ជំនឿ និង ហោរាសាស្ត្រ

គិតៗទៅ​ តាម​ការទស្សន៍ទាយ​របស់​ចិន ឆ្នាំកុរ ឡូយមែនទែន សឹងតែមិនជឿ!



ផ្អែកលើការទស្សន៍ទាយរបស់ Taiiwan Secret បានប្រាប់អោយដឹងថា មនុស្សកើតឆ្នាំកុរជាប្រភេទមនុស្សល្អ មានការចេះដឹងច្រើន មានសម្តីពិរោះនិយម មិនសូវចេះគុំគួនផ្តេសផ្តាស ស្រលាញ់មនុស្សដែលស្រលាញ់ខ្លួនវិញ មិនចូលចិត្តការធ្វើដំណើរដែលគ្មានគោលដៅ​ច្បាស់លាស់ មិនចូលចិត្តមនុស្សនិយាយឡេះឡោះ​ និង មិនចូលចិត្តរឿងដែលគ្មានការពិត។



មនុស្សឆ្នាំនេះ ប្រាកដនិយមណាស់ មិនងាយផ្តល់ការទុកចិត្ត ឬក៏ក្តីស្រលាញ់ដល់មនុស្សណាម្នាក់ ដោយមិនបានពិចារណាលើទង្វើរបស់គេ បានល្អិតល្អន់នោះទេ គេចូលចិត្តសប្បាយតែ មិនដែលភ្លេចសាងអំពើបុណ្យ គេចូលចិត្តនិយាយរឿងពីនេះពីនោះ តែមិនដែល ភ្លេចរឿងសាច់ការ ។ ជួនជាពេលខ្លះរាងកាចបន្តិច តក់ម៉ក់បន្តិច ឈ្លើយបន្តិច ប៉ុន្តែ មិនមែនជាចរិកកំណើត របស់គេទេ ឬ ហៅថា ជាកាយវិការសម្តែង បំភាន់ភ្នែកមនុស្សជុំវិញ ។ មនុស្សឆ្នាំនេះ ងាយស្រួល ឲ្យគេពឹងណាស់ បើអ្នកមកពឹងនោះ ចេះឳន ចេះអែបអប ចេះយកចិត្តតែបន្តិច គឺ ពឹងបានសឹងគ្រប់រឿង ។ មនុស្សនេះគោរពចាស់ទុំ និង មិត្តៗដែលមានអាយុ បង គ្រាន់បើ អាចនិយាយបានថា គេជាមនុស្សមានសច្ចៈ និង ព្រហ្មវិហារធម៌ ក្នុងខ្លួនតាំងពីកំណើត គ្រាន់តែ ពេលខ្លះអៀន មិនហ៊ានបញ្ចេញ ឬបញ្ចេញមករាងឆ្គងៗ ។

ដោយសារតែបែបនេះហើយ កាលបើគ្រួសារណាមួយ មានឆ្នាំកុរ នេះ ជាសមាជិក គ្រួសារនោះ នឹងមានរឿងល្អកើតឡើងជានិច្ច គឺត្រង់ថាឆ្នាំកុរនេះ ជាប្រភេទមនុស្សល្អ មានសីលទាន ក្នុងខ្លួន ស្រលាញ់អ្នកដទៃ និង ចេះយកអាសារគេ សឹងគ្រប់រឿង ព្រមទាំងមិនងាយ ឈរអោបដៃ មើល សមាជិកក្នុងក្រុមគ្រួសាររបស់គេ កើតទុក្ខ ឬ ទទួលរងការ លំបាក នានា ឡើយ ។ មនុស្សគេនេះ បើមានទ្រព្យច្រើនវិញ គេមិនដែលចេះសំងំចាយតែឯងទេ ព្រោះគេ ចូលចិត្តសប្បាយ ហ៊ឺរហារ និង ចង់ឲ្យមានមនុស្សអែបអបច្រើន ហេតុនេះ គេនឹងចំណាយ បាយគេ ចង់រីងរៃខ្លួនឯង ។ ប៉ុន្តែមានចំណុចមួយ បើគេស្អប់នរណាវិញ ទោះជាគេមាន ១លាន ក៏គេ មិនព្រលានអោយ ឬក៏ ប៉ាវស៊ីចាយ សូម្បីតែ ១សេនដែរ ។

នាថ្ងៃអនាគត ដោយសារតែ គេជាមនុស្សល្អ មានគុណធម៌ មានចរិកមាយាទថ្លៃថ្នូរ និង ចង់សប្បាយ ចង់ហ៊ឺរហារ ចង់មានអ្នកហែរហមច្រើន បែបនេះ ហើយ គេនឹងបានក្លាយ ជាអ្នកមានទ្រព្យសម្បត្តិច្រើន ប្រភេទអភិជន ដែល ក្បែរៗនឹងពាក្យថាសេដ្ឋី ឬក៏ អ្នកឧកញ៉ា ជាដើម ។



ត្រណមម្យ៉ាងចំពោះ មនុស្សឆ្នាំកុរ នេះ គឺសេពគប់ រាប់អាន មនុស្សមានឋានៈក្រៅសង្គម ឬក៏ ប្រកបរបរណាដែល នាំឲ្យអ្នកដទៃ រងទឹកភ្នែក ! ម្យ៉ាងទៀត ការដាក់ទានដល់ អ្នកខ្ចាត់ព្រាត់ រងទុក្ខវេទនា នឹងនាំអ្នកទៅរកផ្លូវជោគជ័យក្នុងជីវិត កាន់តែលឿន ៕


Copyrighted: Moha Sneha
Source: Taiiwan Secret

0 comments:

Post a Comment

Powered by Blogger.