ស្នេហា

២០ ចំណុច ដើម្បី​ជួយ​ឲ្យ​ស្នេហា​របស់​អ្នក កាន់តែ​ផ្អែមល្ហែម​ជាង​មុន​


1.​ ​កាដូ ៖ មិន​ថា​ជា​របស់​មានតម្លៃ ឬ​គ្មាន​តម្លៃ មិន​ថា​ជា​ពេលវេលា ឬ​អារម្មណ៍ ... គឺ​អ្នក​សុទ្ធ​អាច​ផ្តល់​ឲ្យ​គ្នា​ទៅវិញទៅមក​

2.​ ​ធ្វើ​ឆ្កួត​ម្តង​ម្កាល ហើយ​កុំ​គិត​ត្រឹមត្រូវ ឬ​ម៉ត់ចត់​គ្រប់​រឿង​ពេក​

3.​ ​គោរព​សាច់ញាតិ និង​មិត្តភក្តិ​គ្នា​ទៅវិញទៅមក​

4.​ ​មើល​ឃើញ​គេ​ល្អ​ជា​និច្ច (​ល្អ ៩ អាក្រក់ ១)

5.​ ​គោរព និង​ផ្តល់​ភាព​ជា​ឯកជន​ឲ្យ​គ្នា​ទៅវិញទៅមក​

6.​ ​មាន​ទំនួល​ខុស​ត្រូវ​រឿង​លុយកាក់ ដោយ​ត្រូវ​សួរ​គ្នា មុន​នឹង​ចាយវាយ​

7.​ ​ធ្វើខ្លួន​ជា​សុភាពបុរស និង​សុភាពនារី​

8.​ ​ស្រឡាញ់ គោរព បារម្ភ និង​យកចិត្តទុកដាក់​លើ​ដៃគូ​គ្រប់ពេលវេលា​

9.​ ​ប្រយ័ត្ន​ពាក្យសំដី និង​កាយវិការ​របស់​ខ្លួន (​មិន​ត្រូវ​វាយ​ក្បាល​ប្តី​លេង មិន​ត្រូវ​យក​ជើង​ធាក់​ប្រពន្ធ ...)

10.​ ​ប្រែប្រួល​ទៅតាម​កាលៈទេសៈ ហើយ​ស្វែងរក​អ្វី ដែល​ខ្លួន​ឯង​ចង់​បាន​ដោយ​ខ្លួនឯង មិន​ត្រូវ​ចេះ​តែ​សុំ ឬ​សួរ​ដៃគូ​របស់​អ្នក​ឡើយ​

11.​ ​ធ្វើខ្លួន​ឲ្យ​ត្រឹមត្រូវ ធ្វើ​ខ្លួន​ឲ្យមាន​អនាម័យ និង​ស្លៀកពាក់​ឲ្យបាន​សមរម្យ​

12.​ ​ធ្វើ​ខ្លួន​គួរ​ឲ្យ​ស្រឡាញ់ (​ដើរ​កាន់​ដៃ ថើប ឱប ឬ​បង្ហាញថា អ្នក​ខ្វល់​ពី​ដៃគូ​របស់​អ្នក​)

13.​ ​ធ្វើឲ្យ​រ៉ូ​មែនទិច (​ទិញ​ផ្កា​ជូន​ដៃគូ ធ្វើឲ្យ​ដៃគូ​ភ្ញាក់ផ្អើល ...)

14.​ ​កុំ​ភ្លេច​ថ្ងៃ​ពិសេស (​ថ្ងៃកំណើត ថ្ងៃ​ស្គាល់គ្នា ថ្ងៃ​រៀបការ ...)

15.​ ​ទទួល​ខុស ទោះបីជា​អ្នក​ត្រូវ​ក្តី​

16.​ ​ត្រូវ​ធ្វើជា​អ្នកដោះស្រាយ​បញ្ហា មិនមែន​អ្នក​ចាំ​រិះគន់​ដៃគូ​អ្នក​ឡើយ​

17.​ ​ខិតខំ​ធ្វើខ្លួន​ឲ្យ​ល្អ និង​ចេះ​អភិវឌ្ឍ​ខ្លួនឯង​

18.​ ​កុំ​ខ្ជិល ទាំង​រឿង​ក្នុងផ្ទះ និង​ស្នេហា​

19.​ ​ដឹង​ពី​តម្រូវការ និង​ការចង់បាន​របស់​ដៃគូ​

20.​ ​ស្តាប់ និង​ស្វែងយល់​ពី​អារម្មណ៍ និង​ពាក្យ​សំដី​របស់​ដៃគូ​អ្នក​ឲ្យបាន​ច្រើន​៕


ប្រភព៖ health

0 comments:

Post a Comment

Powered by Blogger.