យោងតាមសេៀវភៅតម្រាផ្សំពង្សឆ្នាំទាំង ១២ របស់ខ្មែរតាំងពីបុរាណ បានចារឹកប្រាប់ កូនខ្មែរជំនាន់ក្រោយឲ្យដឹង ឲ្យយល់ ថាបើខ្លួនកើតចំឆ្នាំកំណើតណា លុះពេញវ័យកាលណា គួរតែរៀបការ ជាមួយ នឹង បុគ្គលដែលមាន ឆ្នាំកំណើតណា ទើបអាចយិតយោង សម្បតិ្ត ប្រចាំកាយ ប្រចាំជីវិត របស់គេឲ្យបានប្រសើរឡើង ឬក៏ បើគេជ្រើសរើស ដៃគូជីវិតខុស នឹងនាំមកនូវ ការលំបាក ក្នុងសម្បតិ្តជីវិត មួយណា សូមតាមដានដូចតទៅ។
ជាបន្ទាប់នេះ គឺការបន្សំពង្សគូជីវិតនៃ ឆ្នាំម្សាញ់ និង ឆ្នាំទាំង ១២៖
- ឆ្នាំម្សាញ់ និង ឆ្នាំជូត សម្បត្តិស្រីលក់ត្រី
- ឆ្នាំម្សាញ់ និង ឆ្នាំឆ្លូវ សម្បត្តិនាហ្មឺន
- ឆ្នាំម្សាញ់ និង ឆ្នាំខាល សម្បត្តិជាងមាស
- ឆ្នាំម្សាញ់ និង ឆ្នាំថោះ សម្បត្តិព្រហ្ម
- ឆ្នាំម្សាញ់ និង ឆ្នាំរោង សម្បត្តិសេដ្ឋី
- ឆ្នាំម្សាញ់ និង ឆ្នាំម្សាញ់ សម្បត្តិដំរីក្នុងរោង
- ឆ្នាំម្សាញ់ និង ឆ្នាំមមី សម្បត្តិសេដ្ឋី
- ឆ្នាំម្សាញ់ និង ឆ្នាំមមែ សម្បត្តិស្ដេច
- ឆ្នាំម្សាញ់ និង ឆ្នាំវក សម្បត្តិអ្នកជា
- ឆ្នាំម្សាញ់ និង ឆ្នាំរកា សម្បត្តិទេព្ដា
- ឆ្នាំម្សាញ់ និង ឆ្នាំច សម្បត្តិព្រះរាជា
- ឆ្នាំម្សាញ់ និង ឆ្នាំកុរ សម្បត្តិកដុម្ពីរ

ចំពោះឆ្នាំកំណើត ៦ ទៀត ដែលនៅសល់ យើងខ្ញុំនឹងចេញផ្សាយ ជូន ជាបន្តបន្ទាប់ សូមមេត្តា រង់ចាំ នឹង តាមដាន ទាំងអស់គ្នា ។ សូមអរគុណ ចំពោះការអាន និង ការចែករំលែក បន្តរបស់អស់លោកអ្នក ។

Copyrighted: Moha Sneha
0 comments:
Post a Comment