ចំណេះដឹងថ្មីៗ

ចេះ​ធ្វើ​ស្លឹក​គ្រៃ​តាម​វិធីនេះ គឺអាច​ព្យាបាល​ជម្ងឺ១៥​មុខ ដោយមិន​បាច់​ថ្នាំ​ពេទ្យ!



មនុស្សមួយចំនួនបានដឹងរួចហើយអំពី អត្ថប្រយោជន៍ទឹកស្លឹកគ្រៃចំពោះសុខភាព ប៉ុន្តែវាពិតជាពិបាក្នុងការ ស្វែងរកទិញណាស់ ហើយក៏មិនដឹងថា តើគេធ្វើបានស្អាតល្អដែលរឺអត់ ? ទោះជាយ៉ាងណាក៏ដោយ, ប្រសិនជាអ្នកចេះធ្វើវា ហើយធ្វើយ៉ាងពិសេស សំរាប់មនុស្សជាទីស្រលាញ់ របស់អ្នកទៀតនោះ ពួកគេច្បាស់ជាស្រលាញ់អ្នកទ្វេរគុណ ។ ដូច្នេះហើយថ្ងៃនេះយើង ខ្ញុំសូមលើកយកពីវិធីធ្វើទឹកស្លឹកគ្រៃ មកបង្ហាញអ្នកទាំងអស់គ្នា អោយបានជ្រាប ហើយកុំភ្លេច សាកល្បងអនុវត្តន៍ផង ៖

គ្រឿងផ្សំ៖
- គល់ស្លឹកគ្រៃ ៦ ទៅ ១០ គល់ធំៗ
- ស្ករ ៦ ស្លាបព្រាបាយ (ប្រសិនជាអ្នកដែល មិនចូលចិត្តស្ករដាក់តែ ៣ ស្លាបព្រាក៏បាន)
- ទឹក ៨ ពែងធំ



វិធីធ្វើ៖
១. លាងទឹកអោយស្អាតល្អ ហើយបកសំបកខាងក្រៅចេញ និង កាត់ស្លឹកចុងៗ ដែលពណ៌ត្នោតចេញ
២. កាត់ឬសដែលកខ្វក់ចេញ, ហាន់គល់ស្លឹកគ្រៃ ជាកង់ៗ (អាចពុះជាពីរ ក៏បាន)
៣. យកអង្រែរ រឺកាបិតដែលធ្ងន់ ដំបំបែកគល់ស្លឹកគ្រៃ អោយបែកចេញពីគ្នា ។ ធ្វើបែបនេះវាងាយស្រួលអោយ ជាតិទឹកចេញ ពីដែលស្ងោរ ។
៤. ដាក់គុលស្លឹកគ្រៃទៅក្នុងឆ្នាំង ដែលមានទឹក ហើយដាំវា ។ ពេលដែលទឹកចាប់ផ្តើមពុះ, បន្ថយភ្លើង ហើយរំងាស់វា ប្រហែលជា ១ ម៉ោង រឺ ១ ម៉ោងកន្លះ ។ ទឹកដែលដាំនោះ មានពណ៌បៃតងព្រឿងៗ ។
៥. បន្ថែមស្ករចូល ហើយកូររហូតដល់ វារលាយ ។
៦. បិទភ្លើង យកកន្ត្រង់ រឺ ស្បៃដែលស្អាត មកច្រោះយកតែជាតិទឹក ។
៧. អ្នកអាចដាក់ដុំទឹកកកអនាម័យ ចូលទៅក្នុងកែវទឹកស្លឹកគ្រៃនោះបាន នៅពេលដែលអ្នកផឹកវា ។ តែជាការល្អគួរតែ ក្ដៅៗ ។ ប្រសិនជាអ្នកបន្ថែមក្រូចឆ្មា ២ រឺ ៣ ចំណិត ទៀតអ្នកច្បាស់ជា ពេញចិត្តកាន់តែខ្លាំង ។



អត្ថប្រយោជន៍របស់វា៖
1. ជួយអ្នកដែលកង្វះឈាមក្រហម
2. ប្រឆាំងនឹងជំងឺមហារីក
3. ប្រឆាំងនឹងការរលាក និង ប្រឆាំងនឹងការឆ្លងរោគ
4. ការពារបាក់តេរី រឺ ការឆ្លងមេរោគផ្សិត
5. បណ្តេញជាតិពុល
6. ជំងឺទឹកនោមផ្អែម
7. ការរំលាយអាហារ
8. ការរលាកក្រពះ រឺ ចុកចុងដង្ហើម
9. សំពាធឈាមឡើងខ្ពស់
10. ជាតិកូឡេស្តេរ៉ូលខ្ពស់
11. រោគដេកមិនលក់
12. ប្រព័ន្ធសរសៃប្រសាទ
13. សំអាតក្នុងរាងកាយ
14. សុខភាពស្បែក
15. ស្រក់គីឡូ

ដូច្នេះ តើអ្នកនៅចាំអ្វីទៀត គួរតែសាកល្បងអនុវត្តន៍វា ពីថ្ងៃនេះទៅ ហើយរងចាំមើលពីប្រសិទ្ធភាពរបស់វា ៕

0 comments:

Post a Comment

Powered by Blogger.