បន្ទាប់ពីរៀបការ៣០ឆ្នាំ ប្តីប្រពន្ធមួយគូបានទៅរកសេវ៉ាប្រឹក្សាយោបល់ពីអ្នកជំនាញដោះស្រាយវិបត្ត។
នៅពេលដែលអ្នកជំនាញសួរ ប្រពន្ធបានក្រោកទ្បើង រៀបរាប់ពីស្ថានភាពដែលពួកគេជួបប្រទះជាច្រើនឆ្នាំកន្លងមក តាំងពីរៀបការរួច។ បន្ទាប់មក បន្ទាប់មក បន្ទាប់មក!!!! ការធ្វេសប្រហែស កង្វះនៃភាពស្និទ្ធ
ស្នាល ភាពឯកោ ការថយចុះនៃក្តីស្រលាញ់រវាងគ្នា និងបានបញ្ហាញពីអ្វីដែលនាងធ្វើជូនប្តីនាង ដូចជាបោកគក់ ម្ហូបអាហារ....ល។
បន្ទាប់ពីស្តាប់ប្រពន្ធរៀបរាប់ហើយ អ្នកជំនាញដើរចុះដើរទ្បើង រួចអោយប្រពន្ធក្រោឈរទ្បើង។ គាត់អោប និងថើបនាងយ៉ាងយូរ... ខណះដែលប្តីនាងកំពុងអង្គុយមើល។
ប្រពន្ធបាត់ម៉ាត់ និងអង្គុយចុះយ៉ាងវង្វេងវង្វាន់។ អ្នកជំនាញបែរទៅប្តី រួចនិយាយថា "នេះជាអ្វីដែលប្រពន្ធលោកត្រូវការ! តើលោកអាចធ្វើវាហោចណាស់៣ដងក្នុងមួយអាទិត្យបានទេ?"។
"ល្អ! ខ្ញុំអាចធ្វើបាន ខ្ញុំនឹងយកនាងមកទីនេះ នៅថ្ងៃច័ន្ទ និងថ្ងៃពុធ ប៉ុន្តែថ្ងៃសុក្រខ្ញុំស្ទូចត្រី" ប្តីឆ្លើយ ...ចប់។
0 comments:
Post a Comment