ចំណុចលេចធ្លោ ទាំង៥យ៉ាង របស់ Galaxy S7/S7 Edge ដែល iPhone មិនមាន
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Samsung បានដាក់បង្ហាញជាផ្លូវការ នូវកំពូលស្មាតហ្វូន របស់ខ្លួនចំនួន២ គឺ Galaxy S7 និង S7 Edge ដែលធ្វើអោយអ្នក គាំទ្ររបស់ខ្លួន មានការពេញចិត្តយ៉ាងខ្លាំង។ ថ្ងៃនេះ ខ្មែរណូត នឹងលើកយកចំណុចលេចធ្លោទាំង៥យ៉ាងរបស់ Galaxy S7/S7 Edge ដែលទូរស័ព្ទ iPhone មិនមាន៖
១. កាមេរ៉ា៖ កាមេរ៉ារបស់ Galaxy S7/S7 Edge មានកំរិត ១២មេហ្គាភិសែល ដូចគ្នានឹង iPhone 6S មែន ប៉ុន្តែកំរិតចាប់យករូបភាពល្អជាមុន ជាមួយនឹងកំរិត Aperture 1.7 ដែលធ្វើការកាមេរ៉ា ទទួលពន្លឺ បានយ៉ាងល្អ ពេលថតនៅទីងងឹត។
២. អេក្រង់៖ អេក្រង់របស់ iPhone 6s មានកំរិត Resolution ត្រឹមតែ 750 x 1334 ភិចសែល ជាមួយដង់ស៊ីតេអេក្រង់ 326 ppi ប៉ុណ្ណោះ ចំនែកឯ Galaxy S7 Edge មានកំរិត Resolution ដល់ទៅ 1440 x 2560 ភិចសែល ជាមួយដង់ស៊ីតេអេក្រង់ 534 ppi អាចបង្ហាញរូបភាពយ៉ាងច្បាស់ម៉ត់ល្អ។
៣. មិនជ្រាបទឹក និងចូលធូលី៖ ទាំង S7 និង S7 Edge បានបំពាក់ដោយការការពារការជ្រាបទឹក និងធូលី បានយ៉ាងល្អ ជាមួយបច្ចេកវិទ្យា IP68 ដែលអាចអោយ ស្មាតហ្វូនទាំង២នេះ ត្រាំក្នុងទឹកបានដល់ទៅ៣០នាទីឯណោះ។
៤. អាចបន្ថែមមេម៉ូរីក្រៅបាន៖ មេម៉ូរីនៅក្នុងម៉ាស៊ីន របស់ S7 និង S7 Edge មានទំហំ 32GB និង 64GB ប៉ុន្តែយើងអ្នកបន្ថែមកាតមេម៉ូរី microSD បានរហូតដល់ទៅ 200GB បន្ថែមទៀត។
៥. ការរចនា៖ Galaxy S7 Edge រចនាឡើងមានរូបរាងកោងទាំងផ្ទៃអេក្រង់ និងខ្នងខាងក្រោយ ដែលធ្វើអោយមានភាពងាយស្រួល ក្នុងការកាន់ និងប្រើប្រាស់ ព្រមទាំងមានគែមអេក្រង់តូច ធ្វើអោយទំហំអេក្រង់ធំ តែរូបរាងទូរស័ព្ទសមល្មម នឹងប្រើប្រាស់ ដោយប្រើដៃម្ខាងបាន។
ប្រភពអត្ថបទ ៖ www.khmer-note.com
0 comments:
Post a Comment