ចំណេះដឹងថ្មីៗ

ឪពុក​ម្នាក់​បាន​និយាយ​ទៅ​កាន់ កូន​ប្រសារ​ប្រុស​របស់​គាត់ នៅ​ថ្ងៃ​រៀប​មង្គលការ​កូន​ស្រី អាន​ហើយ​អ្នក​អាច​ស្រក់​ទឹក​ភ្នែក​ ដោយ​មិន​ដឹង​ខ្លួន​!



ឥឡូវនេះកូនស្រីរបស់ប៉ាបានរៀបការជាមួយកូនហើយ។ នាងក្លាយជាចំណែកមួយនៃជីវិតរបស់កូនហើយ។ ការពិតប៉ាចង់អោយនាងរៀបការជាមួយកូន ហើយចាត់ទុកកូនជារបស់ដែលមានតំលៃបំផុតសម្រាប់ជីវិតនាង ដែលនាងអាចនឹកឃើញមុនគេ។ វាដល់ពេលហើយដែលប៉ាត្រូវរកកន្លែងមួយអង្គុយសំរាក ព្រោះប៉ាពេលនេះអស់តួនាទីធ្វើជាអង្គរក្សនាងហើយ។ ប៉ាត្រូវតែទទួលយកដោយភាពរីករាយ ប៉ុន្តែប៉ាមានសំនូមពរមួយគឺថា «សូមធ្វើនាងសប្បាយរីករាយ នៅពេលដែលមានកូន!»

ប៉ាច្បាស់នៅក្នុងចិត្តខ្លាំងណាស់ថាកូននឹងធ្វើអោយនាងសប្បាយចិត្ត។ ហើយនាងក៏ប្រហែលជាសប្បាយចិត្តខ្លាំងបំផុត នៅក្នុងជីវិតរបស់នាង ដែលនាងមិនធ្លាប់មានពីមុនមក។ ប៉ុន្តែក្នុងនាមជាឪពុកម្នាក់, ប៉ានៅតែនិយាយម្តងហើយម្តងទៀតថា ចូរកូនធ្វើអោយនាងមានក្តីសុខ។

នាងមិនមែនជាបន្ទុកដ៏ធ្ងន់ធ្ងររបស់ប៉ាទេ។ ការពិតទៅនាងគឺជាហេតុផង ដែលធ្វើអោយប៉ាអាចដកដង្ហើម និងញញឹមបានរាល់ថ្ងៃនេះ។ ប៉ាព្រមអោយនាងរៀបការ ក៏ព្រោះតែនេះគឺច្បាប់របស់ធម្មជាតិដែលតម្រូវមកបែបនេះ។ នាងគឺជាភាពរីករាយនៅក្នុងផ្ទះរបស់ប៉ា ហើយពេលនេះនាងបានចាកចេញ ដើម្បីរស់នៅជាមួយកូនធ្វើជាភ្លើងបំភ្លឺជីវិតកូន។ ឥលូវនេះប៉ាបានប្រគល់ពិភពលោកទាំងមូលរបស់ប៉ាទៅកូនហើយ។ ចូរកូនរក្សាពន្លឺមួយនេះអោយនៅស្រស់ស្អាតរហូត។ ប៉ាបានប្រគន់ព្រះនាងតូចរបស់ប៉ាអោយទៅកូន។ ចូរកូនប្រាកដថានឹងធ្វើអោយនាងក្លាយទៅស្តេចស្រី។ ប៉ាចិញ្ចឹមបីបាច់នាងដោយកំលាំងញើសឈាម ហើយពេលនេះនាងល្អឥតខ្ចោះ។ សម្រាប់ការខ្វាយខ្វល់, ការស្រលាញ់, ភាពស្រស់ស្អាត និងភាពកក់ក្តៅរបស់កូនស្រីប៉ានឹងនាំចូលទៅក្នុងជីវិតរបស់កូន, អ្វីដែលប៉ាចង់បានគឺសេចក្តីសុខរបស់នាងត្រលប់មកវិញ, ចូរកូនផ្តល់ក្តីសុខអោយនាង!

ប្រសិនបើថ្ងៃណាមួយកូនគិតថានាងបាននិយាយអ្វីខុស រឺធ្វើអ្វីខុសនោះ, ចូរកូនថាស្តីថាអោយនាងចុះ។ ប៉ុន្តែដោះស្រាយដោយក្តីស្រលាញ់។ នាងទន់ខ្សោយខ្លាំងណាស់។ ប្រសិនបើពេលណាដែលអារម្មណ៍របស់នាងធ្លាក់ចុះ, ចូរកូននៅក្បែរនាង។ នាងគ្រាន់តែត្រូវការការយកចិត្តទុកដាក់របស់កូន ចំពោះនាងតែបន្តិចប៉ុណ្ណោះ។ ប្រសិនបើថ្ងៃណាមួយនាងមានអារម្មណ៍ថាឈឺ, ចូរកូនមើលថែនាង។ កូនគឺជាឳសថដែលសក្តិសិទ្ធបំផុតសម្រាប់នាង។ ប្រសិនបើថ្ងៃណាមួយនាងមិនបានបំពេញតួនាទីបានល្អទេ, ចូរកូនស្តីប្រដៅនាង។ ប៉ុន្តែយល់ចិត្តរបស់នាងផង។ នាងនៅតែត្រូវរៀនសូត្របន្ត។ ចូរកូនយល់ពីនាង។ ចូរកូនធ្វើអោយនាងមានក្តីសុខ។

ប៉ាមិនយល់ទាស់នោះទេ ប្រសិនបើប៉ាមិនបានឃើញមុខនាងមួយខែនោះ។ ប៉ាក៏មិនយល់ទាស់ដែរប្រសិនបើប៉ាមិនបាននិយាយជាមួយនាងជារៀងរាល់ថ្ងៃ។ ហើយប៉ាក៏មិនថាអីដែរប្រសិនបើនាងភ្លេចប៉ាទាំងស្រុងនោះ។ ប៉ុន្តែអ្វីដែលជំរុញអោយប៉ាគិតដល់តែមួយមុខនោះគឺ សេចក្តីរបស់កូនស្រីប៉ា ដែលមាននៅក្នុងដៃរបស់កូន។ ប៉ាអង្វរកូនប្រុស ចូរកូនធ្វើអោយនាងសប្បាយចិត្ត។

កូនប្រសារប្រុសជាទីស្រលាញ់, ប៉ាដឹងថាពាក្យទាំងនេះប្រហែលជាគ្មានន័យអ្វី សម្រាប់កូននោះទេនៅពេលនេះ ប៉ុន្តែនៅថ្ងៃអនាគតនៅពេលដែលកូនមានឳកាសមានកូនស្រី នោះកូននឹងយល់ពីអ្វីដែលប៉ាចង់និយាយ ហើយកូននឹងដឹងថាទំហំនៃទឹកចិត្តឪពុកធំធេងយ៉ាងណា៕



0 comments:

Post a Comment

Powered by Blogger.