បច្ចេកវិទ្យា

នៅ​វ័យ​ត្រឹម២០គួរ​បង្កើត​ទម្លាប់​ទាំង​៤​នេះ​ដើម្បី​ជៀសវាង​​កើត​ជំងឺ​មហារីក​នៅ​ពេល​២០ ឆ្នាំ​ខាង​មុខ

រូបតំណាង businessinsider.com 
១) ជៀសវាង​ការ​ប្រើ​ថ្នាំជក់​ ៖ ជំងឺ​មហារីក​សួត​ គឺ​ជា​ជំងឺ​នាំ​មុខ​គេ​នៅ​អាមេរិក​ ដែល​បង្ក​ឲ្យ​មាន​ការ​ស្លាប់​ទាំង​មនុស្ស​ប្រុស​នឹង​មនុស្ស​ស្រី​។ មនុស្ស​ដែល​ជក់​បារី មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​មហារីក​ដល់​ទៅ ២៥ ដង​លើស​មនុស្ស​ធម្មតា​ដែល​មិន​ជក់​បារី។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ថ្នាំ​ជក់​ បង្កើន​ហានិភ័យ​ខ្ពស់​ដល់​រាងកាយ​មនុស្ស​ បង្ក​ឲ្យ​កើត​ជំងឺ​មហារីក ១៨ ប្រភេទ​ផ្សេង​គ្នា ដែល​រួម​មាន​ដូច​ជា​មហារីក បំពង់ក ប្លោកនោម ស្បូន ក្រពះ និង ពោះវៀនធំ​ជា​ដើម។

២) អនុវត្ត​ឲ្យ​បាន​ជា​ប្រចាំ​នូវ​សកម្មភាព​ទាំង​ឡាយ​ណា​ ដែល​នាំ​ឲ្យ​មាន​សុខភាព​ល្អ ៖ អ្នក​គួរ​តែ​ចេះ​គ្រប់​គ្រង់​ពី​ទម្ងន់​របស់​ខ្លួន ជៀសវាង​ការ​លើស​ទម្ងន់ ហាត់​ប្រាណ​ឲ្យ​បាន ៣០ នាទី​ក្នុង​មួយ​ថ្ងៃ​ឲ្យ​បាន​ជា​ប្រចាំ កាត់​បន្ថយ​ការ​សេព​គ្រឿង​ស្រវឹង កាត់​បន្ថយ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ ឬ ជាតិ​ស្ករ​ច្រើន​ដែល​បណ្ដាល​ឲ្យ​ធាតុ​ជ្រុល ការ​រក្សា​របៀប​ថែរក្សា​សុខភាព​ប្រចាំ​ថ្ងៃ​អាច​កាត់​បន្ថយ​ ការ​កើត​ជំងឺ​មហារីក​ដោយ​យថាហេតុ​បាន ១០ ទៅ ១៥ ភាគរយ និង កាត់​បន្ថយ​ការ​ស្លាប់​ដោយ​ជំងឺ​មហារីក​ពី ២០ ទៅ ២៥ ភាគរយ។

៣) ជៀសវាង​ការ​ទទួល​រង​ពន្លឺ​ព្រះ​អាទិត្យ​ហួស​កម្រិត ដែល​នាំ​ឲ្យ​កើត​មហារីក​ស្បែក ហើយ​មនុស្ស​ដែល​ចូល​ចិត្ត​ស្ទីម​តាម​រយៈ​ការ​ប្រើ​ប្រាស់​ម៉ាស៊ីន Tanning-Beds ដើម្បី​ស្ទីម​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​អភិវឌ្ឍ​ទៅ​រក​ជំងឺ​មហារីក​ស្បែក​ដល់​ទៅ ៥៩% ជាង​អ្នក​ដែល​មិន​ប្រើ។

​ម៉ាស៊ីន Tanning-Beds



៤) ត្រូវ​មាន​ការ​ត្រួត​ពិនិត្យ​សុខភាព​ប្រចាំ​ឆ្នាំ​ជាមួយ​គ្រូពេទ្យ និង អនុវត្ត​តាម​ការ​ណែនាំ​ ៖ អ្នក​គួរ​ស្វែង​យល់​ពី​ប្រវត្តិ​គ្រួសារ​របស់​អ្នក​ តើ​ធ្លាប់​មាន​នរណា​ម្នាក់​កើត​ជំងឺ​មហារីក​ដែរ​ឬទេ បើ​មាន គឺ​កើត​នៅ​អាយុ​ចន្លោះ​ប៉ុន្មាន​? នេះ​ជា​ការ​ត្រៀម​ខ្លួន​ការ​ពារ​ខ្លួន​ជាមុន នៅ​មុន​ពេល​ដែល​អ្នក​ឈាន​ដល់​អាយុ​មួយ​ដែល​កើត​មហារីក​ តាម​តំណ​ពូជ ដូច្នេះ​ការ​ត្រួត​ពិនិត្យ​សុខភាព​ប្រចាំ​ឆ្នាំ​ អាច​ជួយ​ឲ្យ​អ្នក​ការ​ពារ​ខ្លួន​ជាមុន ដោយ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​នូវ​ជំងឺ​មួយ​ចំនួន​ ជាមួយ​នឹង​ការ​អនុវត្ត​តាម​ដំបូន្មាន​របស់​គ្រូពេទ្យ ដើម្បី​បញ្ចៀស​ពី​ជំងឺ​មហារីក។


Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន
Source: businessinsider.com
Credit: TheBNEWS

0 comments:

Post a Comment

Powered by Blogger.