ជាមនុស្សមឺុងម៉ាត់ ច្បាស់លាស់ ចំពោះការងារ និង រឿងស្នេហា ហើយក៏ជាប្រភេទមនុស្សល្អ ដែលចូលចិត្តភាពរ៉ូមែនទិចដែរ តែទោះជាយ៉ាងណា គេរមែងមានទុក្ខប្រចាំ ចិត្ត និងកាយ របស់គេជានិច្ច គឺច្រើនបរាជ័យក្នុងការងារ ច្រើនតែជួបមនុស្សកុហក ក្បត់ និង មិនស្មោះត្រង់ជាដើម ។ ទោះជាមានរឿងបែបនេះ ក៏ដោយ ក្រោយពីអាន ការទស្សន៍ទាយ នេះ សូមអ្នកកុំភ័យ កុំព្រួយ កុំបារម្ភ តទៅទៀត ព្រោះថា បើជីវិតអ្នកមិនបានជួប នឹងរឿង អប្រិយ និង អបមង្គល ទាំងនេះទេ អ្នកក៏មិនអាច ក្លាយ ជាអ្នកមានទ្រព្យ មានវត្ថុ និង មានមនុស្សល្អៗជាទីគាប់ចិត្តចូលមកក្នុងអនាគត នៃជីវិតដ៏ថ្លៃថ្លា របស់អ្នកដែរ ហេតុនេះ ចូរ ញញឹម នឹងគ្រប់បញ្ហា ទាំងនោះចុះ ៕
២. ឆ្នាំឆ្លូវ៖
អ្នកកើតឆ្នាំនេះ ច្រើនជាមនុស្សមានចិត្តសណ្តោស សប្បុរស និង មានប្រាជ្ញាឈ្លាសវៃ តែទោះជាបែបនេះក្តី ក្នុងជីវិតរបស់គេត្រូវតែជួបទុក្ខតូច ទុក្ខធំ ចៀសមិនផុតឡើយ មុននឹងគេ អាចមានសំណាងធំ ទទួលបានលាភធំ ឬក៏ តូចក្នុងជីវិតរបស់គេ ។ ទុក្ខរបស់គេភាគច្រើន ជារឿងលុយកាក់ និង រឿងមិត្តភាព (មិត្តភាពគ្រួសារ និង ស្នេហា) ។ គេរកបានច្រើន ចាយច្រើន រកបានតិច ចាយតិច តែធ្វើឲ្យជីវិតគេ តែងជួបភាពខ្វះខាត ជាញឹកញយ មិនថា ដើមខែ កណ្តាលខែ ឬក៏ចុងខែទេ ។ តែឈប់បារម្ភ និង ភិតភ័យក្នុងជីវិត ទៀតទៅ បើអ្នកមិនធ្លាប់ឆ្លងកាត់ រឿងទាំងនេះ ខាងលើ អ្នកក៏មិនអាចក្លាយ ជាមនុស្សមានសំណាងធំ ដែរ ព្រោះ ទំនាយ ទាយថា អ្នកត្រូវឆ្លងកាត់ រឿងទុក្ខ រឿងភ័យ ខាងលើជាមុនសិន ដើម្បី ជាស្ពាន ចម្លង ទាញយោង ជីវិតអ្នក ឲ្យក្លាយជាអ្នកមានទ្រព្យ មានញាតិ មានកិត្តិយស និង មានបុណ្យស័ក្ត ល្អ នាថ្ងៃអនាគត ។ ហេតុនេះ តើអ្នកនៅតែពិបាកញញឹម ទៀតមែនទេ? ឈប់ទៅ!!! តោះញញឹមតាមលោកគ្រូ!
៣. ឆ្នាំរោង៖
អ្នកកើតឆ្នាំនេះ មានមនុស្សមានសក្កានុពល និង មានអំណាចតេជះ តាំងពីកំណើត (តាមក្បួនឆ្នាំទាំង ១២ របស់ចិន) ម៉្យាងវិញទៀត គេជាមនុស្សល្អកម្ររកបាន និង ជាមនុស្សមានសមានចិត្ត គួរជាទីរាប់អាន របស់មនុស្សដទៃ ។ តែទោះជាយ៉ាងនេះក្តី គេនៅតែស្ថិតក្នុងជំពូក មនុស្សដែលត្រូវមានទុក្ខជាមុន ទើបអាចសាងលាភ បានជាក្រោយ ហើយលាភនោះធំ ៗ ហួសពីការស្មាន ទៅទៀត ។ ទុក្ខរបស់គេភាគច្រើន ជាទុក្ខ ព្រោះគ្មានមនុស្សយល់ចិត្ត គ្មានអ្នកជួយជ្រុមជ្រែង និង គ្មានទ្រព្យគ្រប់គ្រាន់ដើម្បី ទម្លាយផ្លូវ នៃក្តីប្រាថ្នា របស់ខ្លួន ។ តែកុំបារម្ភអី ព្រោះ ក្រយ៉ៅ ដែលដៅក្នុងជីវិតរបស់ អ្នកគឺបែបនេះ ឯង គឺទេវត្តា មានចេតនា លុតដុំអ្នក ឲ្យរឹងមាំដើម្បីអាច ដឹកនាំអ្នកដទៃ នាថ្ងៃមុខ បាន ១០០% ។ ហេតុនេះ ចូរញញឹម ចុះ នាថ្ងៃអនាគត អ្នកដែលធ្លាប់មានទុក្ខខាងលើ នឹងអាចក្លាយជាអ្នកដឹកនាំ អ្នកមានឋានៈខ្ពស់ ឬក៏ ជាអភិជន កម្រិតគួរឲ្យស្ញប់ស្ញែង ម្នាក់ ផងដែរ ។ អ៊ីចឹង អ្នកអាចញញឹម បានឬនៅ ឬក៏ នៅតែធ្វើមុខមិនរីករាយ តទៅទៀត ចំពោះ អនាគតជីវិត ដ៏ស្រស់បំព្រង របស់អ្នក មួយនេះ ? អ្នកជាអ្នកសម្រេចចុះ!!
