ម្ដាយដ៏កម្សត់ ត្រូវកូនប្រុសស្អប់យ៉ាងខ្លាំង ព្រោះខ្មាសគេពេលមានម្ដាយពិការភ្នែកម្ខាងមិនដូចម្ដាយដទៃ។ លើសពីនេះ អ្នកម្ដាយគឺជាអ្នកសម្អាតសាលា រើសសម្បកដប សម្បកកំប៉ុងលក់ ដើម្បីរកលុយផ្គត់ផ្គង់គ្រួសារទៀត។ ថ្ងៃមួយ មិត្តភ័ក្ដិនៅសាលាបានសួរក្មេងប្រុសដោយពាក្យឡកឡឺយថា “ម្ដាយឯងមានភ្នែកតែម្ខាងហ្នឹងមែនទេ?” សំនួរមួយនេះ រឹតតែបន្ថែមកម្ដៅ ដូចយកសាំងចាក់លើភ្លើងឆេះស្រាប់ ធ្វើឲ្យក្មេងប្រុសដែលមិនទាន់ចេះគិតអ្វីច្រើន កាន់តែគុំកួនអ្នកមានគុណខ្លួនឯង។
ក្នុងចិត្តរបស់ក្មេងប្រុសនោះ គិតតែម្យ៉ាងគត់ គឺចង់ឲ្យម្ដាយគួរឲ្យស្អប់របស់ខ្លួនបាត់មុខពីពិភពលោកដ៏ធំធេងរបស់ខ្លួន។ គេបាននិយាយទៅកាន់ម្ដាយដោយពាក្យពិបាកទទួលយកបានថា “ម៉ាក់,,, ម៉េចក៏ម៉ាក់អត់មានភ្នែកម្ខាងទៀតចឹងហាស?! ម៉ាក់ធ្វើឲ្យគេសើចខ្ញុំដូចមនុស្សឆ្កួត ម៉េចក៏ម៉ាក់មិនស្លាប់បាត់ទៅ?” ក្នុងនាមជាម្ដាយ ពោរពេញដោយចិត្តសន្ដោសប្រណី ស្ត្រីពិការភ្នែកមិនបានខឹងកូន ឬស្ដីថាតបតជាមួយកូនវិញទេ។ ក្រោយពោលពាក្យមិនសមគួរលើអ្នកមានគុណហើយ ក្មេងប្រុសហាក់ដូចជាមានអារម្មណ៍ល្អឡើងវិញបន្តិច ព្រោះអាចនិយាយពាក្យលាក់ទុកក្នុងទ្រូងចេញមកអស់ ប៉ុន្តែរូបគេមិនបានដឹងទេថា ពាក្យអស់ទាំងនោះហាក់ដូចជាកាំបិតរាប់រយដើមចាក់ទម្លុះបេះដូងម្ដាយដែលជាមនុស្សពិការភ្នែក។
នៅយប់នោះ ក្មេងប្រុសបានក្រោកឡើងក្នុងបំណងរកទឹកផឹក ប៉ុន្តែចៃដន្យបានឃើញម្ដាយកំពុងលួចសម្រកទឹកភ្នែកម្នាក់ឯងយ៉ាងស្ងៀមស្ងាត់ ដោយសារខ្លាចកូនជាទីស្រលាញ់ភ្ញាក់ពីដំណេក។ បើទោះបីដឹងថាមកពីកំហុសខ្លួនក្ដី ក៏ក្មេងប្រុសនោះនៅតែចងចិត្តស្អប់ម្ដាយភ្នែកម្ខាងរបស់ខ្លួន និងចិញ្ចឹមចិត្តថាត្រូវធំឡើងធ្វើជាមនុស្សជោគជ័យ ដើម្បីចាកចេញពីភាពក្រីក្រ ព្រមទាំងរំដោះខ្លួនពីភាពអាម៉ាស់។
ចាប់ពីពេលនោះមក ក្មេងប្រុសចាប់ផ្ដើមប្រឹងប្រែងរៀនសូត្រ រហូតទទួលបានអាហារូបករណ៍ទៅសិក្សានៅទីក្រុង ចាកចោលអ្នកម្ដាយដ៏កម្សត់។ បន្ទាប់ពីរៀនចប់ មានការងារល្អធ្វើ រូបគេបានរៀបអាពាហ៍ពិពាហ៍ជាមួយនារីស្រស់ស្អាត ទិញផ្ទះនៅខ្លួនឯង ទទួលបានកូនម្នាក់ជាចំណងដៃ។ ជីវិតក្មេងប្រុសដែលធ្លាប់ខ្មាសគេដោយសារម្ដាយពិការភ្នែក បានប្រែក្លាយជាមានសុភមង្គល និងរហូតភ្លេចអតីតកាលអស់។
