Benjamin Franklin គឺជាអតីតប្រធានាធិបតីនៃសហរដ្ឋអាមេរិចដ៏ល្បីល្បាញមួយរូប ដែលលោកកើតនៅក្នុងអំឡុងឆ្នាំ ១៧០៦។ អ្នកទាំងអស់គ្នាអាចស្គាល់ Franklin បាន ដោយរូបថតរបស់លោកត្រូវបានគេយកទៅដាក់នៅលើលុយ ១០០ដុល្លារអាមេរិច។ មិនតែប៉ុណ្ណោះ មានទ្រឹស្ដីជាច្រើនរបស់លោក ត្រូវបានគេយកមករៀនសូត្រតាមផងដែរ។
Franklin បានពោលពាក្យមួយឃ្លាដ៏មានន័យថា "ត្រូវស្រឡាញ់ខ្មាំងសត្រូវរបស់អ្នក, ត្បិតពួកគេជាអ្នកប្រាប់ពីកំហុសរបស់អ្នក"។

នៅក្នុងន័យនេះ លោកចង់ប្រាប់អ្នកទាំងអស់គ្នាឲ្យចេះស្រឡាញ់គ្នា និងយល់ពីគុណតម្លៃទាំងអស់របស់ធម្មជាតិ ព្រោះសូម្បីតែសត្រូវរបស់យើង ក៏មានតម្លៃសម្រាប់យើងដែរ។ ត្រូវចងចាំថា មនុស្សដែលមើលឃើញពីគុណវិបត្តិរបស់យើង មិនមែនជាមនុស្សដែលស្រឡាញ់យើងនោះទេ គឺមានតែមនុស្សដែលស្អប់យើង ឬជាសត្រូវរបស់យើងប៉ុណ្ណោះ ដែលអាចរកឃើញកំហុសរបស់យើងបាន។ យើងអាចដឹងពីចំណុចខ្វះខាតរបស់ខ្លួន នៅពេលដែលពួកគេយករឿងអាក្រក់របស់យើង ទៅនិយាយប្រាប់អ្នកដទៃផ្សេងទៀត។

ខ្មាំងសត្រូវរបស់អ្នក ដឹងរឿងរ៉ាវរបស់អ្នក ជាងមិត្តជិតស្និទ្ធរបស់អ្នកទៅទៀត។ ពួកគេ ជាកញ្ចក់ដ៏ស្មោះត្រង់ម្នាក់របស់យើង។ ដូច្នេះ ការស្ដាប់ដឹងនូវចំណុចខ្វះខាតរបស់ខ្លួនហើយនោះ ត្រូវចេះកែតម្រូវនូវអ្វីៗទាំងអស់នោះ ដើម្បីអភិវឌ្ឍន៍ខ្លួនឯងឲ្យកាន់តែប្រសើរជាងមុន។ ត្រូវចេះគោរពចំពោះអ្នកដទៃ និងខ្មាំងសត្រូវរបស់អ្នកផងដែរ៕
0 comments:
Post a Comment