រឿង The Mermaid បានបំបែកកំណត់ត្រាជាច្រើន ពេលចាក់បញ្ចាំងក្នុងថ្ងៃចូលឆ្នាំចិន ដែលក្លាយជាខ្សែភាពយន្តរកចំណូលបានច្រើនបំផុតត្រឹមរយៈពេលដ៏ខ្លី។ អ្វីដែលពិសេសពេលនេះ គឺខ្សែភាពយន្ត របស់អ្នកដឹកនាំ Stephen Chow ហៅទិនហ្វី រកបាន ២,៤៩ពាន់លានយាន់(៣៨២លានដុល្លារ) ក្លាយជាខ្សែភាពយន្តរកចំណូលបានច្រើនបំផុតក្នុងប្រទេសចិន ត្រឹមរយៈពេល ១២ថ្ងៃ។
ដោយសារភាពយន្តមួយនេះ Box Office របស់ប្រទេសចិនក៏បំបែកកំណត់ត្រា Box Office របស់អាមេរិក រកចំណូលបានច្រើនបំផុតត្រឹមមួយសប្ដាហ៍ផងដែរ។ កំណត់ត្រាចាស់ដែលឧស្សាហកម្មភាពយន្តអាមេរិកធ្លាប់ធ្វើបានគឺ រកចំណូល ៥២៩,៦លានដុល្លារក្នុងមួយសប្ដាហ៍ ដែលពេលនោះជាថ្ងៃបញ្ចាំងរឿង Star Wars: The Force Awakens។ ចំណែករយៈពេល ៧ថ្ងៃ គិតចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ កុម្ភៈកន្លងទោ Box Office របស់ប្រទេសចិនមានចំណូល ៥៤៨លានដុល្លារឯណោះ ច្រើនជាងចំណូលឆ្នាំ២០០៦ មួយឆ្នាំពេញទៅទៀត៕
ទស្សនា Trailer ទាំងពីរៈ
0 comments:
Post a Comment