រឿងនឹកស្មានមិនដល់បានកើតឡើង ខណៈថ្ងៃមួយម្ដាយភ្នែកម្ខាងបានស្គាល់កន្លែងរស់នៅរបស់កូន និងបានទៅលេង ប៉ុន្តែចៅបង្កើតរបស់ខ្លួនបែរជាខ្លាចរអា ហើយត្រូវកូនស្ដីបន្ទោសថែមទៀត។ កូនបានសួរម្ដាយខ្លួនធ្វើពើជាមិនស្គាល់ថា “អ្នកគឺជានរណា? ខ្ញុំមិនស្គាល់ទេ” ហើយថែមទាំងស្រែកដាក់ទៀតថា “ម៉េចក៏ហ៊ានមកជាន់ផ្ទះខ្ញុំ និងបន្លាចកូនខ្ញុំចឹងហាស? ចាប់ចេញឥឡូវនេះភ្លាម!!! អ្នកម្ដាយកម្សត់ក៏បាននិយាយថា “អូ,,, ខ្ញុំសុំទោស ខ្ញុំច្រឡំផ្ទះហើយ” រួចក៏ចាកចេញបាត់ស្រមោលពីមុខកូនទៅ។
ច្រើនថ្ងៃកន្លងផុតទៅ សាលាដែលបុរសជោគជ័យនេះធ្លាប់រៀន មានកម្មវិធីជួបជុំ និងអញ្ជើញលោកឲ្យទៅចូលរួម។ លោកបានកុហកប្រពន្ធថា ទៅទីនោះដើម្បីធ្វើជំនួញ រួចក៏ឆ្លៀតទៅរកម្ដាយនៅផ្ទះ។ នៅទីនោះគេបានជួបនារីមុខចម្លែកម្នាក់ ដែលបញ្ជាក់ប្រាប់ថាម្តាយលោកស្លាប់បាត់ទៅហើយ និងបានបន្សល់ទុកសំបុត្រមួយច្បាប់។
នៅក្នុងសំបុត្រនោះ មានអត្ថន័យទាំងស្រុងថា
កូនប្រុស, ម៉ែគិតថាជីវិតម៉ែល្មមគ្រប់គ្រាន់ហើយពេលនេះ។ ម៉ែលែងទៅលេងក្រុងទៀតហើយ ប៉ុន្តែលោភលន់ពេកទេ បើម៉ែសុំឲ្យកូនមកលេងម៉ែម្ដងនៅពេលណាមួយ? ម៉ែនឹកកូន ហើយម៉ែអរណាស់ពេលឮថាកូនមកជួបជុំគ្នានៅសាលានេះ ប៉ុន្តែម៉ែសម្រេចចិត្តថាមិនទៅសាលាទេ ដើម្បីកូន សុំទោសម៉ែមានភ្នែកតែម្ខាង ហើយធ្វើឲ្យកូនខ្មាសគេ។ កូនដឹងទេ!!! កាលនៅតូចកូនជួបគ្រោះថ្នាក់ចរាចរណ៍ ខូចភ្នែកម្ខាង។ ក្នុងនាមម៉ែជាម្ដាយម្នាក់ មិនអាចឈរមើលកូនធំឡើងមានភ្នែកតែមួយទេ អ៊ីចឹងហើយទើបម៉ែបរិច្ចាគគ្រាប់ភ្នែកម្ខាងឲ្យកូន ម៉ែមានមោទនភាពណាស់ ដែលកូនអាចមើលឃើញពិភពលោកទាំងមូល ដោយភ្នែកទាំងពីរជំនួសម៉ែ។ ម៉ែមិនដែលសោកស្ដាយទេ ហើយក៏មិនខឹងរឿងកូនធ្លាប់ធ្វើដាក់ម៉ែដែរ។ គ្រប់ពេលកូនខឹង ម៉ែតែងគិតម្នាក់ឯងថា “មកពីកូនស្រលាញ់ម៉ែ”។ ម៉ែនឹកកូន នឹកពេលកូននៅតូចជុំគ្នាជាមួយម៉ែ នឹកខ្លាំងណាស់។ ម៉ែស្រលាញ់កូន កូនមានន័យធំធេងណាស់សម្រាប់ម៉ែ។
ទោះម៉ែខ្សត់ធនខ្លួនពិការ គ្មានសព្វអាហារទទួលទាន ខ្វះទ្រព្យគ្រប់គ្រាន់ឲ្យកូនរៀន តែស៊ូធ្វើស្ពានចម្លងកូន។ ម្ដាយគ្រប់រូបអាចមានស្ថានភាពរស់នៅខុសៗគ្នា ប៉ុន្តែការតស៊ូ និងការលះបង់ដើម្បីកូន ពិតជាមានដូចគ្នា មិនឃ្លាតចាកឆ្ងាយពីធម្មជាតិមកឡើយ។ តាំងពីពពោះរហូតដល់កើត ម្ដាយត្រូវលះបង់គ្រប់យ៉ាង ចំណាយពេលមើលថែទាំ ពកូនចុករោយចង្កេះ បំពេរហូតស្អកក ប៉ុន្តែកូនមួយចំនួនបែរជាមិនផ្ដល់តម្លៃដល់ការលះបង់របស់ម្ដាយ៕

ប្រភពពីៈ អត្ថបទខ្មែរ - Khmer Text
0 comments:
Post a Comment