ជំនឿ និង ហោរាសាស្ត្រ

និស្ស័យតាមថ្ងៃកំណើត និង សម្បត្តិទ្រព្យ ត្រូវទទួលបាន របស់ឆ្នាំ ខាល ច និង រកា !




មនុស្សម្នាក់ៗ កើតឆ្នាំដូចគ្នា ដែលវាសនា មិនដូចគ្នា ពីព្រោះ ក្បួនទស្សន៍ទាយ បានចែង និង កំណត់នូវចំណុតពិសេសៗ ជាច្រើន ក្នុងនោះ និស្ស័យតាមថ្ងៃកំណើត ដែលបណ្តាលអោយ ពួកគេទទួលបាន សម្បត្តិទ្រព្យ ផ្សេងគ្នាផងដែរ នៅក្នុង ខែមិថុនា ឆ្នាំ២០១៧ នេះ! តើអ្នកកើតថ្ងៃណា គួរបានទ្រព្យអ្វី (ចំពោះតែអ្នកកើត ឆ្នាំខាល ច និង រកា) ? ដើម្បីអោយច្បាស់ និងកត់ចំណាំ សូមអានការទស្សន៍ទាយ ទាំងស្រុងដូចតទៅ!

ទី១៖ បកស្រាយពីឆ្នាំខាល

- អ្នកកើតថ្ងៃចន្ទ៖ ជាខ្លាជាប់អន្ទាក់ តែត្រូវប្រែរាសី ជាខ្លាសច្ចំ ក្នុងខែមិថុនានេះ មានចិត្តធម៌ ធ្វើអ្វីមានអ្នកជួយ សម្រេចផល តាមចិត្តប៉ង និង ឪពុកម្តាយចូលចិត្ត ទំនុកបំរុង ជានិច្ច ។

- អ្នកកើតថ្ងៃអង្គារ៖ ជាខ្លាស៊ីមនុស្ស ត្រូវប្រែរាសី ជាខ្លាអ្នកតា ក្នុងខែមិថុនានេះ មានសម្បត្តិកើតចេញពី ដី មានតម្លៃ តាមសម្តីវាចាចេញទៅ ជួបផ្លូវរកស៊ីគ្រប់កន្លែង និង មានមនុស្សប្រុស ជួយ ផ្តល់ ធនធាន ក្នុងការប្រកបការងារ តាមក្តីបំណង ។

- អ្នកកើតថ្ងៃពុធ៖ ជាខ្លាចាំសីល ក្នុងខែមិថុនានេះ ដែលមានចំណុចល្អណាស់ ហោង ប៉ងការងារសឹងតែគ្រប់យ៉ាង នឹងបានសម្រេច គិតគូរវែងឆ្ងាយ នឹងនាំទ្រព្យច្រើនហូរហៀរចូល ពីគ្រប់ទិស ។

- អ្នកកើតថ្ងៃព្រហស្បតិ៍៖ ខ្លាឥសីជប់ ក្នុងខែមិថុនានេះ មានបុណ្យ មានសំណាង តាំងពីបុព្វជាតិ ធ្វើអ្វីមិនបាច់ ក្រែងចិត្តអ្នកដទៃ ឬក៏ក្រែងបរាជ័យ ព្រោះ អ្នកមាននិស្ស័យ បានធ្វើធំ នាថ្ងៃមុខ ។

- អ្នកកើតថ្ងៃសុក្រ៖ ខ្លាធ្លាក់ក្នុងជ្រោះ ត្រូវប្រែរាសីជា ខ្លាដុះស្លាប ក្នុងខែមិថុនានេះ ដែលធ្វើអាយអ្នក អង់អាច មានអំណាច មានអ្នកគាំទ្រ និង អាចបោះពួយជីវិត អោយរីកចំរើន ទៅមុខ ដោយគំនិតចេះត្រិះរិះ របស់អ្នក ជាហេតុបណ្តាល អោយទ្រព្យប៉ង នឹងធ្លាក់ មកលើ ខ្លួនអ្នក ពេញទំហឹង ។

