ស្នេហាមិនមែនចេះតែគង់វង្សរហូតនោះទេ ព្រោះពេលវេលាកាន់តែដើរទៅមុខមនុស្សក៏កាន់តែប្រែប្រួល ដូច្នេះពេលដែលគាត់ចាកចេញអ្នកគួរតែអរគុណគាត់ ព្រោះវាបានធ្វើឲ្យ៖
១. អ្នកមិនចាំបាច់ខ្ជះខ្ជាយពេលវេលាយូរ ៖ រឿងដែលត្រូវមកគង់តែមក ដូច្នេះវាជាការល្អដែលគាត់ចាកចេញពីអ្នកពេលនេះ ព្រោះមិនបាច់ឲ្យអ្នកចំណាយពេលកាន់តែយូរជាមួយមនុស្សដែលគង់តែចាកចេញទៅ។
២. អ្នកយល់ពីស្នេហាកាន់តែច្បាស់ ៖ ការឈឺចាប់ដែលអ្នកទទួលបានពីការបាត់បង់ស្នេហាធ្វើឲ្យអ្នកយល់ច្បាស់អ្វីដែលហៅថាស្នេហា? មានរសជាតិបែបណា? ហើយការឈឺចាប់វាខ្លាំងប៉ុណ្ណា?
៣. អ្នកអាចមើលដឹងពីមនុស្សកាន់តែច្បាស់ ៖ បែកបាក់ស្នេហាធ្វើឲ្យអ្នកមានបទពិសោធន៍កាន់តែច្រើនពីមនុស្សប្រុស ដូច្នេះពេលក្រោយៗអ្នកអាចមានលទ្ធភាពមើលដឹង ថាមនុស្សប្រុសនោះបែបណា? ដូចអ្នកមុនឬក៏អត់?
៤. អ្នកអាចដឹងពីចំណុចអាក្រក់ដែលអ្នកមានក្នុងស្នេហា ៖ ពេលដែលគាត់ចាកចេញពីអ្នក វាអាចមានហេតុផលច្រើន ប៉ុន្តែអ្នកក៏អាចមើលឃើញពីកំហុសអ្នកដែរ ដូច្នេះទៅថ្ងៃមុខអ្នកអាចនឹងកែប្រែវាចេញដើម្បីកុំឲ្យមានរឿងបែបហ្នឹងម្ដងទៀត។
៥. អ្នកនឹងក្លាយជាមនុស្សរឹងមាំជាងមុន ៖ រឿងដែលអ្នកត្រូវប្រឈមមុខពេលដែលបែកបាក់ស្នេហា អាចធ្វើឲ្យអ្នករឹងមាំជាងមុន និងធ្វើឲ្យអ្នកយល់ពីតម្លៃរបស់ខ្លួនឯងជាងមុន ហើយមិនទន់ជ្រាយដូចពីមុនឡើយ។
៦. អ្នកកាន់តែរីករាយជាមួយជីវិតម្នាក់ឯង ៖ អ្នកកាន់តែដឹងថាការរស់នៅតែឯង គឺស្រស់ស្រាយ និងមានសេរីភាពប៉ុណ្ណា ទោះបីពេលខ្លះឯកាមែន ប៉ុន្តែអ្នកមិនចាំបាច់ត្រូវមានអារម្មណ៍ឈឺចាប់ដូចពេលដែលមានស្នេហា។
៧. អ្នកមានឱកាសជាថ្មីក្នុងស្វែងរកមនុស្សដែលល្អជាងគេ ៖ បើគេមិនបែកពីអ្នកទេអ្នកក៏មិនអាចមានឱកាសអាចរកឃើញមនុស្សល្អជាងគេដែរ ដូច្នេះគួរតែអរគុណគេដែលព្រមបើកផ្លូវឲ្យអ្នកជួបមនុស្សដែលសក្ដិសមម្នាក់។
៨. មានពេលសម្រាប់ខ្លួនឯង ៖ ប្រហែលជាពេលដែលអ្នកស្រឡាញ់គាត់អ្នកភ្លេចស្រឡាញ់ខ្លួនឯង វាជាការល្អហើយដែលអ្នកបាត់បង់គាត់ព្រោះអ្នកអាចមានពេលសម្រាប់ខ្លួនឯងកាន់តែច្រើន ហើយមិនចាំបាច់ឃុំខ្លួនឯងដោយសារតែគេ។
ការបែកបាក់ស្នេហាគឺជារឿងដែលមនុស្សភាគច្រើនចៀសមិនរួច ដូច្នេះអ្វីដែលសំខាន់គឺអ្នកចេះទទួលស្គាល់វា។
ប្រភព៖ Collegecandy និង Kanha
0 comments:
Post a Comment