ដំណើរនៃជីវិតរបស់មនុស្ស និងសត្វ គឺមានលក្ខណៈស្រដៀងគ្នា។ មនុស្សចាប់ផ្ដើមពី ការកើត ពេញវ័យ ចាស់ជរា ហើយបន្ទាប់មកទៀត គឺសេចក្ដីស្លាប់ ដែលគ្មាននរណាម្នាក់អាចគេចផុតបានឡើយ។ ដោយសារតែដំណាក់កាលនៃជីវិតបែបនេះហើយ ទើបបានជាគេលើកឡើងនូវពាក្យស្លោកមួយថា "៣ ក្នុងខ្លួន, ៤ក្នុងសាច់, ១សម្រេច, ២ពិចារណា"។
តើពាក្យស្លោកនេះ មានន័យដូចម្ដេច?
- .៣ក្នុងខ្លួន សំដៅដល់ អនិច្ចំ (មិនទៀង), ទុក្ខំ (កើតទុក្ខ), អនត្តា (មិនមែនខ្លួន)
- .៤ក្នុងសាច់ សំដៅដល់ ធាតុទឹក, ធាតុដី, ធាតុភ្លើង, ធាតុខ្យល់
- .១សំរេច សំដៅដល់ រង់ចាំថ្ងៃស្លាប់ គឺមច្ចុរាជ
- .២ពិចារណា សំដៅដល់ អញធ្វើហ្នឹងខុស ឬត្រូវ, អាក្រក់ ឬល្អ, ស ឬខ្មៅ
ប្រភព៖ ទស្សនាវដ្ដី គ្រូបង្រៀន និង បែកធ្លាយ
0 comments:
Post a Comment