ចំណេះដឹងថ្មីៗ

ប្រពន្ធខ្ញុំ​មិនស្អាត ដូច​កាល​ខ្ញុំស្រឡាញ់​នាង​ដំបូង!



ប្តីប្រពន្ធមួយគូរៀបការ អស់រយះពេលជិតពីរឆ្នាំហើយ ជាមួយនឹងចំនងអាពាហ៍ពិពាហ៍កូន 3ខែក្នុងផ្ទៃ។

ថ្ងៃមួយប្រពន្ធ​ក៏បានសួរប្តីថា "បងតាំងពីមានកូនមក មុខអូនអាក្រក់ម្លេះ? បងឃើញអត់? បងឃើញមុនលើមុខអូនទេ?"
ប្តីក៏ឆ្លើយថា "ឃើញតា មុនច្រើនទៀត សឹងតែរកកន្លែងថើបមិនឃើញ" ។
ប្រពន្ធក៏បន្ត "អូនឥលូវអាក្រក់ណាស់​មែនទេបង ? មុខមើលមិនយល់ ចាញ់កូនពេកទៅ"។
ប្តីក៏តបថា "បាទអូន, មុខអូនឥលូវពិបាក​មើលខ្លាំងណាស់ តាំងពីមានកូនមក មុខសុទ្ធតែមុន មុខស្អាត ដែលបងធ្លាប់ឃើញ បាត់ទៅណាមិនដឹង សល់តែមុខម៉ាត់ស្លេកស្លាំង"។
ប្រពន្ធក៏បន្ត "អូនដឹងថាអូនមិនល្អ ស្អាតដូចមុនទេ"។

ប្តីបន្ថែម "អូនឯងនិយាយត្រូវ អូនពីមុនស្អាត ជាប្រពន្ធល្អរៀបចំបាយទឹក​ប្តីមិនដែលខកខាន តែឥលូវ អូនគេងច្រើនជាងមុន ពេលខ្លះភ្លេច​ធ្វើបាយ​អោយបងញ៉ាំទៀត"។ ប្រពន្ធមានអារម្មណ៏ តូចចិត្តយ៉ាងខ្លាំង តែពុំហាស្តីអ្វីទាំងអស់។



ប្តីក៏ស្ទុះមកអោប ហើយនិយាយថា "ម្នាក់មុខអាក្រក់ ដែលអូនឯងរអ៊ូដាក់កញ្ចក់ រាល់ថ្ងៃហ្នឹងជានារីតែម្នាក់គត់ ក្នុងជីវិតរបស់បង។ មនុស្សស្រីដែលមាន មុនអាក្រក់ម្នាក់នេះ ដែលបងកំពុងអោបនេះ ជាស្រីស្អាតបំផុតសំរាប់បង។ នារីដែលគេងច្រើននេះ គឺមិនមែនប្រពន្ធបងទេ គឺកូនបងនៅក្នុងពោះអូន​អ្នកងុយគេង។ អូនមិនស្អាតដូចមុន ក៏ព្រោះតែអូនពពោះ​កូនរបស់យើង។ បងអាណិតប្រពន្ធ ពេលឃើញចាញ់កូនម្តងៗ ពេលឃើញអូនឈរឆ្លុះកញ្ចក់ជាមួយនឹង ទឹកមុខមិនសប្បាយរីករាយ ហើយរអ៊ូថាមុខអូនអាក្រក់ម្លេះ? បងក៏មិនសប្បាយចិត្ត បងចង់ប្រាប់អូនថា អូនស្អាតបំផុត ហើយនឹងស្អាតរហូតសំរាប់បង។ ឈប់ពិបាកចិត្ត​រឿងសម្រស់ទៀតទៅអូន ព្រោះ "You are my woman, You are my one & only" ៕

ប្រភពពី៖ Facebook

0 comments:

Post a Comment

Powered by Blogger.