ស្សាងយ៉ាង រឺវៃយ៉ាង (Shang Yang) អ្នកប្រាជ្ញផ្នែកច្បាប់ក្នុងសម័យបុរាណចិនបានលើកឡើងថា ចង់អោយប្រទេសមួយមានការអភិវឌ្ឍន៌ ត្រូវបង្កើតច្បាប់ដើម្បីគ្រប់គ្រងមនុស្ស... កុំអោយមនុស្សគ្រប់គ្រងមនុស្សរឺមនុស្សគ្រប់គ្រងច្បាប់។ ច្បាប់បង្កើតមេដឹកនាំល្អ មេដឹកនាំល្អ បង្កើតច្បាប់ល្អ។ ច្បាប់គឹមើលលើសកម្មភាព មិនមើលលើចិត្តគំនិតទេ ដូច្នេះទោះជាចិត្តគំនិតអាក្រក់ តែធ្វើសកម្មភាពល្អ គឺមិនខុសច្បាប់នោះទេ....។ ស្របនិងទស្សនៈក្នុងព្រះពុទ្ធសាសនា វិន័យគឺសម្រាប់អប់រំបន្ទុំផ្លូវកាយ និងសកម្មភាព ឯធម៌គឺសម្រាប់គ្រប់គ្រងចិត្តគំនិតរបស់មនុស្ស....។
ក្នុងសម័យសង្គ្រាមបុរាណចិន អ្នកប្រាជ្ញច្បាប់ម្នាក់ឈ្មោះ ស្សាងយ៉ាង (Shang Yang) ក្រោយបានឃើញសេចក្តីប្រកាសរបស់ព្រះមហាក្សត្រថ្មីនៃរដ្ឋឈីង (Qing) ហើយ ក៏ស្មគ្រចិត្តចូលមកកាន់ប្រទេសដ៏ក្រីក្រនេះ ហើយចាប់ផ្តើមធ្វើការកែប្រែច្បាប់គ្រប់គ្រងរដ្ឋដ៏ទន់ខ្សោយនេះ អោយក្លាយជារដ្ឋដ៏មានឥទ្ធិពលខ្លាំង បំផុតក្នុងសម័យនោះ។ ក្រោយធ្វើការស្វែងយល់រដ្ឋក្រីក្រនេះអស់ពេល៣ខែ បុរសរូបនេះបានកំណត់ច្បាប់ជាមូលដ្ឋានមាន..៖
- _កែប្រែការរស់នៅ
- _ធ្វើអោយមនុស្សមានចិត្តតែមួយ
- _ពង្រឹងច្បាប់ការពារជនក្រីក្រ លើកទឹកចិត្តអ្នកមានស្នាដៃ។
- _បែងចែកដីធ្លី លើកទឹកចិត្តអ្នកដែលមានសមត្ថភាពបង្កបង្កើនផល (ផ្តល់រង្វាន់សម្រាប់អ្នកមានស្នាដៃ)។
- _ជ្រើសរើសកងទ័ព បែងចែកអំណាចអោយអ្នកមានសមត្ថភាព។
ប្រភពពី៖ NEAVEA
0 comments:
Post a Comment