គតិបណ្ឌិត

កំណាព្យ "ម៉ែ"​ ឆ្លុះបញ្ចាំងពីទឹកចិត្ត ដ៏ជ្រាលជ្រៅចំពោះកូនៗ


(សូមចំណាយពេល អានកំណាព្យនេះ​ បន្តិច បានទេ)

កំណាព្យ "ម៉ែ"​ ឆ្លុះបញ្ចាំងពីទឹកចិត្ត ដ៏ជ្រាលជ្រៅចំពោះកូនៗ

1-ម៉ែប្រាប់រឿងមួយចូរកូនចាំ
ពេលម៉ែរងកម្មពរពោះកូន
ចាញ់ខ្លិនអសោចស្ទើរស្លាប់សូន្យ
ព្រោះម៉ែចាញ់កូនណាបុត្រា។

2-ម៉ែមិនហ៊ានហូបម៉ែមិនហ៊ានជក់
ម៉ែមិនហ៊ានភ្លក់រស់អាហារ
ព្រោះតែម៉ែខ្លាចកូនមរណា
ក្នុងផ្ទៃមាតាខានឃើញភ័ក្រ្ត។
3-ម៉ែមិនហ៊ានផឹកម៉ែមិនហ៊ានរត់
ម៉ែដើរទប់ៗខ្លាចដួលទាក់
ទោះកូនខំរើកំរើកធាក់
ម៉ែឈឺព្រោះអ្នកណាបុត្រថ្លៃ។

4-ម៉ែគេងមិនស្កប់ភ្នែកខ្មៅរូង
ម៉ែឈឺញ័រទ្រូងខ្លាចកូនក្សៃ
ពីមុនម៉ែដើរមិនខ្លាចថ្ងៃ
ពេលមានបុត្រថ្លៃម៉ែខ្លាចគ្រប់។
5-ពេលម៉ែកើតអ្នកហូរធ្លាក់ឈាម
ម៉ែឈឺក្រំក្រៀមទាំងថ្ងៃយប់
តាំងពីព្រលឹមទល់ព្រលប់
ឈឺពេកសន្លប់បាត់ស្មារតី។
6-ពេលកូនប្រសូត្រឃើញលោកា
ម៉ែលើកហត្ថាការបុត្រថ្លៃ
មកផ្អិបនឹងទ្រូងម្តាយពិសី
បៅដោះម្តាយថ្លៃដោយមេត្តា។

7-ទឹកដោះម៉ែប្រែពីលោហិត
ផ្សើមមាត់មាសមិត្តជាអាហារ
ពេលកូនបិទភ្នែកមិនវាចារ
កើយទ្រូងមាតាដោយកក់ក្តៅ។

8-ពេលកូនធំឡើងចូរកូនចាំ
គ្រប់ពាក្យបណ្តាំម៉ែប្រដៅ
កុំសេពគ្រឿងញៀនឃ្លានល្ងង់ឃ្លៅ
រៀនយកសៀវភៅជាប្រឹក្សា។

9-រៀនរាប់មនុស្សល្អដោយចិត្តស្មោះ
រៀនធ្វើជាប្រុសកុំសាវ៉ា
រៀនធ្វើជាប្តីក្នុងគ្រួសារ
រៀនធ្វើជាប៉ាពេលមានបុត្រ។

10-រៀនរស់ឲ្យយល់ពីធម៌អា
រៀនទៅវត្តវ៉ាខែភ័ក្រ្តបុត្រ
រៀនធ្វើអ្នកមានកុំឲ្យខ្សត់
រៀនចិត្តអំណត់ពេលកូនខឹង។

11-ឥលូវម៉ែចាស់ភ្លេចភ្លាំងភ្លឹក
ភ្លេចបាយភ្លេចទឹកបាត់លំនឹង
ទាន់ភ្នែកម៉ែភ្លឺមានព្រលឹង
ឃើញកូនរឹងពឹងមុនម៉ែឃ្លាត។

12-ពេលម៉ែឃ្លាតទៅកូនកុំយំ
ព្រោះមនុស្សយើងផ្គុំពីបួនធាតុ
កើតចាស់ឈឺស្លាប់ប្រាប់គ្រប់ជាតិ
គ្រប់មនុស្សត្រូវឃ្លាតចាកលោកា៕

***ខាងក្រោមជារូបភាពតំណាង ម៉ែ!!










ប្រភពកំណាព្យពី៖ Khmerload

0 comments:

Post a Comment

Powered by Blogger.