អ្នកណាក៏ចង់ឲ្យខ្លួនឯងឆ្លាត ខ្លួនឯងល្អដែរ តែពេលខ្លះអ្នកចង់តែមាត់តែមិនបានធ្វើនោះទេ ដូច្នេះបើអ្នកចង់ឲ្យខ្លួនឯងឆ្លាត ខ្លួនឯងពូកែនោះអ្នកគួរតែ៖
១.រៀនលេងឧបករណ៍តន្ត្រី ៖ ការដែលអ្នករៀនលេងនូវឧបករណ៍តន្ត្រីមួយចំនួនបានធ្វើឲ្យខួរក្បាលអ្នករីកចម្រើន និងមានសមត្ថភាពកាន់តែខ្ពស់ ព្រោះតន្ត្រីគឺជាគន្លឹះដែលអាចជំរុញកោសិកាខួរក្បាលច្រើនបំផុត។

២.បរិភោគអាហារណាដែលជំនួយដល់ខួរក្បាល ៖ អ្នកញ៉ាំអាហារល្អប៉ុណ្ណា អ្នកនឹងទទួលបានប៉ុណ្ណឹងដូចគ្នា ដូច្នេះអ្នកគួរតែជ្រើសរើសអាហារណាដែលជំនួយដល់ខួរក្បាល និងជៀសវាងអាហារណាដែលធ្វើឲ្យសមត្ថភាពខួរក្បាលអ្នកចុះខ្សោយ។
៣.កាត់បន្ថយការគេងរបស់អ្នក ៖ ការគេងច្រើនវាមិនបានផ្ដល់ផលល្អឲ្យខួរក្បាលនោះទេ ផ្ទុយទៅវិញវារឹតតែធ្វើឲ្យខួរក្បាលអ្នកស្ពឹកស្រពន់មិនរហ័សរហួន ដូច្នេះអ្នកគួរតែកាត់បន្ថយការគេងលើសកំណត់របស់អ្នកទើបជាការល្អ។
៤.ឲ្យខ្លួនប្រាណ មានចលនា ៖ អ្នកគួរតែធ្វើចលនាសម្រាប់ខ្លួនប្រាណដូចជា លំហាត់ប្រាណ ការកម្សាន្ត ដែលប្រើប្រាស់កម្លាំង ព្រោះវាគឺល្អក្នុងការធ្វើឲ្យអ្នកមាំមួន និងឆ្លាតជាងមុន។
៥.ចៀសវាងការស្មុគស្មាញខ្លាំង ៖ អ្នកគួរតែព្យាយាមនៅឲ្យឆ្ងាយពីរឿងមិនសប្បាយចិត្ត ហើយព្យាយាមធ្វើអ្វីដែលនាំឲ្យអ្នករីករាយនិង ស្រស់ថ្លា ដើម្បីបង្កើនភាពឈ្លាសវៃរបស់អ្នក។
៦.មានទំនាក់ទំនងជាមួយមនុស្សល្អៗ ៖ មានមិត្តល្អ អ្នកជុំវិញខ្លួនខ្លាំង នោះវានឹងជួយជំរុញឲ្យអ្នកកាន់តែឆ្លាត កាន់តែទទួលចំណេះដឹងថ្មីៗសម្រាប់អភិវឌ្ឍខ្លួនអ្នក។

៧.រៀនជំនាញអ្វីដែលថ្មី ៖ អ្នកអាចរៀនភាសាដែលអ្នកមិនទាន់ចេះ រៀនហែលទឹក រៀនគូររូប រៀនថតរូប និងអ្វីផ្សេងទៀតដែលអ្នកចង់ចេះ ព្រោះវាធ្វើឲ្យអ្នកកាន់តែរឹងមាំ និងពូកែ។
0 comments:
Post a Comment