
១.ឆ្នាំឆ្លូវ៖
ជាប្រភេទមនុស្ស គួរជាទីទុកចិត្ត និង គួរឲ្យស្រលាញ់ ជាទីបំផុត ព្រោះ មនុស្សនេះ ពូកែ ខាងយកអាសារ អ្នកដទៃ មនុស្សគេសម្តីអាក្រក់ តែចិត្តល្អ មិនចេះចងគំនុំ ចូលចិត្តធ្វើចរិកមិនអើពើនឹងបញ្ហាអ្នកដទៃ តែតាមពិត គេគិតគូរណាស់ ពេលខ្លះគេគេងសឹងតែ មិនលក់ដោយសារ រឿងនោះ ផងដែរ ។
ដោយសារតែបែបនេះហើយ កាលបើគ្រួសារមួយ មានឆ្នាំឆ្លូវ ជាសមាជិក គ្រួសារនោះ នឹងមានរឿងល្អកើតឡើងជានិច្ច ប្រសិនបើមានរឿងអាក្រក់កើតឡើងវិញ មនុស្សឆ្នាំឆ្លូវ នេះ នឹងព្យាយាមរិះរកវិធី មកដោះស្រាយ គ្រប់បែបយ៉ាង ដោយមិនចង់អោយ ក្រុមគ្រួសារគេ ពិបាកចិត្ត ឬ ឈឺក្បាល ចំពោះរឿងដែល កំពុងកើតឡើងនោះ ឡើយ ។ ហើយមនុស្សឆ្នាំឆ្លូវ នេះ គឺជាសមាជិក មួយរូបដែលហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីឲ្យក្រុមគ្រួសារ របស់គេ រីកចម្រើន ទៅមុខ និង មានសុភមង្គល ជានិរន្ត ។
ថ្ងៃអនាគត មនុស្សឆ្នាំឆ្លូវ នេះ នឹងក្លាយជាអ្នកមានទ្រព្យធនច្រើន តែចូលចិត្តឧបត្ថម ដល់គេ ឯង ឬក៏ក្លាយជា អ្នកមានឋានៈបុណ្យធំ នៅក្នុងតំបន់ សឹងនឹកស្មាន មិនដល់ផងដែរ ។
ត្រណមម្យ៉ាងចំពោះ មនុស្សឆ្នាំឆ្លូវ គឺមិនត្រូវទម្លាយអាថ៌កំបាំង ឬក៏ភាពទន់ខ្សោយ របស់ខ្លួន អោយ មនុស្សនៅជុំវិញខ្លួន បានដឹងឡើយ ព្រោះ ថាឆ្នាំនេះ សម្បូណ៌មនុស្សចាំតែច្រណែន និង រកវិធីបង្អាក់ មិនអាយបានជោគជ័យ ក្នុងជីវិត !
២. ឆ្នាំមមែ៖
ជាប្រភេទមនុស្ស មានចរិកស្លូតបូត (រឹងរួសដោយពេល) មានការព្យាយាម និង ខិតខំ ទៅលើរឿងដែលគេចូលចិត្ត ប៉ុន្តែ ខ្ជិលច្រអូស ចំពោះការងារគេពឹងពាក់ ។ ក្រៅពីនេះ គេក៏នៅមានចំណុចជាច្រើនទៀត ដូចជា ស្វាហាប់ ម៉ឺងម៉ាត់ មានគំនិតច្រើន ពូកែស្រាវជ្រាវ គួរឲ្យទុកចិត្ត គួរឲ្យស្រលាញ់ ពូកែកំប្លែង និង មានជំនាញច្រើនក្នុងខ្លួន ។ មនុស្សឆ្នាំមមែនេះ ស្អប់ណាស់ មនុស្សណា គិតតែពីមកពឹងខ្លួន ដោយមិនចេះគិត ថាគេ រវល់ ឬក៏មានការហត់នឿយ ទាល់ តែសោះ និង មួយវិញទៀត គឺស្អប់ មិត្តណាដែល សម្តីឡេះឡោះ កំហុក ម្តងអ៊ីចេះ ម្តងអ៊ីចុះ មិនចេះឈប់ឈរ ។
ដោយសារតែបែបនេះហើយ កាលបើគ្រួសារមួយ មានឆ្នាំមមែ នេះ ជាសមាជិក គ្រួសារនោះ គឺមានតែភាពរីករាយ និង សំណើច មិនចេះចប់ ព្រោះមនុស្សឆ្នាំមមែ គេចូលចិត្តរិះរក វិធីបែបណា អោយគ្រួសារ របស់គេ មិនមានកង្វល់ ។ បើក្នុងករណីគ្រួសារគេមានទុក្ខ វិញ មនុស្សឆ្នាំនេះ នឹងមិនអោបដៃឈរមើលឡើយ គឺគេ នឹងតស៊ូ រិះរក ដំណោះស្រាយ ដើម្បី ធ្វើអោយក្រុមគ្រួសារ គេបានប្រសើរឡើងវិញ ។ បើគេមិនអាចមានដំណោះស្រាយទេ គេនឹង ព្យាយាមបុណ្យព្រះ បុណ្យទេវត្តា និង បុណ្យអស់វត្ថុស័ក្តសិទ្ធិ ដែលនៅជុំវិញ គេ ដើម្បីឲ្យ មានរឿងល្អៗ កើតឡើង ដល់គ្រួសារគេវិញ ហើយសូមអោយរឿងអាក្រក់វិនាស សូន្យ ។
នាថ្ងៃអនាគត ដោយសារតែ ទឹកចិត្តល្អចំពោះគ្រួសារ ចូលចិត្តភាពរីករាយ និង មានគំនិតឆន្ទះខ្ពស់ ទើបមនុស្សឆ្នាំមមែ នេះ នឹងក្លាយជាបុគ្គលដ៏ឆ្នើមម្នាក់ ឬក៏ អ្នកជំនួញដ៏ជោគជ័យម្នាក់ ឬក៏ ក្លាយជាអ្នកច្នៃម៉ូត ដែលនឹងអាចធ្វើឲ្យគេ រកប្រាក់បានយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ ។
ត្រណមម្យ៉ាងចំពោះ មនុស្សឆ្នាំមមែ គឺមិនត្រូវមានអំនួតខ្លាំងពេក និងមិនត្រូវលង់ជឿ ពាក្យ លួងលោម របស់អ្នកដទៃឡើយ ព្រោះថា គេអាចនាំអ្នកធ្លាក់ក្នុងរណ្តៅបរាជ័យ ៕
Copyrighted: Moha Sneha
Source: Taiiwan Secret
Source: Taiiwan Secret
0 comments:
Post a Comment