- អ្នកកើតថ្ងៃសៅរ៍៖ ខ្លាទេវត្តារក្សា ក្នុងខែមិថុនានេះ ដែល មានជោគវាសនាល្អ បំពេញការងារ អ្វីក៏ជោគជ័យ សម្តីនិយាយទៅគេស្តាប់ ១០០% មានចិត្តធម៌ នឹងទទួលបានលាភ សំណាង ពីគ្រប់ច្រកល្ហក និងមិនប្រកាន់ការងារ ឡើយ ។

- អ្នកកើតថ្ងៃអាទិត្យ៖ ខ្លានៅក្នុងព្រៃ ល្អបង្គួរ ព្រោះ ចង់មានចង់បាន ត្រូវលះបង់ច្រើន ត្រូវ រកស៊ីផ្លូវឆ្ងាយ ឆ្ងាយអ្នកផ្ទះ ឆ្ងាយប្រពន្ធប្តី ឆ្ងាយកូន តែនឹងត្រឡប់មកវិញ នូវលាភសក្ការៈ ជាទីគាប់ចិត្ត ។


ទី២៖ បកស្រាយពីឆ្នាំច

- អ្នកកើតថ្ងៃចន្ទ៖ សុនខឥសីចិញ្ចឹម ក្នុងខែមិថុនានេះ មានតំរិះ មានវិជ្ជា មានគំនិត ច្រើន ប្រាថ្នារបរអ្វី ច្រើនបានកើតឡើង និង ដំណើរការទៅមុខ ជោគជ័យ សម្តីសំដៅ ជាទីគោរព របស់អ្នកផង ។

- អ្នកកើតថ្ងៃអង្គារ៖ សុនខអង្គែស៊ី ត្រូវប្រែរាសី ជា សុនខទេវត្តាប្រោស ក្នុងខែមិថុនានេះ នឹងទទួលបានដំណឹង សំណាង និង កិត្តិយសល្អ ។ ចង់គិតអ្វី ត្រូវពិភាក្សាជាមួយ អ្នកមានឋានៈខ្ពស់ជាងខ្លួន នឹងទទួលបានជោគជ័យ ១០០% ។

- អ្នកកើតថ្ងៃពុធ៖ សុនខបរិវារច្រើន ក្នុងខែមិថុនានេះ គឺមានចំណុចខ្ពង់ខ្ពស់ ឧត្តុងឧត្តម ជាងគេ មានគំនិតជាមេគេ ដោះស្រាយបញ្ហាអ្វីក៏បាន ផ្តល់គំនិតអ្វីក៏បាន មានទ្រព្យ មានស័ក្តយស និង ញាតិចោមរោម ។

- អ្នកកើតថ្ងៃព្រហស្បតិ៍៖ សុនខឆ្កួត ត្រូវប្រែរាសីជា សុនខចិត្តធម៌ ចរចារច្រើន មានចិត្តអំណត់ច្រើន មានកំហឹងតែចេះទ្រាំ ចេះតស៊ូក្នុងការងារ ដើម្បីសម្រេចគោលបំណង ។ មានការងារគេពឹងត្រូវទទួល ព្រោះគេនាំលាភមកអោយហើយ លាភនោះ ជាលាភ សម្រាប់អ្នក តែម្នាក់គត់ ។

- អ្នកកើតថ្ងៃសុក្រ៖ សុនខឧកញ៉ាចិញ្ចឹម មានស៊ីមានចុក គ្រប់គ្រាន់ហូរហៀរ ប្រសើរឧត្តម មានទ្រព្យសម្បត្តិច្រើន កើតចេញពី ប្រធាន អ្នកធំ ឬក៏ ឪពុកម្តាយ ជាអ្នកផ្តល់អោយ ។

- អ្នកកើតថ្ងៃសៅរ៍៖ សុនខជាប់ចំណង ត្រូវប្រែរាសីជា សុនខ.ស. ក្នុងខែមិថុនានេះ ដែលការតែងខ្លួន គឺសំខាន់ នាំលាភ នាំសំណាង សម្តីផ្អែមនាំ ទ្រព្យ ពីមនុស្សប្លែកមុខ ជានិច្ច

