ចំណេះដឹងថ្មីៗ

អត្ថប្រយោជន៍ នៃប្រេងផ្កាម្លិះ ដែលអ្នកមិនដែលបានដឹង!



ខាងក្រោមគឺជា អត្ថប្រយោជន៍ជាច្រើន ដែលអ្នកមិនធ្លាប់ដឹងអំពីប្រេងផ្កាម្លិះ! យើងខ្ញុំ សូមធ្វើការបង្ហាញអំពីវិធីប្រើប្រាស់ និងអត្ថប្រយោជន៍ របស់វាដូចតទៅ!

អ្នកដឹងហើយថាផ្កាម្លិះមានក្លិនក្រអូបគួរជាទីពេញចិត្ត។ ហើយវាត្រូវបានគេចំរាញ់យកធ្វើជាទឹកអប់ក៏ដូចផលិតផលគ្រឿងថែរក្សាសម្រស់ទៀតផង។ មិនតែប៉ុណ្ណោះវាក៏ត្រូវបានជ្រើសរើសធ្វើជាប្រេងដ៏សំខាន់ផងដែរ។ អត្ថប្រយោជន៍នៃប្រេងផ្កាម្លិះគឺអាចជួយប្រឆាំងនឹងជំងឺបាក់ទឹកចិត្ត, ជំងឺគេងមិនលក់, ឈឺក្បាល, ក្អក និងផ្តាសាយ និងប្រើប្រាស់ដើម្បីបំបាត់ក្លិននៅក្នុងផ្ទះ។



វិធីប្រើប្រាស់៖ អ្នកគ្រាន់តែចាក់ទឹកធម្មតាបន្តិចចូលទៅក្នុងពែងដុត ហើយបន្ថែមប្រេងផ្កាម្លិះពីររឺបីតំណក់ចូលទៅក្នុងពែងដុត។ បន្ទាប់មកដុតទៀនដាក់ពីក្រោមវា នោះវានឹងបញ្ចេញក្លិនសាយភាយពេញក្នុងបន្ទប់របស់អ្នក។ ហើយក្លិនរបស់វានឹងជួយសម្រួលដល់អារម្មណ៍របស់អ្នក អោយគេងលក់ស្រួល ហើយបញ្ហាទាក់ទងទៅនឹងសុខភាពផ្សេងៗនឹងជាសះស្បើយទៅតាមនឹងដែរ៕



0 comments:

Post a Comment

Powered by Blogger.