៤. ឆ្នាំរកា៖
អ្នកកើតឆ្នាំនេះ កាចដោយរឿង មានចិត្តសម្បុរស គោរពអ្នកដទៃ និង ចេះផ្តល់តម្លៃ នូវកិច្ចការងារ ដែលនៅជុំវិញខ្លួន ជានិច្ច ។ មនុស្សនេះ កម្រចេះ កុហក ចេះពុតត្បុត ឬក៏ កេងប្រវណ្ឌ ទ្រព្យរបស់អ្នកដទៃឡើយ ។ ទោះជាបែបនេះក្តីជីវិត គេនៅតែមានទុក្ខមួយចំនួន ដែល ត្រូវហែលឆ្លង ដើម្បីអោយគេ អាចវិវឌ្ឍជីវិត ទៅមុខ ប្រកបដោយតម្លៃ និងភាពជោគជ័យ ។ ទុក្ខទាំងនោះច្រើនកើតចេញពីចិត្តសណ្តោសពេក ទុកចិត្តពេក ស្រលាញ់ពេក និង បារម្ភពេក ចំពោះអ្នកដទៃ ដែលនាំឲ្យខ្លួនឯង យ៉ាប់យ៉ឺន វិលវល់ និង បារម្ភ គ្រប់ពេល ឥតល្ហែរ រីឯ រឿងលុយកាក់ គេមានភាពខ្វះខាត ដោយពេលប៉ុណ្ណោះ ។ តែកុំបារម្ភ កុំភ័យ និង កុំគេងមិន លក់ អី ព្រោះថា អ្នកជាមនុស្សដែល មានគំនូសវាសនា បែបនេះ ឯង បើ មិនមានទុក្ខ លើ លើ ក៏មិនអាចទាញយីអ៊ុន អ្នកឲ្យទៅមុខ ខិតទៅរកភាពជោគជ័យដ៏ធំ សម្បើមដែរ ។ ដែលជោគជ័យនាថ្ងៃអនាគតនោះ អាចធ្វើអោយអ្នកក្លាយ ជាអ្នកមាន សេដ្ឋី ឬក៏ គហបតី ផងដែរ ។ ចូរញញឹមទទួលយករឿងល្អ ទាំងអស់នោះចុះ និងត្រូវឈប់ពិបាកចិត្តទៅ ៕
៥. ឆ្នាំកុរ៖
អ្នកកើតឆ្នាំនេះ ច្រើនតែមានគំនិតជ្រៅ ស្មានមិនដល់ និងមានល្បិចច្រើន ស្មានមិនដល់ ដូចគ្នា ។ ម៉្យាងទៀតមនុស្សឆ្នាំនេះ ស្រលាញ់នរណាហើយ គឺងប់ណាស់ មិនងាយផ្លាស់ចិត្តពីរបី តាមតែនឹកឃើញទេ ហើយគេជាមនុស្សមានជំហ៊រច្បាស់លាស់ក្នុងជីវិតណាស់ ។ គេស្រលាញ់ ការងារ និង គ្រួសារ របស់គេណាស់ សឹងថាអ្នកណាប៉ះមិនបាន ។ តែទោះជាបែប នេះក្តី ជីវិតគេត្រូវជួបទុក្ខមួយចំនួនជាច្រើនដង មុននឹងជីវិតគេអាចក្លាយ ជាអ្នកមានទ្រព្យ មានបុណ្យស័ក្ត មានអំណាច និង មានកិត្តិនាមខ្ទរខ្ទារបាន ។ ទុក្ខនេះអាចជា ភាពខ្វះខាតលុយកាក់់ ទំនាស់គ្រួសារ និង ជួបមនុស្សក្បត់ចិត្ត ឬមិនស្មោះត្រង់ នឹងខ្លួន ។ បើគេបានឆ្លងរឿងអាក្រក់ ឬស្រមោលអាក្រក់ ទាំងនេះ បាន នាថ្ងៃមុខ គេនឹងជោគជ័យ ក្នុងជីវិត ហើយក្លាយជា អ្វីមួយដែលល្អក្រៃលែង តាមតែចិត្តគេប្រាថ្នា ចង់បាន ។ ដូច្នេះលោកគ្រូ សូមសួរថា អ្នកអាចញញឹម មានហើយឬនៅ ? ទុក្ខទាំងឡាយនេះ អ្នកព្រមទទួលយកវាទេ?
Copyrighted: Moha Sneha
Source: Taiiwan Secret (Xiao Lixin)
crazy website, want people to visit facebook page then lie them to click and say
ReplyDelete"There is no what you are looking for!>
Sorry. You have to use facebook app in mobile phone to access and see this horoscope.
ReplyDeleteSorry. You have to use facebook app in mobile phone to access and see this horoscope.
ReplyDelete