វាគួរតែតែងជា វិធីដំបូង ដែលអ្នកគួរតែធ្វើ អោយបានឆាប់ៗ នៅពេលណា ដែលអ្នកចាប់មាន អារម្មណ៍ថា កម្រិតនៃកំហឹង នៅក្នុងខ្លួនអ្នក ចាប់ផ្តើមមានការស្ទុះឡើង ។ អ្នកគួរតែ ធ្វើការដកដង្ហើម អោយបានវែងៗ ដោយធ្វើការដកដង្ហើមចូល តាមច្រមុះ និង បញ្ចេញវាមកវិញ តាមមាត់របស់អ្នក។ វា នឹងជួយធ្វើអោយ ខ្លួនប្រាណអ្នកសម្រាកបានស្រួល និង អ្នកអាចមានអារម្មណ៍ថាស្ងប់ស្ងាត់បានល្អ។ បន្ទាប់មកសាកយកទឹកត្រជាក់មួយកែវមកផឹក ព្រោះ វិធីនេះ គឺអាច អោយអ្នកបញ្ចេញកំហឹង របស់អ្នកបានយ៉ាងល្អ ។
២. ធ្វើការរាប់ត្រលប់ថយក្រោយ ឬរាប់របស់របរដែលនៅជុំវិញខ្លួន
នេះគឺជា ដំបូន្មានមួយ ដែលមានមកតាំងពីយូរមកហើយ។ នៅពេលឆាប់ៗណា ដែលអ្នកចាប់មាន អារម្មណ៍ថា កម្រិតនៃកំហឹងនៅក្នុងខ្លួនអ្នក ចាប់ស្ទុះឡើង នោះអ្នកគួរចាប់ផ្តើម ធ្វើការរាប់ថយក្រោយ។ ឬ ក៏អ្នកអាច ចាប់ផ្តើមរាប់ នូវចំនួន និង ប្រភេទនៃរបស់របរ ដែលមាននៅក្នុងបន្ទប់ ដែលអ្នកកំពុងស្ថិត នៅ។ វាគឺអាច ជួយធ្វើអោយអារម្មណ៍អ្នក ចាកឆ្ងាយពីកំហឹងដែល នឹងនាំយកមកនូវមហន្តរាយ ភ្លាមៗដល់អ្នក។
៣. រំលឹករាល់ទិដ្ឋភាពរីករាយកាលពីមុន
ពេលខ្លះ វាក៏អាចនឹងធ្វើអោយអ្នក ចាកចេញពីបានពីស្ថានភាព ដែលនឹងធ្វើអោយអ្នក ខឹងបាន។ អ្នក អាចធ្វើការរំលឹកឡើងវិញ នូវអ្វីៗ ដែលអាចធ្វើអោយអ្នកសើច នៅក្នុងបន្ទប់ការិយាល័យ ឬ នៅក្នុងផ្ទះ របស់អ្នក។ ព្យាយាមធ្វើការរំលឹក នូវទិដិ្ឋភាពរីករាយទាំងនោះ ឡើងមកវិញ នៅក្នុងខួរក្បាលអ្នក រហូតដល់ អ្នកមានអារម្មណ៍ថា កំហឹងរបស់អ្នកត្រូវបានរសាយ។
៤.ចេញទៅដើរលេងខាងក្រៅផ្ទះ ដូចជាតាមសួនច្បារជាដើម
ការចេញទៅដើរ នៅខាងក្រៅផ្ទះ ដូចជានៅក្នុងសួនច្បារ ក៏អាចជួយអ្នកបំភ្លេចនូវកំហឹងនេះ បានផងដែរ។ អ្នកអាចស្តាប់បទចំរៀង ដែលអ្នកចូលចិត្ត ហើយពាក់នូវស្បែកជើងកីឡា រួចធ្វើការដើរ ហាត់ប្រាណញាប់ៗ ។ការដើរនៅ ក្នុងមជ្ឈដ្ឋានធម្មជាតិមួយដ៏ស្រស់បំព្រង គឺអាចធ្វើអោយអារម្មណ៍ របស់អ្នកបានស្ងប់ និង មានប្រសិទ្ធិភាពក្នុងការជួយអ្នក អោយធ្វើការគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន ។
៥. ផ្តល់អោយខ្លួនឯង នូវអ្វីដែលអ្នកពេញចិត្ត
អ្នកអាចធ្វើ អោយខ្លួនអ្នករីករាយនឹង ភាពល្អប្រណិត ទាំងឡាយណាដែលអ្នកពេញចិត្ត ដើម្បីធ្វើអោយ អារម្មណ៍អ្នក ចាកចេញពី មនុស្ស ឬ រឿងរ៉ាវអ្វី ដែលធ្វើអោយអ្នកខឹង ។ អ្នកអាចទទួល ទាននូវអាហារដែល អ្នកចូលចិត្ត និង ព្យាយាមធ្វើអារម្មណ៍អោយស្ងប់សុខ ។ វាអាចនឹង មានប្រសិទ្ធិភាព បានយូរ ក្នុងការព្យាបាល នូវការបញ្ចេញកំហឹងរបស់អ្នកបាន ៕
0 comments:
Post a Comment