ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរូបមន្តមួយដែលអាចជួយដល់អ្នកដែលមានក្រពះមិនល្អ។ វាមិនត្រឹមតែធ្វើឲ្យក្រពះអ្នកល្អទេ ថែមទាំងអាចជួយបញ្ចេញជាតិពុលមកក្រៅទៀតផង។ តើមានរូបមន្តអ្វីទៅ ហើយមានរបៀបចម្អិនបែបណាទៅ?
ដំបូងអ្នកអាចយកល្ពៅដែលមានបរិមាណល្មមលាងឲ្យស្អាត រួចចិតជាដុំតូចៗ ហើយដាក់ចូលក្នុងឆ្នាំង។ បន្ទាប់មកអ្នកអាចលាងអង្ករដែលមានបរិមាណល្មមឲ្យស្អាត រួចដាក់ចូលទៅក្នុងឆ្នាំងនោះដូចគ្នា។ បន្ទាប់មកទៀត អ្នកអាចចាក់ទឹកចូលទៅដាំជាបបរល្ពៅ។ នៅពេលដែលវាពុះ អ្នកអាចបន្ថយភ្លើងឲ្យតូច រួចរំងាស់វា។ ក្រោយពេលដែលរំងាស់បាន៥០នាទី អ្នកអាចលើកឡើងមកញ៉ាំជាការស្រេច។ ប្រសិនជាអ្នកចូលចិត្តញ៉ាំផ្អែម អ្នកអាចដាក់ស្ករក្រាមចូលបាន៕
0 comments:
Post a Comment