ជំនឿ និង ហោរាសាស្ត្រ

ការទស្សន៍ទាយ យីអ៊ុន ម្ចាស់លេខទូរស័ព្ទ ភាគ១


ដូចអ្នកធ្លាប់ដឹងមកហើយថា បច្ចុប្បន្ននេះ បុគ្គលម្នាក់ ដែលពេញវ័យ ពេញរូបពេញរាង មានគ្រួសារក្តី មិនមានក្តី រមែងត្រូវការរស់នៅ ដោយមានការប្រាស្រ័យទាក់ទង គ្នា ទៅវិញទៅមក មិនថា អ្នកដោយប្រការណាមួយទេ ។ អ្នកខ្លះប្រាស្រ័យទាក់ទងផ្ទាល់ អ្នកខ្លះទៀត ប្រាស្រ័យទាក់ទងគ្នា តាមរយៈទូរស័ព្ទ ឯអ្នកខ្លះទៀតប្រាស្រ័យទាក់ទង តាមរបៀបរបប ផ្សេងៗគ្នា ។ ប៉ុន្តែពេលនេះ​យើងខ្ញុំសូមធ្វើការបកស្រាយ យីអ៊ុនរបស់អ្នក លើការប្រាស្រ័យទាក់ទង តាមរយៈ ទូរស័ព្ទដៃ ដោយផ្តោតសំខាន់ ទៅលើ លេខទូរស័ព្ទ ដែលអ្នកកំពុង តែប្រើប្រាស់ ។ សូមអានការទស្សន៍ទាយខាងក្រោម៖

១. លេខទូរស័ព្ទ បញ្ចប់ដោយលេខ ខ្ទង់ ១០៖
មានដូចជា លេខ ១០, ១១, ១២, ១៣, ១៤, ១៥, ១៦, ១៧, ១៨, ១៩ ។
ត្រូវបានគ្រូទស្សន៍ទាយថា អ្នកជាម្ចាស់លេខទូរស័ព្ទ ដែល បញ្ចប់ដោយលេខខាងលើ គឺជាបុគ្គល ដែលនឹងមានសំណាងខាងហិរញ្ញវត្ថុ និង ផ្នែកចិត្តគំនិត នាប៉ុន្មានខែខាងមុខនេះ ប៉ុន្តែបច្ចុប្បន្ន បុគ្គលរូបនេះ មានការគិតច្រើន មានភាពនឿយហត់ច្រើន និង ខ្វះខាតច្រើន ទោះយ៉ាងណាក៏ដោយ ក៏ទេវត្តាមិនផ្តាច់ ផ្លូវ មនុស្សដែលជាម្ចាស់លេខខាងលើដែរ ។

២. លេខទូរស័ព្ទ បញ្ចប់ដោយលេខ ខ្ទង់ ២០៖
មានដូចជា លេខ ២០, ២១, ២២, ២៣, ២៤, ២៥, ២៦, ២៧, ២៨, ២៩ ។
ត្រូវបានគ្រូទស្សន៍ទាយថា អ្នកជាម្ចាស់លេខទូរស័ព្ទ ដែល បញ្ចប់ដោយលេខខាងលើ គឺជាបុគ្គល ដែលនឹងមានសំណាងខាងរបស់ជើងពីរ (មានគូស្នេហ៍ ឬក៏ មានបុត្រ) និង ទ្រព្យសម្បត្តិត្រជាក់ (ការឧបត្ថម្ភ ជំនួយ ឬក៏ កេ្តរិ៍មរតក) នាប៉ុន្មានខែខាងមុខនេះ ប៉ុន្តែបច្ចុប្បន្ន បុគ្គលរូបនេះ មានក្តីស្រម៉ៃច្រើនណាស់ និង មានគម្រោងជីវិត ក៏មិនតិចដែរ ប៉ុន្តែផលសម្រេច វាពិតជាអាចកើតមានចំពោះ រូបគេ នាថ្ងៃអនាគត ជាក់ជាមិនខាន ។

៣. លេខទូរស័ព្ទ បញ្ចប់ដោយលេខ ខ្ទង់ ៣០៖
មានដូចជា លេខ ៣០, ៣១, ៣២, ៣៣, ៣៤, ៣៥, ៣៦, ៣៧, ៣៨, ៣៩ ។
ត្រូវបានគ្រូទស្សន៍ទាយថា អ្នកជាម្ចាស់លេខទូរស័ព្ទ ដែល បញ្ចប់ដោយលេខខាងលើ គឺជាបុគ្គល ដែលនឹងមានសំណាងខាងអចលនទ្រព្យ និង សម្ប​ត្តិជំនួញ នាប៉ុន្មានខែខាងមុខនេះ ប៉ុន្តែបច្ចុប្បន្ន បុគ្គលរូបនេះ គិតច្រើន បារម្ភច្រើន រហូតដល់ពេលខ្លះ អស់សង្ឃឹម ក្នុងការឈោងចាប់ ឳកាសមាស ឳកាសប្រាក់ នៅចំពោះមុខ គេក៏មានដែរ តែមិនជាថ្វីទេ បើគេពិតជាម្ចាស់លេខទូរស័ព្ទ ដែលមានលេខខាងចុង ដូចបញ្ជាក់ខាងលើពិតមែន គេគឺមិនអាច ក្រ ឡើយ គ្រាន់តែនឿយបន្តិចប៉ុណ្ណោះ នាថ្ងៃអនាគត គេគួរសន្សំប្រាក់ទិញដីបន្តិចបន្តួច ឬក៏ ច្រើន ឬក៏បើករបរស៊ីដោយ ខ្លួនឯង ព្រោះ វានឹងផ្តល់ផលក្នុងជីវិត របស់គេ មកវិញ យ៉ាង ច្រើន សន្ធឹកសន្ធាប់ ។

សូមតាមដានផេកយើងខ្ញុំបន្ត ចំពោះ ម្ចាស់លេខទូរស័ព្ទ ដែលមិនទាន់បានបកស្រាយប្រាប់ ខាងលើ នេះ ។ សូមអរគុណ!!




Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.