ការប្តេជ្ញាចិត្ត និងការថែរក្សាទំនាក់ទំនងស្នេហាឲ្យបានយូរអង្វែង
ការប្តេជ្ញាចិត្តគឺជារូបភាពសំខាន់និងចាស់ទុំមួយក្នុងទំនាក់ទំនងដៃគូររវាងបុរសនិងស្រ្តី។ ការប្តេជ្ញាចិត្តអាចចាត់ទុកជាសមិទ្ធផលនៃទំនាក់ទំនងស្នេហារបស់ដៃគូរដែលបង្ហាញពី ការលះបង់ ការយល់គ្នាទៅវិញទៅមក និងការរៀបចំខ្លួនដើម្បីចំណាយពេលមួយជីវិតជាមួយគ្នា។ ហើយការប្តេជ្ញាចិត្តនេះទៀតសោត គឺជានីតិវិធីនៃការសម្រេចចិត្តជ្រើសរើសមនុស្សណាម្នាក់ដែលអ្នកស្រលាញ់ក្នុងមួយឆាកជីវិតរបស់អ្នក។ សារ:ប្រយោជន៍បានមកពីការប្តេជ្ញាចិត្តនេះ ធ្វើឲ្យទំនាក់ទំនាងស្នេហាមានស្ថេរភាព រឹងមាំ មានជំនឿទុកចិត្តទៅវិញទៅមក និងភាពញញឹម។ តើធ្វើយ៉ាងដូចម៉្តេចទើបដឹងថាខ្លួនមានការប្តេជ្ញាចិត្ត?
១.ស្គាល់ខ្លួនឯងជាមុន
ចាំបាច់ណាស់ដែលអ្នកត្រូវយល់ច្បាស់អំពីខ្លួនឯង។ អ្នកគួរសួរខ្លួនឯងថាមនុស្សដែលអ្នកស្រលាញ់ពិតជាមនុស្សដែលអ្នកត្រូវការរឺទេ។ ធ្វើតាមចិត្តនិងបេះដូងខ្លួនឯង។ ឧទាហរណ៍៖ បើអ្នករីករាយនៅពេលគិតពីមនុស្សដែលអ្នកស្រលាញ់ រឺនៅពេលជួបជាមួយគាត់ រឺទទួលបានអារម្មណ៍ស្មោះត្រង់ទៅវិញទៅមក ពេលនោះហើយដែលអ្នកអាចកំណត់យកមនុស្សដែលអ្នកនឹងរស់នៅជាមួយអស់មួយជីវិត។ ភាពស្មោះត្រង់គឺជាកត្តាជុំរុញមួយទៀត។ ដូចនេះអ្នកត្រូវប្រាកដថាអ្នកមិនលាក់បាំងអ្វីមួយពីមនុស្សដែលអ្នកស្រលាញ់ឡើយ ព្រោះគាត់មានសិទ្ធិដឹងអំពីវា។
២.ចំណាយពេលស្មើរគ្នាជាមួយគ្នា
ការចំណាយពេលដើម្បីស្វែងយល់អំពីគ្នាសិន គឺសំខាន់មុនពេលឈានដល់ទំនាក់ទំនងស្នេហា។ ពេលវេលានេះអាចឲ្យអ្នកស្គាល់អ្វីដែលគាត់ចូលចិត្ត អ្វីដែលគាត់មិនចូលចិត្ត ធម្មជាតិរបស់គាត់ ទម្លាប់របស់គាត់ បានយ៉ាងស៊ីជំរៅ និងផ្តល់ឱកាសឲ្យអ្នកវាយតម្លៃពីមនុស្សដូចគាត់ក្នុងរូបភាពមួយដែលអ្នកបានកំណត់សំរាប់ទំនាក់ទំនងយូរអង្វែងដែលបានគិតទុក។ ពេលខ្លះពេលវេលានេះធ្វើឲ្យអ្នកផ្លាស់ប្តូរការវាយតម្លៃខុសលើរូបគាត់ មកជាត្រូវវិញ។ ក្នុងពេលវេលាដែលអ្នកព្យាយាមស្គាល់គាត់នេះ អ្នកត្រូវធ្វើជាមនុស្សដែលមានចរិតធម្មជាតិនៅចំពោះមុខគាត់ ដើម្បីឲ្យច្បាស់ថារូបគាត់ពិតជាស្រលាញ់មនុស្សដែលមានចរិតដូចអ្នកប្រាកដរឺទេ។
៣.ភាពស្មើរគ្នា
ភាពស្មើរគ្នាអាចជារូបភាពច្រើន ដូចជាការសម្រេចចិត្ត និងសេរីភាព។ ដៃគូរទាំងពីរនាក់មិនគួរគិតថាខ្លួនមានសិទ្ធិ រឺអំណាចច្រើនជាងខាងណានោះទេ។ ការយល់អំពីភាពស្មើរគ្នា បង្កើតភាពស្ងប់ស្ងាត់ ដំណោះស្រាយ និងសុខមាលភាព ក្នុងទំនាក់ទំនងរួចទៅហើយ។ ដៃគូរដែលមានម្ខាងចូលចិត្តបញ្ជា និងម្ខាងទៀតស្តាប់បង្គាប់ មិនមែនស្តែងពីការប្តេជ្ញាចិត្តរបស់បុគ្គលឡើយ ដោយសារហេតុផលមិនពេញចិត្តពីបុគ្គលណាមួយជាក់ជាមិនខាន។
៤.ការគោរព និងទំនួលខុសត្រូវ
ដើម្បីទទួលបានទំនាក់ទំនងស្នេហាយូរអង្វែង អ្នកគួរតែគោរពដៃគូររបស់អ្នក។ ការប្រាស្រ័យទាក់ទង គួរជាជម្រើសនៃការស្តាប់ដៃគូររបស់អ្នក គោរពគាត់ និងព្យាយាមបញ្ជាក់ដោយការសួរសំនួរ។ ដៃគូរម្ខាងៗមិនគួរមានអារម្មណ៍អន់ចិត្តនៅពេលមានការស្នើរសុំ រឺយោបល់ផ្តល់ឲ្យគ្នាទៅវិញទៅមកឡើយ។ ទង្វើនេះមិនមែនជាទំនាក់ទំនងស្នេហាដែលមានការប្តេជ្ញាចិត្តជោគជ័យនោះទេ។
ការចែករំលែកទំនួលខុសត្រូវស្មើរគ្នាក៏សំខាន់ដែរ សំរាប់សុខភាពទំនាក់ទំនងរបស់អ្នក។ ក្នុងនោះវាអាចជារូបភាពថវិកា រឺកិច្ចការ ដែលគួរចែករំលែកស្មើរគ្នា។
0 comments:
Post a Comment