កម្រងសុភាសិតទាំង ៦ ឃ្លាខាងក្រោមនេះ ត្រូវបានដកស្រង់ចេញពីកម្រងសម្ដីអប់រំរបស់លោកគ្រូអគ្គបណ្ឌិតប៊ុត សាវង្ស ដែលយើងគិតថា មានប្រយោជន៍សម្រាប់ការអប់រំក្នុងជីវិតរស់នៅរបស់យើង។ តោះ! អានទាំងអស់គ្នា!!!
១. រៀបការព្រោះប្រាថ្នាសម្បត្តិទ្រព្យ វាជាការលក់សេរីភាពខ្លួនឯង។
២. ស្វាមីត្រចៀកថ្លង់ និងភរិយាខ្វាក់ភ្នែក នៅជាមួយគ្នា មានសេចក្ដីសុខគ្រាន់បើ។
៣. ស្នេហា វាច្រើនតែផ្អែមត្រជាក់ក្នុងពេលចាប់ផ្ដើម លុះមកដល់ចុងរមែងសាប ដូចបរិភោគអំពៅដេញពីគល់មករកចុងអ៊ីចឹងឯង។
៤. សូម្បីទ្រុងមាសក៏ដោយ ក៏មិនអាចធ្វើឲ្យបក្សីចង់រស់នៅក្នុងទ្រុងនោះដែរ។
៥. បើមិនមានលោភៈទេ វាគ្មានអ្វីដែលគួរឲ្យចង់បានឡើយ នៅក្នុងលោកនេះ។
៦. បើមិនមានទោសៈទេ វាក៏មិនមានអ្វីដែលគួរឲ្យទាស់ចិត្តដែរ៕
0 comments:
Post a Comment