សញ្ញា ៧ យ៉ាងបង្ហាញថា អ្នក រកបាននារីល្អប្រចាំជីវិត!
នារីល្អឥតខ្ចោះលើលោកនេះគឺគ្មានទេ ប៉ុន្តែបើនារីស័ក្តិសម គឺមិនខ្វះទេ សម្រាប់សុភាពបុរសទាំងឡើយ ប្រសិនបើនាង និងរូបអ្នក មាន ៧ ចំណុចដូចខាងក្រោមនេះ!
១. ចេះតែមានទំនាក់ទំនងជាមួយគ្នាឥតឈប់ឈរ។ ពេលមានសំណើច នាងចែកអ្នកសើចជាមួយនាងដែរ ពេលមានដំណឹងអ្វីមួយប្លែកកើតឡើង នឹងប្រាប់អ្នកឱ្យបានដឹងមុនគេ…។ល។
២. គំនិតអ្នកទាំងពីរសឹងតែដូចគ្នា ១០០%។ ពេលបម្រុងនិយាយប្រធានបទអីមួយ នាងតែងតែចូលចិត្តនិយាយប្រធានបទនោះដែរ។ ឧ. និយាយរឿងមើលកុន មើលកីឡា…។
៣. ក្តីស្រឡាញ់រវាងនាង និងអ្នក កើតឡើង ដោយសារពេលវេលា មិនមែនកើតឡើងភ្លាមៗដូចផ្លេកបន្ទោរនោះទេ។ ស្គាល់ចិត្តគ្នាយូរគួរសម ទើបចាប់ផ្តើមសារភាពស្នេហ៍។
៤. នាងតែងតែសើចជាមួយអ្នកជានិច្ច។ គ្មាននារីណាម្នាក់ងាយនឹងចែករំលែកសំណើចជាមួយបុរសឡើយ ហើយប្រសិនបើនាងធ្វើបែបនេះ នោះជាសញ្ញាថា នាងជានារីល្អមួយរូបសម្រាប់អ្នកហើយ។
៥. នាង និង អ្នក គោរពគ្នា មិនចេះងាករេ។ នាងគោរពអ្នកក្នុងនាមជាបុរស ហើយអ្នកគោរពនាងក្នុងនាមជានារី ដោយមិនធ្វើឱ្យនរណាម្នាក់មានអារម្មណ៍ឈឺចាប់ឬរងការប្រមាថឡើយ។
៦. នាងចាប់ផ្តើមធ្វើឱ្យអ្នកលែងមានអារម្មណ៍ចង់ដើរហើរយប់ៗ ដូចពីមុន ហើយអារម្មណ៍អ្នកគឺគិតតែរឿងអនាគតជាមួយនាងប៉ុណ្ណោះ។
៧. អ្នកចង់បានអ្វីមួយដូចគ្នា ក្នុងជីវិត។ ចំណុចចុងក្រោយនេះគឺសំខាន់ណាស់។ ទំនាក់ទំនងភាគច្រើន ដែលបែកបាក់ទៅវិញ គឺដោយសារឆ្លងមិនផុតចំណុចទី ៧ នេះឯង។ ឧ. ខាងប្រុសនិងស្រី ចង់បានកូន ចង់បានផ្ទះផ្ទាល់ខ្លួន ចង់បានការងារផ្ទាល់ខ្លួន ពោលគឺចង់បានអ្វីមួយគឺដូចគ្នាទាំងអស់៕
0 comments:
Post a Comment