តើអ្នកធ្លាប់មានភាពខ្មាសអៀននៅពេលជួប Crush របស់អ្នកទេ? យើងប្រាកដណាស់ថា អ្នកច្បាស់ជាមានភាពខ្មាសអៀនច្រើនជាមិនខាន នៅពេលដែលឃើញ Crush នៅចំពោះមុខ។ ភាពពិបាកក្នុងការសម្ដែងនូវកាយវិការ តើធ្វើបែបណាឲ្យសក្ដិសម...។ ខាងក្រោមនេះ ជាគន្លឹះមួយចំនួនដែលអាចជួយអ្នកបាន។
* ត្រូវស្វែងយល់ពីរូបរាងរបស់អ្នក ៖ នៅពេលដែលត្រូវទៅណាមកណាជាមួយ Crush អ្នកមិនចាំបាច់ធ្វើខ្លួនដូចទៅញុំាការគេនោះទេ តែអ្នកត្រូវស្វែងយល់មើលថា តើខ្លួនគួរតែមានការតុបតែងខ្លួនបែបណាទើបសក្ដិសម មើលទៅគួរឲ្យស្រឡាញ់...។
* មានទំនុកចិត្តខ្ពស់ ៖ ដើម្បីនិយាយជាមួយ Crush របស់អ្នកនូវពាក្យមួយចំនួនបាន អ្នកត្រូវតែមានទំនុកចិត្តជាមុនសិន ព្រោះថាទំនុកចិត្តនេះហើយដែលអាចនាំអ្នកឲ្យបាត់បង់ភាពខ្លាច ហើយអាចនិយាយពាក្យដែលគេចូលចិត្តស្ដាប់ អាចមានជាសំណួរ ឬការនិយាយលួងលោមចែចង់ជាដើម។
* កុំខ្លាចបរាជ័យ ៖ មិនថាអ្នកបានជួបរឿងអ្វីក៏ដោយ មិនត្រូវមានអារម្ភខ្លាចបរាជ័យនោះទេ។ បើកាលណាចិត្តរបស់អ្នកបរាជ័យ នោះអ្វីៗនឹងបរាជ័យដូចគ្នា។ អ្វីដែលត្រូវធ្វើ គឺត្រូវមានកម្លាំងចិត្ត ដើម្បីឲ្យចិត្តកាន់តែក្លាហាន៕
0 comments:
Post a Comment