- អ្នកកើតថ្ងៃអាទិត្យ៖ សុនខដេញសត្វ ត្រូវប្រែជាសុនខដេក ក្នុងខែមិថុនានេះ ដែលនាំអោយ ធ្វើការស្រណុកស្រួល ទទួលលាភក៏ស្រួល មានបញ្ហាមានអ្នកជួយដាស់តឿនមុន ។ ចង់មានទ្រព្យច្រើន ត្រូវធ្វើមិនដឹងមិនលឺ ពាក្យអ្នកដទៃអោយច្រើន ។

ទី៣៖ បកស្រាយពីឆ្នាំរកា

- អ្នកកើតថ្ងៃចន្ទ៖ មាន់ស្វែងរកអាហារមិនបាន ត្រូវប្រែរាសីជា មាន់មានអ្នកដាក់ចំណីអោយ ក្នុងខែមិថុនានេះ ដែលទោះជាខ្វះខាតខ្លាំងប៉ុណ្ណា ក៏មិនខ្វល់ ព្រោះមានមនុស្សល្អៗ នៅជុំវិញចាំជួយទំនុក​បំរុងជានិច្ច ។ លាភសំណាងដល់ហើយ បើអ្នកចេះទុកចិត្ត មនុស្សក្បែរ ខ្លួនអោយច្រើន ។

- អ្នកកើតថ្ងៃអង្គារ៖ មាន់សម្រាប់ភ្នាល់នៅទីក្រុង ក្នុងខែមិថុនានេះ ដែលចង់បានទ្រព្យ ទាល់ តែចិត្តដាច់ កាចឆ្នាស់ និយាយធំៗ មិនត្រូវអោនគោរព នរណាម្នាក់ឡើយ ។ គំនិត ត្រូវគិតអោយធំ ជាងទង្វើបច្ចុប្បន្ន ។

- អ្នកកើតថ្ងៃពុធ៖ មាន់រាជគ្រូចិញ្ចឹម ក្នុងខែមិថុនានេះ ដែលឈ្លាសវៃក្នុងការរកទ្រព្យ និង សំណាងណាស់ មិនដែលចាំអោយវាមករកវិញទេ ។ ការរវល់ច្រើន នាំលាភមកកាន់តែ ច្រើន គ្មានដែនកំណត់ ។

- អ្នកកើតថ្ងៃព្រហស្បតិ៍៖ មាន់ពោធិសត្វចិញ្ចឹម ក្នុងខែមិថុនានេះ ដែលច្រើនចិត្តល្អ ចិត្តបុណ្យ ជួយអ្នកដទៃច្រើន ហើយ មានបំណងប្រាថ្នាច្រើន ។ ចង់បានលាភ ត្រូវកុំបន្ថយចិត្តបុណ្យ ទាំងនោះ ព្រោះ វាជាធម៌នាំអ្នកទៅរកអ្វីមួយដែលអ្នកចង់បាន ១០០% ។

- អ្នកកើតថ្ងៃសុក្រ៖ មាន់លាមក ត្រូវប្រែរាសី ជាមាន់សេដ្ឋីចិញ្ចឹម ក្នុងខែមិថុនានេះ ដែលនឹង ប្រែរឿងអាក្រក់ មកជាល្អ ប្រែកង្វល់ទៅជាភាពរីករាយ និង មានអ្នកផ្ចុំផ្តើម អោយ មានរបរ មានបា្រក់កាស មានរបស់ល្អៗ ដែលអ្នកកំពុងប្រាថ្នា ។

- អ្នកកើតថ្ងៃសៅរ៍៖ មាន់ព្រាហ្មណ៍ចិញ្ចឹម ក្នុងខែមិថុនានេះ ដែលវាមានលក្ខណៈពិសេស ជាងមាន់ដទៃ និងឧត្តុងឧត្តម មែនទែន ។ គ្រប់រឿងក្នុងខែនេះ គឺសុទ្ធតែល្អ ។

- អ្នកកើតថ្ងៃអាទិត្យ៖ មាន់មន្ត្រីចិញ្ចឹម ក្នុងខែមិថុនានេះ ដែលមានអំណាច មានគេសរសើរច្រើន មានតម្លៃជីវិតជាងការស្មាន មានការងារល្អកើតឡើង សឹងតែមិនជឿ និង មានអ្នក នាំទ្រព្យមកអោយ ច្រើនឡើងហួសចិត្ត ។


Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.